ម៉ា រី​ណា សុខចិត្ត​ខាត​ឡុងចុង​ជំនួញ​ងាក​មក​ច្បាម​សិល្បៈ

Loading...

ដោយសារ​តែ​យល់​ថា​ខ្លួន​ត្រូវ​មានធុរៈ​មមាញឹក​ជាមួយ​សិល្បៈ​ដែល​កំពុង​តែ​លូត​ឡើង​កញ្ញា​ម៉ា​រី​ណា​ដែល​គ្រងងារ​ជាតា​រា​ស្រី​មានឈ្មោះ​ជា​ថៅកែ​ហាង​ខ្ចី​ល្ហក់​បាន​ដោះ​ដូរ​ភ្លាម​ៗ​គឺ​ចោល​មុខរបរ​រក​សុីគិតតែ​សិល្បៈ​ម្តង​ដើម្បី​កុំអោយ​ទើសទាល់​គិត​ច្រើន​។

ទើបតែ​បើកហាង​ផឹកស៊ីមួយ​កន្លែង​យ៉ាង​ហ៊ឹកហ៊ាក់​សោះ តារា​សម្ដែង កញ្ញា ម៉ា រី​ណា ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​កូន​ទី​៩ ក្នុង​ចំណោម​បងប្អូន​១១​នាក់ នៅ​ខេត្តបន្ទាយមានជ័យ និង​មិន​មាន​ឈាមជ័រ​អ្នកសិល្បៈ​រូប​នេះ បែរជា​ប្រកាសប្រាប់​ថា​នឹង​បិទ​ចោល​ជំនួញ​នោះ​ហើយ​។ ជាមួយ​ជំហរ​បិទ​ចោល​អាជីវកម្ម នាង​ក៏​បាន​ប្រកាស​ប្ដូរ​២​ចំណុច ដើម្បី​ពង្រឹង​សិល្បៈ និង​ជីវិត​ផ្ទាល់ខ្លួន​នោះ​ផង​។

កញ្ញា ម៉ា រី​ណា និយាយ​ថា ដើម្បី​កុំអោយ​ឈឺក្បាល កញ្ញា​នឹង​បិទ​ចោល​មុខ​ជំនួញ​បើកហាង​នោះ​ចោល​ហើយ ដោយសារ​តែ​ជំនួញ​មួយ​នោះ​តម្រូវ​អោយ​នាង​ធ្វើការ​ដល់​យប់ ហើយ​ក៏​តម្រូវ​អោយ​នាង​គេច​មិន​ផុត​ពី​ការ​ស្គាល់​មិត្ត​ភ័ក្ត្រ​ជា​អ្នក​ផឹកស៊ី ដែល​នាំ​អោយ​ពិបាក​គេច ហើយ​ចេះ​តែ​ដើរ​លេង​ច្រើន​ខាតបង់​លុយកាក់ និង​ពេលវេលា​។

Loading...
Loading...