ខាល ម្សាញ់ វក រកា លាភ​ធំ​សំណាង​ធំ​លុយ​ទាំង​ដុំ​ចូល​​ឈឹប​ៗ២ថ្ងៃ

ថា​ហើយ​ថា​ទៀត ថា​មិន​ចេះ​ខុស ទៅ​ថ្ងៃ​អនាគត​ម្ចាស់​ឆ្នាំ​ទាំង​៥​នេះ​មាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ តាម​ទំនាយ​ស្តេច​ហោរា​ចិន​សែ​បាន​អះអាង​ថា​ទៅ​ថ្ងៃ​អនាគត​លោក​អ្នកមាន​សំណាង​ធំ​ប្រជុំ​លាភ​លុយ​ហូរ​ចូល​កាន់តែ​ខ្លាំង​រាសី​ឡើង​ខ្ពស់ត្រដែត​បើ​លោក​អ្នកធ្វើការ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ​។ ពណ៌​នៃ​លាភ​សំណាង​ពណ៌​ក្រហម ខៀវ មាស ទឹកក្រូច ,​លេខ​នាំ​សំណាង​លេខ​៤៥៩ ជា​លេខ​មាស ពណ៌​មាន​ពេជ្រ ។

ឆ្នាំមមី រាសី​ឡើង​ខ្ពស់ត្រដែត​ទទួល​ជោគជ័យ​លើ​ការងារ​ដ៏​ត្រចះត្រចង់ ។ នៅ​ថ្ងៃ​អនាគត​ដំណើរ​ជីវិត​របស់​លោក​អ្នក​គាប់ប្រសើរ​ខ្លាំង​ណាស់ ធ្វើ​កិច្ចការ​អ្វី​ក៏​ទទួលផល​ជោគជ័យ ដាក់ចុះ​ដុះ​ឡើង​ដូច​គេ​លើក ឬ​បើ​ចង់​ចរចា​ពី​រឿង​អ្វី​ក៏​តែង​ឆាប់​ត្រូវរ៉ូវ​គ្នា​ដែរ បាន​ផល​ភ្លាម ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មាន​តែ​ភាព​លូតលាស់​ដុះដាល​ទៅ​មុខ​ប្រសើរ​ណាស់​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​ហូរហៀរ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ស្វាមី​ភ​រិ​យ​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែម​ល្អែ​ម​រកគ្នា​ប្រពៃ​ណាស់ ។ ហេតុ​នោះ​ហើយ​ទើប​ស្តេច​ហោរ​ធានា​ថា​ជីវិត​របស់​លោក​អ្នក​នឹង​ចែងចាំង​ជាង​គ្រាប់​ដុំ​ពេជ្រ​ទៅ​ទៀត​នៅ​ថ្ងៃ​អនាគត ។

ឆ្នាំឆ្លូវ ទោះបីជា​ជីវិត​របស់​អ្នក​ពេល​នេះ​ស្ថិត​ក្នុង​សភាព​បែប​ណា​ក្តី ក៏​កុំ​ព្រួយបារម្ភ​ឱ្យ​សោះ​ព្រោះ​នៅ​ថ្ងៃ​អនាគត​អ្នក​នឹង​ក្លាយជា​មនុស្ស​មាន​កិត្តិយស​ខ្ពង់ខ្ពស់​ហួសនិស្ស័យ​មនុស្ស​ទាំងឡាយ ដែល​មាន​មនុស្ស​រាប់​លាន​នាក់​ទទួលស្គាល់​ថា​ពិតជា​មនុស្ស​អស្ចារ្យ ។ ពិត​ណាស់​ភាព​តស៊ូ​របស់​អ្នក​រាល់​ថ្ងៃនេះ​មិន​ត្រូវ​បញ្ឈប់​ឡើយ ព្រោះ​វា​ជា​ផ្លូវ​ដើម្បី​ដើរទៅ​រក​អនាគត​ដ៏​ភ្លឺស្វាង​របស់​អ្នក​ហើយ ប្រសិនបើ​អ្នក​សម្រេច​បាន ធានា​ថា​ជីវិត​របស់​អ្នក​នឹង​ចែងចាំង​ជាង​គ្រាប់ពេជ្រ​ទៅ​ទៀត ។

ឆ្នាំថោះ លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​កំណត់​ថា អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ផ្ទះ​នៅ​ថ្ងៃ​អនាគត និង​ជា​អ្នកមាន​បញ្ញា​វាងវៃ​អាច​ទម្លុះទម្លាយ​គ្រប់​ការងារ​ទាំងអស់ ។ ព្រោះតែ​ភ័ព្វវាសនា​អស្ចារ្យ​នេះ ទើប​រុញ​អ្នក​ឱ្យ​ក្លាយជា​មនុស្ស​សម្បូរ​ទ្រព្យ​ស្តុកស្តម្ភ​ក្នុង​ពេល​អនាគត ។

ឆ្នាំរោង មាន​មនុស្ស​មិន​តិច​ទេ​ដែល​កើត​ឆ្នាំ​នេះ ក្លាយជា​សេដ្ឋី​លុយ​នៅ​សព្វ​ថ្ងៃនេះ ដូច្នេះ​អ្នក​គួរតែ​កុំ​អស់សង្ឃឹម​អី​ព្រោះ​អនាគត​របស់​អ្នក​នឹង​ក្លាយជា​មនុស្ស​អស្ចារ្យ​ដូច​ជា​សេដ្ឋី​មួយ​ចំនួន​អ​ញ្ជឹ​ង​ដែរ ។ ពិត​ណាស់​រាល់​ការ​លំបាក​និង​ឧបសគ្គ​បន្ដិចបន្តួច​នោះ​មិន​ត្រូវ​រារ​ថយ​ឡើយ ព្រោះ​ជីវិត​ដ៏​ស្ដុក​ស្ដម​កំពុង​តែ​រង់ចាំ​អ្នក​នៅ​ខាង​មុខ​នោះ​ហើយ ជា​ពិសេស​នោះ​ពន្លឺ​ចែងចាំង​លើ​ខ្លួន​អ្នក​ក៏​ជិត​ចាប់ផ្ដើម​រះ​ហើយ​ដែរ ។

ឆ្នាំកុរ អ្នក​គឺជា​មនុ​ស្សមានភាព​ឆ្លាត់​វៃ នឹង​មាន​អត្ត​ចរិត​ថ្លៃថ្នូរ ដែល​មាន​មនុស្ស​ល្អ​ៗ​តាម​ស្រលាញ់​រាប់អាន​ជា​ច្រើន មិនតែប៉ុណ្ណោះ​ជីវិត​របស់​អ្នក​នា​ពេល​អនាគត​ក៏​មិនធម្មតា​ដែរ គឺ​អាច​នឹង​រស់នៅ​ក្នុងភូមិ​គ្រឹះ​ដ៏​ធំ​ដែល​មានទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​ស្ដុក​ស្ដម​ទៀត​ផង ។ ពិត​ណាស់​តាម​សមត្ថភាព​របស់​អ្នក​នា​ពេល​អនាគត​ដឹង​តែ​រស់នៅ​សុខ​ស្រួល​ហើយ ជា​ពិសេស​នោះ​គឺ​គ្រួសារ​មាន​សុភមង្គល និង​មាន​មនុស្ស​ក្នុង​លោក​ស្គាល់​គ្រប់​គ្នា ៕ សាន សារិន

Leave a Reply

Your email address will not be published. Required fields are marked *