មិនធម្មតា! Miss Grand Cambodia 2017 ប្រឡូកការសម្តែងជាលើកដំបូង ក៏ក្លាយជាតួឯកស្រីក្នុងរឿងភាគ «ភូមិគ្រឹះជំពាក់ស្នេហ៍»

Loading...

កញ្ញា ខ្លឹម ស្រីគា អាយុ ១៨ឆ្នាំ ជាសិស្សមកពីរាជធានីភ្នំពេញ កញ្ញាបានក្លាយជា Miss Grand Cambodia ឆ្នាំ២០១៧ តំណាងឲ្យប្រទេសកម្ពុជា ចូលរួមប្រកួត Miss Grand International នៅប្រទេសវៀតណាម។ កញ្ញាកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់បងប្អូនប្រជាជនខ្មែរ ទោះបីជាពុំសូវមានសកម្មភាពនៅក្នុងវិស័យសិល្បៈក្តី។

ប៉ុន្តែ ស្រីគា ក៏បានប្រឡូកជាមួយនឹងវិស័យសម្តែងជាលើកដំបូង នាងក៏ទទួលបានតំណែងជាតួឯកស្រីក្នុងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ បាយ័ន ដែលមានចំណងជើង “ភូមិគ្រឹះជំពាក់ស្នេហ៍”។ ដោយរឿងភាគមួយនេះបានចាប់ផ្តើមថតនៅចុងខែកុម្ភៈ ដឹកនាំសម្តែងដោយលោក ហ៊ុយ វាសនា មានការចូលរួមសម្តែងពីសំណាក់តារាៗវ័យក្មេងជាច្រើនដូចជាលោក ទ្រី តារា​វុ​ធ​ ជាអតីត Freshie Boy​ ដើរជាតួឯកប្រុស។

យ៉ាងណាមិញក្នុងការសម្តែងជាលើកដំបូង ខ្លឹម ស្រីគា បានក្លាយជាតួឯកស្រីនេះ កញ្ញាក៏សំណូមពរ និង សង្ឃឹមថាមហាជនជួយគាំទ្ររឿងដំបូងដែលនាងដើរជាតួឯកស្រី ដែលនឹងចាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍បាយ័ន៕

 

Loading...
Loading...