យោងតាមក្បួនតម្រាចារពីកម្លាំងថ្ងៃនៃឆ្នាំទាំង៥យ៉ាងនេះថា បណ្តាឆ្នាំទាំង១២ក្នុងនោះមានឆ្នាំចំនួនប្រាំដែលមានកម្លាំងថ្ងៃល្អ ថ្ងៃលាភ ថ្ងៃជ័យ ថ្ងៃនាំសិរីសួស្តីប្រសើរលើឆ្នាំនានា និងអមដោយលេខហេងទៅតាមកម្លាំងថ្ងៃគឺលេខ២៤៧ ពណ៌នាំសំណាង ខៀវ មាស និងបៃតងជាពណ៌លើករាសី នាំលាភសំណាងចូលមកក្នុងជីវិតជាប្រចាំថ្ងៃ ។
![](https://kohsantepheapdaily.com.kh/wp-content/images/2022/01/5dee43c8a3ad679bed086d978bc8f2d2-4.jpg)
១. ថ្ងៃល្អសម្រាប់ឆ្នាំជូត ថ្ងៃព្រហស្បតិ៍ ធ្វើកិច្ចការនានាបានជោគជ័យ បើកមុខរបរក៏ជោគជ័យ, ថ្ងៃសុក្រ ធ្វើកិច្ចការនានាមានសង់លំនៅឋានជាដើមបានសុខ ចម្រើនកើនទ្រព្យសម្បត្តិ, ថ្ងៃអាទិត្យ ធ្វើកិច្ចការនានាមានទិញទ្រព្យជាដើមមានលាភមានសំណាង, ថ្ងៃចន្ទ ធ្វើកិច្ចការនឹងបានឡើងបុណ្យស័ក្តិ មានឫទ្ធីបារមី ។
![](https://kohsantepheapdaily.com.kh/wp-content/images/2022/01/dd8083ed26888b289b67749599270f3d-3.jpg)
២. ថ្ងៃល្អសម្រាប់ឆ្នាំមមែ ថ្ងៃអង្គារចាប់ផ្តើមធ្វើការងារផ្សេងៗបានជោគជ័យ, ថ្ងៃពុធ ចាប់ផ្តើមធ្វើការងារអ្វីៗបានសុខ បានចម្រើន, ថ្ងៃសុក្រ ចាប់ផ្តើមធ្វើអ្វីៗបានលាភ(ទិញរបស់ចូល), ថ្ងៃសៅរ៍ ចាប់ផ្តើមការងារផ្សេងៗមានឫទ្ធិអំណាចខ្លាំង បានឡើងតំណែង ។
![](https://kohsantepheapdaily.com.kh/wp-content/images/2022/01/cca6f83541136b31497d68fc320c67d3-2.jpg)
៣. ថ្ងៃល្អសម្រាប់ឆ្នាំច ថ្ងៃចន្ទចាប់ផ្តើមការងារ ឬបើករបររកស៊ីកាក់កបខ្លាំង, អង្គារ សាងសង់ផ្ទះថ្មីរាសីល្អ, ព្រហស្បតិ៍ ទិញរបស់ចូលនាំទាំងសំណាង, ថ្ងៃសុក្រ ធ្វើកិច្ចការហុចផលល្អ បានឡើងបុណ្យស័ក្តិ ។
![](https://kohsantepheapdaily.com.kh/wp-content/images/2022/01/ebf019f4efc3d075fc6a1d3c57508c77-5.jpg)
៤. ថ្ងៃល្អសំរាប់ឆ្នាំថោះ សុក្រជោគជ័យជុំចូល, សៅរ៍ សុខចម្រើន, ចន្ទ មានលាភហូរចូល, ថ្ងៃអង្គារ៍ ឫទ្ធិអំណាចខ្លាំងក្លា ។
![](https://kohsantepheapdaily.com.kh/wp-content/images/2022/01/7ca318f12a0955a3e637dc5645a2f96e-9.jpg)
៥. ថ្ងៃល្អសម្រាប់ឆ្នាំរកា ថ្ងៃព្រហស្បតិ៍ ចាប់ផ្តើមការងារបានផលល្អ, ថ្ងៃសុក្រសង់ផ្ទះថ្មីរាសីលខ្ពស់, អាទិត្យ ទិញរបស់ចូលនាំទាំងលាភសំណាង និងថ្ងៃចន្ទ បានឡើងបុណ្យស័ក្តិ ៕ សាន សារិន
![](https://kohsantepheapdaily.com.kh/wp-content/images/2022/01/fa38783fea08d4d7cec9ca37143799e6-3.jpg)