ស្រី​ស្អាត រ៉ា​ឌី ឱប​ស្និត​ជាមួយ​បុរស​ម្នាក់​ខ្លាំង​ពេក​ធ្វើ​អោយ​គេ​សង្ស័យ​ថា​ជា​សង្សារ​!

Loading...

កញ្ញា​រ៉ា​ឌី​គឺជា​តារាចម្រៀង​ដែល​មាន​សំឡេង​ពិ​រោះ​ហើយ​សម្រស់​វិញ​ត្រង់​មុខកាត់​ខ្មែរ​សុ​ទ្ឋ​សាធ​។ ​ក្រោយ​លេចធ្លោ​ជាមួយ​អាជីព​សិល្បៈ​នាង​ត្រូវ​បាន​គេ​ដឹង​ថា​ក្លាយជា​ថៅកែ​ហាង​លក់​សំលៀក​បំពាក់​មួយ​កន្លែង។​ អ្វី​ដែល​ប្លែក​បុរស​ម្នាក់​ដែល​នៅ​ក្នុង​រូបថត​ស្និត​ជាមួយ​នាង​មានការ​ងឿងឆ្ងល់​ថា​ជា​នរណា​អោយ​ប្រាកដ​។

ជា​លើក​ទី​មួយ​ហើយ ដែល​ឃើញ​ស្រី​ស្អាត កញ្ញា រ៉ា​ឌី បង្ហាញ​កាយវិកា​ស្និទ្ធស្នាល ជាមួយ​បុរស​ជា​សាធារណៈ ដែល​ធ្វើ​ឲ្យ​ទស្សនិកជន និង​មិត្ត​នាង​មួយ​ចំនួន ចោទ​ជា​ច​ម្ង​ល់​ថា បុរស​ដែល​នាង ស្និទ្ធ​ជាមួយ​គឺជា​គូស្នេហ៍​នាង​ជាក់​ជា​មិន​ខាន​។

បើ​តាម​រូបថត ដែល​ត្រូវ​បាន​អ្នក​ជិតដិត​របស់​នាង បង្ហោះ​ជា​សាធារណៈ បាន​បង្ហាញ​ពី​កាយវិកា ស្រលាញ់​ថ្នាក់ថ្នម ជាមួយ​បុរស​ម្នាក់ ដែល​មើលទៅ​ប្រៀប​ដូច​ជា​គូស្នេហ៍ ថ្មោងថ្មី​ស្រលាញ់​គ្នា​ណាស់ ការ​បង្ហាញ​រូប​នេះ ត្រូវ​បាន​គេ​បង្ហោះ​ពេល​ដែល​នាង ទៅ​ដើរ​លេង​ជាមួយ​មិត្តភក្តិ បងប្អូន និង​បុរស​សង្ហារ​ម្នាក់​នោះ ដោយឡែក​សា​ម៊ី​ខ្លួន​មិន​បាន​បើកចំហរ ពី​ទំនាក់ទំនង​នេះ​ឡើយ​។

កន្លង​មក តារាចម្រៀងកញ្ញា រ៉ា​ឌី មិន​ដែល​បង្ហាញ​ជា​សាធារណៈ​ទេ ថា​នាង​មាន​ម្ចាស់​ចិត្ត បើ​ទោះជា​នាង​បើក​សម្ពោធ​មុខ​ជំនួញ កាលពី​ពេល​កន្លង​ទៅ​ក៏​ដោយ​។ តែ​ទោះជា​យ៉ាងណា នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ត្រូវ​ទស្សនិកជន​រំពឹង​ថា នាង​អាច​បើក​បង្ហាញមុខ​គូស្នេហ៍​ដល់​មហាជន​ក៏​ថា​បាន​៕

Loading...
Loading...