តម្រាហុងស៊ុយចិនសែចារមកថា មានមហាឆ្នាំចំនួន៥ដែលមួយជីវិតរបស់ពួកគេជាអ្នកមានលាភមានសំណាងល្អ សម្បូរទ្រព្យសម្បត្តិមានលុយចាយមិនចេះខ្វះ លេខនាំហេងនាំលាភសំណាង៥៥៥ជ័យលាភជ័យលុយចូលវាល់លានដែលអ្នកកើតឆ្នាំទាំងនោះរួមមាន៖
ឆ្នាំមមែ អ្នកដែលកើតឆ្នាំពពែគឺជាឆ្នាំលាភ ឆ្នាំជ័យ ឆ្នាំសិរីសួស្តីមហាប្រសើរ ។ គ្រួសារដែលមានមនុស្សកើតឆ្នាំមមែពិតជាមានសំណាងណាស់ ពីព្រោះពួកគេបាននាំលាភសំណាង និងមាសប្រាក់ជាច្រើនមកកាន់ក្រុមគ្រួសាររបស់ខ្លួនជារឿយៗ ។ ពិសេសជាងនេះពួកគេមានការអភិវឌ្ឍខ្លួនបានលឿនណាស់ ហើយក៏ជាមនុស្សដែលអាចនឹងរកលុយបានយ៉ាងងាយ ដូច្នេះហើយសម្រាប់មនុស្សប្រភេទនេះគឺមិនងាយនឹងដាច់លុយចាយឡើយ ។
ឆ្នាំឆ្លូវ អស្ចារ្យណាស់ អ្នកដែលកើតឆ្នាំឆ្លូវគឺជាមនុស្សមានសំណាងធំតាំងពីចាប់កំណើតមក ព្រោះមនុស្សប្រភេទនេះបាននាំមាស ពេជ្រ ទ្រព្យធនមកកាន់គ្រួសាររបស់ពួកគេច្រើនលើសលប់ ។ ពិតណាស់មនុស្សប្រភេទនេះពួកគេពូកែទុកដាក់លុយកាក់បំផុត បើនិយាយពីការចាយវាយលុយវិញគឺពួកគេមិនងាយខ្ជះខ្ជាយឥតប្រយោជន៍នោះឡើយ ដូច្នេះហើយទើបមនុស្សប្រភេទនេះគឺមានលុយចាយមិនចេះដាច់ទេ ។ ឯការរកលុយរបស់មនុស្សប្រភេទនេះវិញក៏មិនលំបាកដែរគឺងាយស្រួលបំផុតសម្រាប់ពួកគេ ហើយអ្វីដែលពិសេសនោះគឺគ្រប់ការងារដែលពួកគេធ្វើភាគច្រើនទទួលផលល្អចំណេញប្រាក់ច្រើន ។
ឆ្នាំថោះ មិនធម្មតាមែនអ្នកកើតឆ្នាំថោះនេះពិតជាមានសំណាងធំណាស់ ពួកគេបាននាំលាភ នាំមាសប្រាក់ជាច្រើនមកកាន់គ្រួសាររបស់់ពួកគេចាប់តាំងពីចាប់កំណើតមកម្ល៉េះ ឬអាចនិយាយបានថាពួកគេគឺជាមាសប្រាក់ប្រចាំគ្រួសារតែម្ដង ។ ជាក់ស្ដែងមនុស្សប្រភេទនេះ ពួកគេគឺមានភាពអំណត់អត់ធន់នឹងការងារខ្លាំងណាស់ យកការព្យាយាមជាធំ ។ ពិតណាស់មនុស្សប្រភេទនេះគឺគេជឿជាក់ថាជាមនុស្សដែលសម្បូរលុយចាយច្រើន ព្រោះពួកគេគឺជាមនុស្សដែលមានសំណាងជាមួយលុយ ឬអាចនិយាយបានថា ពួកគេគឺជាមនុស្សដែលពូកែរកលុយតែម្ដង ។
ឆ្នាំវក អ្នកដែលកើតឆ្នាំវកគឺជាឆ្នាំលាភ ឆ្នាំជ័យ ឆ្នាំមានសិរីសួស្តី ។ គ្រួសារដែលមានមនុស្សកើតឆ្នាំនេះគឺពិតជាសំណាងណាស់ ពីព្រោះពួកគេបាននាំលាភសំណាង និងមាសប្រាក់ជាច្រើនមកកាន់ក្រុមគ្រួសាររបស់ខ្លួន ។ ពិសេសជាងនេះពួកគេមានការអភិវឌ្ឍខ្លួនបានលឿនណាស់ ហើយក៏ជាមនុស្សដែលអាចនឹងរកលុយបានយ៉ាងងាយ ដូច្នេះហើយសម្រាប់មនុស្សប្រភេទនេះគឺមិនងាយនឹងដាច់លុយនោះទេ ។ ជាក់ស្ដែងមនុស្សប្រភេទនេះពួកគេចាយលុយគឺគិតគូរបានវែងឆ្ងាយណាស់ ហើយអនាគតរបស់ពួកគេក៏មិនធម្មតាដែរ គឺអាចក្លាយទៅជាមនុស្សដែលមានទ្រព្យស្ដុកស្ដម្ភ ជីវិតភ្លឺថ្លាដូចពេជ្រ ។
ឆ្នាំច ជាតិជាអ្នកមានសំណាងតជាប់រហូត អ្នកដែលកើតឆ្នាំចគឺជាមនុស្សមានសំណាងធំតាំងពីចាប់កំណើតមក ព្រោះជាមនុស្សប្រមានមាស ពេជ្រ ទ្រព្យធន និងនាំសំណាងមកកាន់គ្រួសាររបស់ពួកគេច្រើនណាស់ ។ មនុស្សប្រភេទនេះពូកែទុកដាក់លុយកាក់មាសប្រាក់ខ្លាំងណាស់ បើនិយាយពីការចាយវាយលុយវិញគឺពួកគេមិនងាយខ្ជះខ្ជាយឥតប្រយោជន៍នោះទេ ដូច្នេះហើយទើបមនុស្សប្រភេទនេះតែងមានលុយចាយមិនចេះដាច់សោះ ។ ឯការរកលុយរបស់មនុស្សប្រភេទនេះវិញគឺងាយស្រួលបំផុតសម្រាប់ពួកគេ ហើយអ្វីដែលពិសេសនោះគឺគ្រប់កិច្ចការដែលពួកគេធ្វើភាគច្រើនគឺជោគជ័យ ទទួលផលចំណេញលើសលប់ មិនងាយនឹងខាតបង់នោះឡើយ ៕ សាន សារិន