លោក អ៊ិ​ន សុ​ភិន ចេញ​មុខ​បញ្ជាក់​រឿងលុយ​កញ្ចប់​តូច​ក្លាយទៅជា​ការ​បង្ខូចឈ្មោះ​សម្អុយ​កិត្តិយស

Loading...

ក្នុង​ប៉ុន្មាន​ថ្ងៃនេះ លោក អ៊ិ​ន សុ​ភិន បាន​ទទួល​ព្យុះ​ភ្លៀង​គួរសម ជុំវិញ​ការ​ផ្សព្វផ្សាយ​ថា​លោក​ជំពាក់​លុយ​ផ្សាយពាណិជ្ជកម្ម​លើ​បណ្ដាញ​ផ្សព្វផ្សាយ ហើយ​មិន​ធ្វើការ​បង់លុយ​។ លោក​បាន​បង្ហាញ​ពី​ប្រតិកម្ម​ឆ្លើយ​តប និង​បាន​បញ្ជាក់​ពី​មូលហេតុ​មួយ​ចំនួន​ដែល​នាំ​អោយ​មានការ​ចុះ​ផ្សាយ​នោះ​។

លោក​បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា​«​សូម​អរគុណ​ដល់​អ្នក​សារ​ពត៍​មាន​មូ​យ​ចំនួន​ដែល​ចង់អោយ​ខ្ញុំ​ល្បី​ដល់​ថ្នាក់​ចុះ​ផ្សាយ​ព​ត៌​មាន​មិន​ពិត​ថា​រូប​ខ្ញុំ​ជំពាក់​លុយ​ថ្លៃ​ផ្សាយពាណិជ្ជកម្ម​គេ​មិន​សង ខ្ញុំ​ចង់​ប្រាប់​ទៅ​ពួក​អ្នក​សារ​ព​ត៌​មាន​មួយ​ចំនួន​ដែល​ចុះ​ផ្សាយ​ថា តើ​មាន​ឯកសារ​ណាមួយ​ដែល​ខ្ញុំ​ជំពាក់​គេ ពួក​អ្នកជា​មនុស្ស​គួ​ប្រើ​ខួ​ក្បាល​ជា​មនុស្ស កុំ​ប្រើ​ខួ​ក្បាល​ជា​ឆ្កែ​ចរិត​ថោកទាប​ជាង​សត្វ​ទៅ​ទៀត ចូល​ចិត្ត​ណាស់​អា​រឿង​បរិហា​កេ​រ៏​របស់​អ្នក​ដ៏​ទៃ​ដើម្បី​ផល​ប្រ​យោ​ជ​ន៏​ការ​សែត​ខ្លួនឯង​នោះ​។​ ខ្ញុំ​មិន​ខ្មាស់​គេ​ទេ​ព្រោះ​មិន​ពិត សូម​ប្រើ​វិជ្ជា​ជី​វះ​អោយ​បាន​ត្រឹមត្រូវ​បើ​គ្មាន​ភស្តុ​តាង​កុំ​ចេះ​តែ​ចុះ​នាំ​អោយ​ប្រជាជន​ទូទៅ​អស់ជំនឿ​លើ​សារ​ព​ត៌​មាននៅ​កម្ពុជា​!»​។

ជាមួយនឹង​ការ​បង្ហោះ​បែប​នេះ លោក​ក៏​បាន​ពន្យល់​ថា ហេតុផល​ដែល​នាំ​អោយ​មានការ​ចុះ​ផ្សាយ​បែប​នោះ គឺ​ដោយសារ​តែ​លោក​រវល់​នឹង​កិច្ចការ​ផ្សេង​ច្រើន ហើយ​បុគ្គលិក​មិន​បាន​ទូទាត់​ថ្លៃ​សាំង​របស់​អ្នកកាសែត​ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ពី​ខ្លួន​នោះ​មិន​ទាន់​ពេល​ប៉ុណ្ណោះ ទើប​នាំ​អោយ​មានរឿង​នោះ​។ យ៉ាងណាមិញ លោក​ថា​នោះ​មិនមែន​ជា​លុយ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដូច​អ្វី​ដែល​អ្នកកាសែត​នោះ​ចុះ​ផ្សាយ​ទេ គឺ​គ្រាន់តែ​ជា​ថ្លៃ​សាំង​មួយ​ដែល​ក្រុមហ៊ុន​លោក​ផ្ដល់​ជូន​ក្នុង​ពេល​អ​ញ្ចើ​ញ​អោយ​អ្នកកាសែត​ទៅ​យក​ព័ត៌មាន​នៅ​ពេល​ក្រុមហ៊ុន​មានការ​ការងារ​សិល្បៈ​ណាមួយ​ត្រូវ​បាន​រៀបចំ​ប៉ុណ្ណោះ​។

លោក​សារភាព​ថា​ខ្លួន​មានការ​ធ្វេសប្រហែស​ក្នុង​ការ​រៀបចំ​ថវិកា​ទាំងនោះ​អោយ​អ្នកកាសែត ដោយសារ​សម្អាង​ថា​អ្នកកាសែត​ទាំងនោះ​មានការ​ងារ​ច្រើន​ជាមួយ​ក្រុមហ៊ុន និង​ម្យ៉ាង​បណ្ដាល​មក​ពី​លុយ​នោះ​ជា​កញ្ចប់​មួយ​តូច ដែល​លោក និង​ក្រុមការងារ​ទៅ​គិតគូរ​លើ​ការ​ចំណាយ​ផ្សេង​ៗ​ច្រើន​ជាង​។ លោក​ថា​លោក​មិន​ដែល​កើត​មាន​បញ្ហា​រឿង​កញ្ចប់​ថ្លៃ​សាំង​អ្នក​សារព័ត៌មាន​នោះ​ទេ ប៉ុន្តែ​បណ្ដាល​មក​ពី​បណ្ដា​ប៉ុស្ដិ៍​ទូរទស្សន៍ និង​រោងកុន ក៏​មិន​ទាន់​បង្វិល​លុយ​អោយ​លោក​នោះ​ដែរ ទើប​បណ្ដាល​អោយ​លោក​ធ្វេសប្រហែស​ក្នុង​ការ​បង្វិល​លុយ​នេះ តែ​ក៏​មិន​នឹក​ស្មានថា​អ្នកកាសែត​មួយ​ចំនួន គឺ​គ្រាន់តែ​បើក​លុយ​ដែល​ក្រុមហ៊ុន​របស់​លោក​ផ្ដល់​អោយ​ក្នុង​នាម​ថ្លៃ​សាំង​នោះ​មិន​ទាន់​ក៏​បែរជា​ប្រកាស​ថា​លោក​ជំពាក់​លុយ​ថ្លៃ​ផ្សាយពាណិជ្ជកម្ម​ដូច​ការ​ប្រកាស​បែប​ហ្នឹង​នោះ​ដែរ ដោយ​លោក​បញ្ជាក់​ថា​ការ​ប្រកាស​បែប​នេះ គឺ​ហាក់ដូចជា​លោក​ទិញ​ទំព័រ​ផ្សព្វផ្សាយ​នៅ​លើ​កាសែត ហើយ​មិន​ទទួលខុសត្រូវ​ដោយ​មិន​បង់លុយ​អោយ​។

លោក​ប្រកាស​អោយ​អ្នកកាសែត​ទាំងអស់​មក​យក​លុយ​នៅ​ក្រុមហ៊ុន​របស់​លោក ខណៈ​ដែល​លោក​ក៏​បាន​ប្រកាស​ថា​ការ​ពិត​ថវិកា​ដែល​ខ្វះ​លើ​អ្នកកាសែត​នោះ លោក​ក៏​បានឮ​ថា​ក្រុមការងារ​របស់​លោក​នឹង​បើក​អោយ​នៅ​ស​ប្ដា​ហ៍​នេះ​ផង​ដែរ ដោយសារ​តែ​ខាង​ប៉ុស្ដិ៍​ទូរទស្សន៍​ក៏​បង្វិល​លុយ​ទាំង​ម៉ឺន​ដុល្លារ​អោយ​លោក​ក្រោយ​ពី​ជំពាក់​ច្រើន​ខែ ប៉ុន្តែ​មិន​ទាន់​បាន​គិតគូរ​ផង ក៏​ស្រាប់តែ​មានការ​បង្ហោះ​បង្ខូចឈ្មោះ​បែប​នោះ​។

លោក​អ៊ិ​ន សុ​ភិន សម្ដែង​ការ​ខកចិត្ត ចំពោះ​បណ្ដាញ​ផ្សព្វផ្សាយ​ដែល​បាន​ផ្សាយ​ពី​លោក ខណៈ​ដែល​ពេល​កន្លង​មក លោក និង​ក្រុម​អ្នក​សារព័ត៌មាន​ក៏​មានការ​ងារ​ត្រូវធ្វើ​ជាមួយ​គ្នា​ជិត​ស្និទ្ធ ដែល​មិន​គួរ​ថា​ត្រឹមតែ​បញ្ហា​យឺតយ៉ាវ ហើយ​ក៏​ជា​លុយ​តិចតួច​ដែល​លោក​រវល់​តែ​ខ្វាយខ្វល់​នឹង​កិច្ចការ​ធំ​ផ្សេង​ប៉ុណ្ណឹង ស្រាប់តែ​ឈាន​ដល់​ការ​បង្ខូចឈ្មោះ​លោក​៕

 

Loading...
Loading...