ដាច់ខាតកុំធ្វើរឿងទាំងនេះឱ្យសោះ បើមិនចង់កើតជំងឺមហារីកមាត់ស្បូនធ្ងន់ធ្ងរទាំងមិនដឹងខ្លួន

សុខភាព គឺជាផ្នែកមួយសំខាន់នៅក្នុងជីវិត ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពទេនោះ វានឹងធ្វើឱ្យអ្នកមានវិបត្តិធ្ងន់ធ្ងរជាក់ជាមិនខាន។ ហេតុនេះហើយចូលអ្នកទាំងអ្នកគ្នាត្រូវតែយកចិត្តទុកដាក់ខ្វាយខ្វល់ ជាពិសេសស្រ្ដីតែម្ដងគួរតែយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពឱ្យបានទៀងទាត់ ជៀងវាងការកើតជំងឺមហារីកដែលអ្នកមើលមិនឃើញដូចជា ជំងឺមហារីកមាត់ស្បូនជាដើម។

Bệnh Đau Bụng Kinh Là Gì? Nguyên Nhân & Cách Điều Trị Hiệu Quả [2020] | Samya

យោងតាម អង្គការសុខភាពពិភពលោក បានបង្ហាញទិន្នន័យថា ជំងឺមហារីកមាត់ស្បូនកើតលើស្ត្រីកម្ពុជាមានអត្រាខ្ពស់ ដែលស្ថិតលំដាប់លេខ១ ក្នុងចំណោមជំងឺមហារីកលើស្ត្រីកម្ពុជា។

ជាមួយគ្នានេះ យោងតាម BANGKOK HOSPITAL ​បានលើកឡើងថា អ្វីដែលធ្វើឱ្យយើងគួរឱ្យភ័យខ្លាចបំផុតនោះ គឺអ្នកនឹងមិនដឹងថាខ្លួនបានឆ្លងវីរុស HPV នៅតំបន់មាត់ស្បូននោះទេ។ ពីព្រោះក្នុងករណីខ្លះវីរុស HPV ចំណាយពេល ១០ ឆ្នាំដើម្បីវិវត្តទៅជាជំងឺមហារីកមួយនេះ។

ដូច្នេះហេតុផលទាំង៧ ដែលអ្នកអាចប្រឈមនឹងការកើតជំងឺមហារីកមាត់ស្បូនរួមមាន៖

១‑ការរួមភេទវ័យក្មេងពេក

២-មានដៃគូររួមភេទច្រើន ឬរួមភេទជាមួយបុរសដែលមានដៃគូររួមភេទច្រើន

៣-លេបថ្នាំពន្យារកំណើតរយៈពេលយូរ (បើលើសពី ៥ ឆ្នាំនឹងមានហានិភ័យខ្ពស់)

៤‑មានផ្ទៃពោះ និងសម្រាលកូនច្រើនជាង ៤ ដង

៥‑មានប្រវតិ្តនៃជំងឺកាមរោគដូចជា រោគស្វាយ រោគប្រមេះទឹកបាយ…

៦‑បណ្ដាលមកពីការជក់បារី

៧-កង្វះការពិនិត្យរកមហារីកមាត់ស្បូន

គួរបញ្ជាប់ផងដែលថា ជំងឺមហារីកមាត់ស្បូនងាយនឹងកើតចំពោះស្ដ្រីណាស់ ដូច្នេះចូលអ្នកត្រូវប្រុងប្រយ័ត្ន រួចហើយកុំប្រព្រឹត្តនៅអ្វីដែលបានលើកឡើងខាងលើ មិនតែប៉ុណ្ណោះសូមអ្នកទាំងអស់គ្នាព្យាយាមឈ្លៀតពេលទៅពិនិត្យសុខភាពរៀងរាល់ ៦ខែ ទៅ ១ឆ្នាំម្ដង ដើម្បីតាមដានអាការៈសុខភាពរបស់អ្នកជាប្រចាំ៕

Leave a Reply

Your email address will not be published. Required fields are marked *