ខាល​ ថោះ រោង ម្សាញ់ មមែ វក រកា ច យីអ៊ុនឡើងខ្ពស់ត្រដែត សូមស៊ែរចេញនឹងនាំលាភមកដល់ខ្លួន

Loading...

ស៊ែរចេញភ្លាម និងមានសំណាងល្អ មានលាភចូលផ្ទះធំៗ ថ្ងៃទី១៥ មករា ២០១៨ ជោគជតារាសីឆ្នាំទាំង០៨ យីអ៊ុនឡើងខ្ពស់ត្រដែត ខាល ថោះ រោង ម្សាញ់ មមែ វក រកា ច  នឹងជួបរឿងល្អៗ និងប្រកបទៅដោយសុភមង្គលក្នុងគ្រួសារ មានមាសប្រាក់ មានលុយ មិនខ្វះចាយឡើយ សូមស៊ែរចេញភ្លាមៗនាំលាភមកដល់ខ្លួន ។

១-ឆ្នាំខាល (ពង្សយក្សស្រី ធាតុឈើ)៖ រាសី​ខ្ពស់ត្រដែត សម្រាប់អ្នកកើតឆ្នាំខាល​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​មាន​ការចាត់ចែង​កិច្ច​ការងារ​ចាស់ ​ឬ​កិច្ចការ​ដែល​នៅ​សេសសល់​ពី​មុន​មក​តែង​ផ្តល់​ផល​ល្អ​នៅពេល​ក្រោយ​វិញ​ជា​និច្ច ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញមាន​ការ​ចម្រើន​លូតលាស់​ទៅមុខ ​ដូច្នេះ​ជា​ឱកាស​ល្អ​ក្នុង​ការផ្លាស់ប្តូរ​មុខរបរ ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​ ។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​ ។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ មាន​ភាព​យកចិត្តទុកដាក់​ និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​ប្រពៃ ​។

២-ឆ្នាំថោះ (ពង្សមនុស្សស្រី ធាតុឈើ)៖ រាសី​មធ្យម​ សម្រាប់អ្នកកើតឆ្នាំថោះ ក្នុង​ពេលនេះ​ឃើញថា ដំណើរ​ជីវិត​បើទោះបី​មិនមាន​អ្វី​សម្បូរបែប​ពិតមែន​ក្តី​ តែ​ក៏មាន​អ្វី​សម្បូរតាមបែប​ដែលមាន​ភាព​សុខដុម​គ្រាន់​ស្រួល​ចិត្ត​បន្តិច​ផង ​។ ការប្រកប​របរ​រក​ទទួលទាន​នានា​បាន​ផល​បង្គួរ ប៉ុន្តែ​ត្រូវ​ចំណាយ​កម្លាំង​ច្រើន ​។ ចំណែក​ការនិយាយស្តី​ គប្បី​មានការ​ពិចារណា​ឲ្យ​បាន​ច្រើន​ ។ រីឯ​លាភសក្ការៈ​ច្រើន​បាន​ដោយ​ការខិតខំ​របស់ខ្លួន​  ចំពោះ​ទឹកចិត្ត​ពោរពេញ​ទៅដោយ​ភាព​ចង់​ឈ្នះ​អ្នកដទៃ ​។​ ចំណែក​បញ្ហា​ស្នេហាប្រុសស្រី​វិញ ​ត្រូវ​តោង​ឲ្យ​មានការ​អធ្យាស្រ័យ​គ្នាច្រើន​ ទើបបានជា​ការប្រសើរ​បាន និងមិនមានជម្លោះ ។

៣-ឆ្នាំរោង (ពង្សទេញ្ដាប្រុស ធាតុមាស)៖ រាសី​ខ្ពស់ត្រដែត សម្រាប់អ្នកកើតឆ្នាំរោង​ នៅ​ថ្ងៃនេះ ​លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ​តែងតែ​ភ្លឺ​ថ្លា​ និង​ជួប​តែ​ក្តី​សោមនស្ស​ច្រើន​ ។ ​លោកអ្នក​អាចសម្រុក​ការងារ​បាន​ហើយ ​ពីព្រោះ​ថាបាន​ផល​ជា​ផ្លែផ្កា​ហុច​មកវិញ​គួរ​ជាទី​កក់ក្តៅ​ផង ​។ ​ចំណែកឯជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរវញ ​តែង​អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី ​ឱ្យ​ចូល​មក​បាន​គួរ​ជាទី​ពេញចិត្ត ​និង​ពិសេស​បើ​ចង់​ផ្លាស់​មុខរបរ​ថ្មី​ផង ​តែង​សម​ដូច​ប្រកប​ជានិច្ច​ ។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​ និង​ត្រឡប់មកវិញ​ ។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ មាន​ភាព​ផ្អែមល្ហែម ​និង​មាន​ការ​ចម្រើន​លូតលាស់​ទៅ​មុខ​ជា​និច្ច​ ។

៤-ឆ្នាំម្សាញ់ (ពង្សមនុស្សប្រុស ធាតុភ្លើង)៖ រាសីឡើងខ្ពស់ត្រដែត សម្រាប់អ្នកកើតឆ្នាំម្សាញ់  គ្រប់សកម្មភាពការងាររបស់លោកអ្នកនៅក្នុងថ្ងៃនេះ មានសភាពល្អប្រសើរ អាចឲ្យលោកអ្នកដណ្ដើមបានស្នាដៃដ៏ធំធេង គ្មានអ្វីមករារាំងឡើយ ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ មានការរីកចម្រើនកើតកាលវាលគុម្ព ត្រជាក់ត្រជុំ ប្រសើរពេកណាស់ ។ រីឯបញ្ហាស្នេហា លោកអ្នកអាចបានជួបនឹងគូស្នេហ៍ មានរូបសម្បត្តិ និងលក្ខណៈសម្បត្តិដ៏វិសេសវិសាល (បើមិនទាន់រៀបការ) បើអ្នកពុំទាន់​មាន​គូគាប់ ​ជា​ឱកាស​ល្អ​ក្នុង​ការស្វែងរក​បំផុត ។

៥-ឆ្នាំមមែ (ពង្សទេញ្ដាស្រី ធាតុមាស)៖ រាសី​ខ្ពស់ត្រដែត សម្រាប់អ្នក​កើតឆ្នាំមមែ នៅ​ថ្ងៃនេះ​លោក​អ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លា ​ហើយ​ពិសេស​អាច​មាន​ដំណឹង​ល្អ​ថែមទៀត​ ។​ ក្រៅពី​នេះ ​បើ​មានការ​ប្រកបការងារ​តែង​ត្រូវ​ចៅហ្វាយនាយ​ ឬ​អ្នកគ្រប់គ្រង​ពេញចិត្ត​ដែល​ផ្តល់​ផលប្រយោជន៍​អ្វី​មួយ​ឱ្យ​សប្បាយចិត្ត ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មានការ​រីកចម្រើន​លូតលាស់​ និង​បើ​ចង់​រើ​ទី​កន្លែង​លក់ដូរ​ ឬ​ផ្លាស់ប្តូរ​កន្លែង​លក់ដូរ​អ្វីមួយ ​តែង​ផ្តល់​ផល​ល្អ​ផងដែរ ​។​ រីឯបញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី ​មានការ​ស្រស់ស្រាយ ​និង​ផ្អែមល្ហែម​ដាក់គ្នាប្រពៃ​ណាស់​ ។

៦-ឆ្នាំវក (ពង្សយក្សប្រុស ធាតុដែក)៖ រាសីខ្ពស់ត្រដែត​ សម្រាប់អ្នកកើតឆ្នាំវក នៅថ្ងៃនេះ ផ្ដល់​ផល​ល្អ​សម្រាប់​លោក​អ្នកយាត្រាទៅកាន់ទីនានារបស់លោកអ្នក រមែងមានការទទួលរាក់ទាក់ ពីសំណាក់ញាតិមិត្តជិតឆ្ងាយយ៉ាងកក់ក្ដៅ ព្រោះទឹកចិត្តប្រកបដោយក្ដីរាប់អានច្រើន ។ ចំពោះការប្រកបរកទទួលទានផ្សេងៗ លោកអ្នកត្រូវប្រយ័ត្នចាញ់បោកគេ ដោយសារតែភាពស្មោះត្រង់របស់ខ្លួន ។ ចំណែកបញ្ហាស្នេហាដូចជាគ្មានអ្វីខុសទាស់គ្នានោះឡើយ ។

៧-ឆ្នាំរកា (ពង្សយក្សប្រុស ធាតុដែក)៖ រាសី​ខ្ពស់ត្រដែត សម្រាប់អ្នកកើតឆ្នាំរកា ​ក្នុងថ្ងៃនេះ ​​លោក​អ្នក​ប្រកប​កិច្ចការ​អ្វី​ក៏ដោយ ​ក៏​អាច​ចាប់ផ្តើមពេញដៃពេញជើង​បាន​ហើយ ។ ​ចំពោះ​បញ្ហា​ការងារ ប្រាក់កាស និង​សុខភាព​មិន​ចោទ​ជា​បញ្ហា​ទេ ​និង​បើ​មាន​ការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​ ។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច ​ព្រោះតែ​មាន​ការ​ប្រជែង​គ្នា​ច្រើន ​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​ ។​ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់ ​ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស​ទៅរួច ​។

៨-ឆ្នាំច (ពង្សយក្សស្រី ធាតុដី)៖ រាសី​ខ្ពស់ត្រដែត សម្រាប់អ្នកកើតឆ្នាំច​ នៅ​ថ្ងៃ​នេះ ​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​ការងារ ​ឬ​បណ្តាក់​ទុន​រកស៊ី​អ្វី​មួយ ​ពីព្រោះ​ថា​ផល​ជា​ផ្លែផ្កា​ឆ្លើយ​តប​មក​វិញ​គ្រាន់​ជា​ទី​ពេញចិត្ត​ជានិច្ច​ ។ ​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​ រស់​រវើក​គួរសម​ហើយ​ បើ​ចង់​ចរចា​រឿង​ទំនិញ​អ្វីមួយ​ផង​ តែង​អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ដូច​គាប់​បំណង ​។​ ​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ មាន​ការរីកលូតលាស់​ទៅមុខ ​និង​បើ​មាន​ការចង់​ផ្សំផ្គុំ​គ្រួសារ​ផង​ជា​ឱកាស​ល្អ​ប្រពៃ​បំផុត​ ៕

 

Loading...
Loading...