តារាស្រីទាំង ០៤ដួង ដែលគ្មានរឿងអាស្រូវ

Loading...

យើងទាំងអស់គ្នាពិតជាបានដឹងហើយថា នៅក្នុងវិថីសិល្បៈនៅជុំវិញពិភពលោកយើងនេះ មិនថាប្រទេសកម្ពុជាយើង​ ឬក៏ប្រទេសណាទេ គេតែសង្កេតឃើញថាតារាល្បីភាគច្រើន សុទ្ធ​តែមានរឿងអាស្រូវមិនចេះមិនចេះហើយ ប៉ុន្តែនៅក្នុង​ប្រទេសកម្ពុជាយើង​មានតារាចំនួន    ៤​ដួង ដែលមិនធ្លាប់មានរឿងអាស្រូវអាក្រក់នោះឡើយ ។
ហើយតារាស្រីទាំង ៤ដួង ដែលល្បីឈ្មោះខ្លាំង ប៉ុន្តែបែរជាគ្មានរឿងអាស្រូវអាក្រក់ៗ​ទេ ផ្ទុយ​ទៅវិញមានតែរឿងរ៉ាវល្អៗ និងចេះធ្វើការងារសង្គម ជួយជនក្រីក្រ និងជួយបង្កើតការងារ​ឲ្យអ្នកនៅតាមខេត្ដទៀតផង តារាស្រីទាំង៤ដួងនោះ​រួមមាន៖

១-កញ្ញា ឱក សុគន្ធកញ្ញា

តារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស គឺកញ្ញា ឱក សុគន្ធកញ្ញា ស្របពេលដែល​កញ្ញាគ្មានរឿងអាស្រូវ​ ហើយកញ្ញាមានតែបង្កើតរឿងល្អៗ ដើម្បីធ្វើជាគំរូល្អដល់អ្នកគាំទ្រ​របស់កញ្ញា ។

២-កញ្ញា មាន សូនីតា

ដែលគ្រប់ៗគ្នាហៅថាជារាជនីក្រមា កញ្ញាទាំងគ្មានរឿងអាស្រូវការងារ ហើយនៅចេះផ្តល់នូវការលើកទឹកចិត្តដល់​មិត្តៗយុវវ័យ ចេះចែករំលែកភាពជោគជ័យ និងជួយ​បង្កើតការងារឲ្យជនចាស់ៗទៀតផង ពិតជាសាកសមជាតារាគំរូរបស់​មហាជន​ពិតមែន ។

៣-កញ្ញា ម៉េង ជីមមី

ពិធីការនីដែលសំបូរវោហា សម្តីចាក់ទឹកមិនលិចរូបសម្រស់ស្រស់ស្អាត ហើយឆ្លាតទៀត​នោះគឺ កញ្ញា ម៉េង ជីមមី ដែលអាចនិយាយ​បានយ៉ាងជាច្រើនភាសា ក្រៅពីភាសាជាតិយើង ​កញ្ញាក៏មិនធ្លាប់លេចឭព័ត៌មានរឿងអាស្រូវមិនល្អឡើយ ។

៤-អ្នកនាង យក់ ថិតរដ្ឋា

តារាចម្រៀងរូបស្រស់សោភា អ្នកនាង យក់ ថិតរដ្ឋា ល្បីយូរឆ្នាំហើយ ប៉ុន្តែអ្នកនាងមិនដែលមាន​រឿងអាស្រូវ​អ្វីសោះ និងជា​តារាដែលមានជីវិតគូរជាមួយតារាដូចគ្នា តែស្នេហារបស់អ្នកនាង​ផ្អែមល្ហែមជាងអ្នកធម្មតាទៅទៀត ស្របពេលដែល​ជីវិតគូររបស់តារាផ្សេងៗទៀង តែង​តែជួប​រឿងបែកបាក់គ្នា ដូច្នេះហើយតារាផ្សេងៗទៀតគួរតែយកអ្នកនាងធ្វើជាគំរូ ។

 

Loading...
Loading...