បើស្រលាញ់សុខភាព អ្នកត្រូវអនុវត្តន៍វិធីទាំង៥នេះ ដើម្បីសុខភាពល្អ និងជៀសឱ្យឆ្ងាយពីជំងឺមហារីក

នៅក្នុងការរស់នៅរបស់មនុស្ស សុខភាព គឺជារឿងសំខាន់ទីមួយតែអ្នកទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ក្នុងការថែទាំ និងការពារឱ្យបានល្អប្រសើរ។ ទ​ន្ទឹមនឹងគ្នានេះដែល ប្រសិនបើអ្នកចង់បានជីវិតជោគជ័យលើផ្នែកសុខភាព អ្នកត្រូវដឹងរាល់គន្លឹះក្នុងការថែរក្សាសុខភាព។

គន្លឹះ និងវិធីសាស្ដ្រទាំង៥នេះ ជាជំនួសដល់ស្មារតីរបស់ឱ្យកាន់តែយល់ច្បាស់នៅកាថែទាំ និងជៀសឱ្យឆ្ងាយពីជំងឺមហារីករួមមាន៖

១‑មានរបបអាហារត្រឹមត្រូវ

របបអាហារ គឺជាកត្តាដំបូង និងសំខាន់ណាស់សម្រាប់រាងកាយ និងមានតួនាទីក្នុងការការពារជំងឺមហា រីកទៀតផង។ គួរបញ្ជាក់ផងដែលថា អាហារ គឺសំបូរទៅដោយ វីតាមីន ជាតិសរសៃ និងសារធាតុរ៉ែ ចាំបាច់ ដើម្បីបំពេញសេចក្តីត្រូវការរបស់រាងកាយ។

ដូច្នេះប្រភពនៃសារធាតុចិញ្ចឹមនេះអ្នកគួរតែជ្រើសរើសយកប្រភេទអាហារស្រស់ ជំនួសឱ្យការជ្រើសរើសប្រភេទអាហារបំប៉ន ឬអាហារក្លាសេយូរ។

The difference a healthy diet can make - Harvard Health

២‑កុំពិសារគ្រឿងស្រវឹង

ស្រាកំពុងតែទទួលបានជាការគាំទ្រពីសំណាក់មហាជនជាខ្លាំង ប៉ុន្តែរឿងមួយដែលគួរឱ្យបារម្ភនោះ​ គឺថាការទទួលទានគ្រឿងស្រវឹងហួសកម្រិតអាចបណ្តាលឱ្យអ្នកប្រឈមនឹងជំងឺមហារីកនៅថ្ងៃមុខ។

អង្គការសុខភាពពិភពលោកណែនាំឱ្យបុរសត្រូវផឹកគ្រឿងស្រវឹងមិនលើសពី ២យូនីត(Units) ដែលក្នុង២យូនីតស្មើនឹង ២០មីលីលីត្រនៃជាតិអាកុលក្នុងស្រា ហើយស្ត្រីមិនគួរផឹកគ្រឿងស្រវឹងលើសពី ១យូនីត(Unit) ស្មើនឹង ១០មីលីត្រនៃជាតិអាកុលក្នុងមួយថ្ងៃ និងត្រូវផឹកតិចជាង ៥ថ្ងៃក្នុងមួយសប្តាហ៍។

10 Reasons Why You Should Not Use Alcohol

៣‑កុំបរិភោគសាច់កែច្នៃច្រើនពេក

ការសិក្សាជាច្រើនបានបង្ហាញថា ការបរិភោគសាច់កែច្នៃ ឬអាហារកំប៉ុងអាចនឹងបង្កឱ្យមានហានិភ័យកើតជំងឺមហារីក ជាពិសេសកើតជំងឺមហារីកក្រពះ។

ដូច្នេះចាំបាច់ត្រូវបង្កើតរបបអាហារឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានសុខភាពល្អសម្រាប់ខ្លួនឯង និងមនុស្សជាទីស្រលាញ់របស់អ្នក ហើយត្រូវកំណត់កម្រិតនៃការទទួលអាហារកែច្នៃដូចជា សាច់កំប៉ុង សាច់ក្រក ផ្សេងៗ…ក្នុងកម្រិតសមល្មម មិនច្រើនលើសលប់ពេក។

Eat Less Red Meat, Scientists Said. Now Some Believe That Was Bad Advice. - The New York Times

៤‑កុំបរិភោគប្រៃខ្លាំងពេក

អំបិល គឺជាគ្រឿងទេសមួយប្រភេទដែលគេតែងប្រើក្នុងគ្រឿងម្ហូប មិនអាចខ្វះបាននៅក្នុងជីវិតរបស់មនុស្ស ប៉ុន្តែប្រសិនបើប្រើមិនត្រឹមត្រូវវាអាចនាំឱ្យមានហានិភ័យនៃកាកើតជំងឺជំងឺមហារីក និងគ្រោះថ្នាក់ដល់សុខភាពផ្សេងៗទៀត។

ការស្រាវជ្រាវបង្ហាញថា អំបិលមានសមត្ថភាពបំផ្លាញស្រទាប់ក្រពះ អាចបណ្តាលឱ្យរលាក និងបង្កើតជាសមាសធាតុបង្កមហារីកទៀតផង។

អង្គការសុខភាពពិភពលោកណែនាំឱ្យ អ្នកបរិភោគអំបិលតែ ៦ក្រាមក្នុងមួយថ្ងៃ ឬស្មើនឹង ១ស្លាបព្រាកាហ្វេតែប៉ុណ្ណោះ។

What Happens If You Eat Too Much Salt? Side Effects, Tips, Fixes

៥‑កាត់បន្ថយការបរិភោគអាហារចៀន ឆា ឬអាំងឱ្យតិចឱ្យបំផុត

អាហារចៀន ឆា អាំង និងដុតត្រូវបានបង្ហាញ វា៏ជាកត្តាក្នុងការបង្កឱ្យកើតមានជំងឺមហារីកផងដែរ បើយោ​ងតាមអ្នកជំនាញបង្ហាញថា ការចម្អិនចំណីអាហារប្រភេទនេះអាចផលិតបានជាសារធាតុបង្កមហារីកច្រើនជាងគេ គឺមានជាតិអាល់អ៊ីដ្យូមដែលផលិតចេញពីប្រេងមិនល្អ។

គួរបញ្ជាក់ថា អ្នកត្រូវកាន់បន្ថយក្នុងការចម្អិន និងញុំាអាហារបែបនេះ ព្រោះវាមានហានិភ័យខ្ពស់ក្នុងការបង្កជំងឺមហារីកសួត ដោយសារការស្រូបយកដោយផ្ទាល់នូវជាតិកាល់ស្យូមអុកស៊ីត ដែលបណ្ដាលឱ្យពុលហួតកម្រិតក្នុងអំឡុងពេលចម្អិនអាហារ។

Time to Grill? Think food safety first, says K-State expert

Leave a Reply

Your email address will not be published. Required fields are marked *