វេជ្ជបណ្ឌិតជនជាតិជប៉ុន Hinohara បញ្ជាក់ថា បើចង់មានអាយុវែង កុំធ្វើរឿងមួយនេះ

មានមនុស្សជាច្រើនចង់រស់នៅឱ្យបានយូរ តែមិនដឹងពីរបៀបថែសុខភាពឱ្យបានល្អ។ មនុស្សដែលមានអាយុវែង​តែងមានរបៀបរស់នៅខុសៗ គ្នា។ លោកវេជ្ជបណ្ឌិត Shigeaki Hinohara ដែលមានអាយុ ១០៥ ឆ្នាំ ដែលប្រជាជនជប៉ុនគោរពស្រឡាញ់រូបគាត់ជាខ្លាំង។ បើអ្នកចង់មានអាយុវែង អ្នកត្រូវដឹងរឿងមួយនេះ?

លោកវេជ្ជបណ្ឌិត Shigeaki Hinohara ជាគ្រូពេទ្យជប៉ុន និងជាអ្នកជំនាញមានអាយុវែង(ជាអ្នកនិពន្ធសៀវភៅអាយុវែង) ដែលទទួលមរណភាពក្នុងអាយុ ១០៥ ឆ្នាំ។ គាត់បាននិយាយថា “អ្នកកុំឈប់សម្រាក អ្នកត្រូវបន្តវាធ្វើវាទៀត។” ពេលគាត់មានអាយុ ៦៥ ឆ្នាំ គាត់មិនបានចូលនិវត្តន៍នោះទេ។ តាមទស្សនៈ លោកវេជ្ជបណ្ឌិត បាននិយាយថា “ អ្នកមិនចាំបាច់ចូលនិវត្តន៍ទេ អ្នកធ្វើត្រូវបន្តធ្វើអ្វី ដែលអ្នកស្រឡាញ់ ទោះបីអ្នកអាយុ៦៥ ឆ្នាំហើយក៏ដោយ អ្នកត្រូវធ្វើវាបន្តទៀត។” ទោះបីគាត់មានអាយុច្រើន តែគាត់បានធ្វើការ ១៨ ម៉ោងក្នុងមួយថ្ងៃ។

នៅសព្វថ្ងៃនេះ ប្រជាជនជប៉ុន រស់នៅបានយូរជាងនេះទៅទៀត៖ ស្ត្រីជនជាតិជប៉ុន គិតជាមធ្យមក្នុងការរស់នៅដល់អាយុ ៨៧ ឆ្នាំ ហើយបុរសមានអាយុដល់ ៨០ ឆ្នាំ។ លើសពីនេះទៅទៀតក្នុងរយៈពេល ២០ ឆ្នាំនេះ យើងនឹងមានមនុស្សប្រហែល ៥ ម៉ឺននាក់ដែលមានអាយុលើសពី ១០០ ឆ្នាំ” ។

តាមលោកស្រី Suze Orman ជាជំនាញផ្នែកហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិកបាននិយាយថា “ប្រជាជនអាមេរិកចូលនិវត្តន៍នៅអាយុ ៦៥ ឆ្នាំ។ តាមការស្រាវជ្រាវពីប្រជាជនអាមេរិកមាន ៥០%​ អាចការរស់នៅក្នុងអាយុ ៩០ ឆ្នាំ។ ការចូលនិវត្តន៍នេះ ដោយមិនធ្វើការកិច្ចការ វាមិនមែនជារឿងនោះទេ។”

ការថែសុខភាពឱ្យរឹងមាំ និងមានថាមពល នៅពេលអ្នកមានវ័យកាន់តែចាស់ ជាគន្លឹះអ្នកត្រូវហូបអាហារល្អចំពោះសុខភាព ធ្វើចលនារាងកាយ និងគេងឱ្យបានគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Shigeaki Hinohara មានប្រសាសន៍ថា“ ថាមពលកើតចេញពីអារម្មណ៍ល្អ។ យើងទាំងអស់គ្នានៅចងចាំពីកុមារទេ នៅពេលយើងសប្បាយ យើងតែងតែភ្លេចញ៉ាំ ឬគេង។ ខ្ញុំជឿជាក់ថាយើងក៏អាចរក្សាអាកប្បកិរិយាបែបនេះបានដែរ។” លោកចង់បញ្ជាក់ថា ការមានអារម្មណ៍ល្អ អ្នកត្រូវអ្វីដែលអ្នកស្រឡាញ់ពិតប្រាកដ ដូចជាអ្នកក្មេង អ្នកសប្បាយចិត្ត ពេលកំពុងតែលេង។ លោកបាននិយាយថា ការដែលអ្នកមានអារម្មណ៍ធុញទ្រាន់ច្រើន គឺមកពីអ្នកមានវិន័យច្រើនពេកដែលសង្គមមានឥទ្ធិពលលើអ្នក។

តាមការស្រាវជ្រាវរបស់លោក Dan Buettner ជាអ្នកនិពន្ធសៀវភៅ Blue Zones ពីមនុស្សរស់នៅបានយូរជាងបានសរសេរថា “ការមានគោលបំណងក្នុងជីវិតរបស់ជនជាតិជប៉ុននៅលើកោះអូគីណាវ៉ា គឺពួកគេគ្មានគំនិតចូលនិវត្ថន៍នោះទេ។” ពួកគេបន្តធ្វើអ្វី ដែលពួកគេកំពុតែស្រឡាញ់ ហើយកិច្ចការទាំងអស់នោះ មានការចូលរួមក្នុងសង្គម នេះជារឿងដែលធ្វើឱ្យពួកគាត់មានអារម្មណ៍សប្បាយរីករាយបំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *