អ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយឃើញវត្តមាន នាយ ចយ ថត MV ថ្មី

Loading...

ក្រោយពីតារាកំប្លែងល្បីឈ្មោះ នាយ ចយ បានលាភាពនៅលីវ រៀបមង្គលការជាមួយនឹងគូស្នេហ៍រូបស្រស់ ដោយមានការចូលរួមយ៉ាងច្រើនកុះកុរពីសំណាក់ភ្ញៀវកិត្តិយស។ ខណៈពេលចុងក្រោយនេះគេក៏កម្រឃើញ នាយចយ ប្រឡូកជាមួយនឹងការសម្តែងកំប្លែង ចម្រៀងកាយវិការ ជាដើម។



ធ្វើឲ្យមហាជនជាច្រើនចោទសួរថា នាយ ចយ ក្រោយពីរៀបអាពាហ៍ពិពាហ៍នឹងលាឈប់ពីសិល្បៈឬយ៉ាងណា? ប៉ុន្តែចម្លើយក៏ត្រូវបានឆ្លើយ ដោយកាលពីម្សិលមិញនេះ គេសង្កេតឃើញតារាកំប្លែងរូបនេះ បានចូលរួមថត MV បទថ្មីនៅក្នុងផលិតកម្មសាន់ដេ។ ដោយតារាចម្រៀងវ័យក្មេងគឺកញ្ញា វីរៈ និច្ច បានបង្ហោះរូបភាពជាមួយនឹងនាយ ចយ ក្នុងឯកសណ្ឋានជាសិស្សសាលាវិទ្យាល័យ រួមទាំងបានសរសេរថា៖ “សង្សារថ្មីរបស់នាងខ្ញុំនៅក្នុង MV ចេញលក់ឆាប់ៗនេះ”។ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្តែងក្តីរំភើប និងរង់ចាំយ៉ាងអន្ទះសារចំពោះ MV មួយបទនេះ៕

 

Loading...
Loading...