ផ្តើម​ចេញពី​យុវតី​ក្នុង​ឆាកនយោបាយ កញ្ញា​ធី សុវណ្ណ​ថា កំពុង​ក្តោប​ការងារ​សិ​ល្បះ​យ៉ាង​ណែន​ក្នុង​ដៃ​!

Loading...

នៅ​ពេល​ដែល​គេ​និយាយ​ដល់​ឈ្មោះ ធី សុវណ្ណ​ថា មិន​ថា​អ្នក​យោ​បាយ​និង​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​នោះ​ទេ សូ​ម្បី​សាមញ្ញ​ជន​ក៏​ដូច​ជា​អ្នក​សិ​ល្បះ​គឺ​សុទ្ធតែ​ស្គាល់​កញ្ញា​ទាំងអស់ ព្រោះតែ​កញ្ញា​បាន​ធ្វើ​សកម្មភាព​សង្គម​ជា​ច្រើន ជា​ពិសេស​គឺ​ការ​ប្រឡូក​ក្នុង​ឆាកនយោបាយ​ឲ្យ​អតីត​គណបក្សប្រឆាំង​តែ​ម្តង រហូត​ចុង​ក្រោយ​កញ្ញា​បាន​ចូលរួម​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា ។

ផ្តើម​ចេញពី​ការ​ប្រឡូក​ក្នុង​ឆាកនយោបាយ បច្ចុប្បន្ន​នេះ កញ្ញា​ធី សុវណ្ណ​ថា​បាន​ក្លាយជា​រាជ​នីមួយ​ដួង​ក្នុង​វិស័យ​សិ​ល្បះ​ថែម​ទៀត​ផង ដូច​ជា​សកម្មភាព​ថត​ពាណិជ្ជកម្ម​ឲ្យ​សម្អាងការ​មួយ​ចំនួន ហើយ​កញ្ញា​ក៏​បានការ​ប្រឡង​ជាប់​ជ័យ​លា​ភី​ក្នុង​កម្មវិធី Queen of the Spa រៀបចំ​នៅ​ប្រទេស​កូរ៉េ ឈ្នះ​ទឹកប្រាក់​ជា​ច្រើន​ហើយ​កញ្ញា​តូច​រូប​នេះ​បាន​ប្រើប្រាស់​ថវិកា​ពី​ការ​ប្រឡង​ជាប់​ជា​ស្រី​ស្អាត​នោះ​ទៅ​សាងសង់​ផ្លូវ​តាម​ជនបទ​ជូន​អ្នក​ភូមិ​ដើម្បី​ជា​ប្រយោជន៍​សង្គម​ផង​ដែរ​។

ថ្មី​ៗ​នេះ​ទៀត​សោត ភាព​ល្បីល្បាញ​ក្នុង​សកម្មភាព​នយោបាយ​និង​សង្គម ក៏​បាន​រុញច្រាន​ឲ្យ​កញ្ញា ធី សុវណ្ណ​ថា ដែល​មាន​វោហារ​ពូកែ ក្តោប​បាន​តំណែង​ជា​ពិ​ធិ​ការិនី​ជា​លើក​ដំបូង សម្រាប់​កម្មវិធី​ទូរទស្សន៍​ក្នុងស្រុក​មួយ​ផង​ដែរ នោះ​គឺ​កម្មវិធី Money Hunter របស់​ស្ថានីយទូរទស្សន៍ Nice TV ទៀត​ផង ។ សម្រាប់​កម្មវិធី​នេះ គឺ​កញ្ញា​ធ្លាប់​ធ្វើ​ជា​អ្នកចូលរួម​ប្រកួតប្រជែង​ដណ្តើម​ប្រាក់​រង្វាន់ តែ​ឥឡូវនេះ​កញ្ញា​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​ពិធី​ការិនី​ទៀត ។

សម្រាប់​តំណែង​មួយ​នេះ កញ្ញា​ធី សុវណ្ណ​ថា បាន​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន​ថា​រូប​នាង​ពិតជា​មាន​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ព្រោះ​បាន​ចូលរួម​ជាមួយ​ទស្សនិកជន ឆ្លង​ឆ្លើយ​ផ្ទាល់​ជាមួយ​បេក្ខជន​ហើយ​ថែម​ឆ្លើយឆ្លង​ផ្ទាល់​ជាមួយ​ប្រិ​យ​មិត្ត​ទៀត​ផង​។ ជា​ពិសេស​កញ្ញា​បញ្ជាក់​ថា​កម្មវិធី​ដែល​កញ្ញា​ធ្វើ​ជា​ពិ​ធិ​ការិនី​គឺជា​កម្មវិធី​រស់​រវើក ចូលរួម​ឆ្លើយ​សំណួរ​ហើយ​និង​មានឱកាស​ឈ្នះ​ប្រាក់​រង្វាន់​ទៀត ។

យ៉ាងណាមិញ​បើ​ទោះបីជា​កញ្ញា កំពុង​តែ​ក្តោប​បាន​តំណែង​ជា​ពិធី​ការិនី​និង​ការងារ​ថត​ពាណិជ្ជកម្ម​ឲ្យ​ម្ចាស់​សំអាងការ​និង​ក្រុមហ៊ុន​មួយ​ចំនួន​ក៏​ដោយ កញ្ញា​នៅ​តែ​សកម្ម​យ៉ាង​ខ្លាំង​លើ​ការងារ​ជួយ​សង្គម​និង​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ក្នុង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ដោយ​ការ​ប្រើប្រាស់​ថវិកា​របស់​នាង​និង​បូក​ផ្សំ​ពី​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដើម្បី​កសាង​និង​ចាក់​បេតុង​ផ្លូវលំ ។

តើ​លោក​អ្នក​ចង់​ឲ្យ​កញ្ញា ចូល​ប្រឡូក​ក្នុង​វិស័យ​សិ​ល្បះ​សម្តែង​ភាពយន្ត​មួយទៀត​ទេ?

Back

Loading...
Loading...