ស្នេហារបស់ឆ្នាំទាំង១២ អាចឈានដល់កម្រិតខ្ពស់ទេថ្ងៃនេះ?

Loading...

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបបង្កើនលាភផ្នែកស្នេហារបស់អ្នកក្នុងថ្ងៃនេះ។ តើមានអ្វីខ្លះទៅ?


ឆ្នាំជូត
ថ្ងៃនេះ ព្រោះតែមានរឿងតូចៗច្រើនកើតឡើង ធ្វើឲ្យស្នេហារបស់អ្នកពុំសូវល្អឡើយ។ លេខសំណាង គឺលេខ០។ ពណ៌សំណាង គឺពណ៌កាហ្វេចាស់។


ឆ្នាំឆ្លូវ
ថ្ងៃនេះ លាភផ្នែកស្នេហារបស់អ្នកមិននឹងនរទេ ដោយមានពេលខ្លះល្អ ហើយពេលខ្លះអាក្រក់។ លេខសំណាង គឺលេខ៦។ ពណ៌សំណាង គឺពណ៌មាស។


ឆ្នាំខាល
ថ្ងៃនេះ អ្នកងាយជួបនឹងគូស្រករដែលមិនសូវស័ក្តិសមសម្រាប់អ្នក។ ដូចនេះ អ្នកមិនគួរសម្រេចចិត្តផ្តេសផ្តាសឡើយ។ លេខសំណាង គឺលេខ៥។ ពណ៌សំណាង គឺពណ៌ខៀវ។


ឆ្នាំថោះ
ថ្ងៃនេះ មានរឿងដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ ដោយអាចធ្វើឲ្យអ្នកអាចបញ្ចេញលើខ្លួនគូស្នេហ៍អ្នក។ ដូចនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ ទើបអាចរក្សាមនោសញ្ចេតនាល្អជាមួយគ្នាបាន។ លេខសំណាង គឺលេខ២។ ពណ៌សំណាង គឺពណ៌ខៀវ។


ឆ្នាំរោង
ថ្ងៃនេះ អ្នកគួរតែចៀសឲ្យឆ្ងាយពីស្រីស្រា និងល្បែង ទើបមិនធ្វើឲ្យមនោសញ្ចេតនាអ្នកជួបនឹងបញ្ហា។ លេខសំណាង គឺលេខ៤។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។


ឆ្នាំម្សាញ់
ថ្ងៃនេះ អ្នកគួរតែឆ្លៀតពេលខ្លះ ដើម្បីកំដរគូស្នេហ៍របស់អ្នក។ លេខសំណាង គឺលេខ៤។ ពណ៌សំណាង គឺពណ៌បៃតងចាស់។


ឆ្នាំមមី
ថ្ងៃនេះ អ្នកនឹងអាចជួបនឹងគូស្រករគ្រប់ពេល។ ដូចនេះ អ្នកគួរតែក្តោបក្តាប់ឲ្យជាប់។ លេខសំណាង គឺលេខ៣។ ពណ៌សំណាង គឺពណ៌បៃតង។


ឆ្នាំមមែ
ថ្ងៃនេះ អ្នកអាចមានរឿងស្មុគស្មាញច្រើន ដោយធ្វើឲ្យអ្នកមិនសូវចុះសម្រុងជាមួយគូស្នេហ៍ឡើយ។ លេខសំណាង គឺលេខ៧។ ពណ៌សំណាង គឺពណ៌ស្វាយខ្ចី។


ឆ្នាំវក
ថ្ងៃនេះ ទំនាក់ទំនងរវាងអ្នកទាំងពីរអាចកើនឡើងមួយកម្រិតទៀត។ លេខសំណាង គឺលេខ៤។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។


ឆ្នាំរកា
ថ្ងៃនេះ អ្នកមិនគួរសម្រចចិត្តភ្លាមៗធ្វើជាគូស្នេហ៍របស់អ្នកដទៃឡើយ ដោយអ្នកគួរតែធ្វើជាមិត្តភក្តិសិន ហើយសង្កេតតាមក្រោយ ទើបអ្នកមិនស្តាយក្រោយ។ លេខសំណាង គឺលេខ១។ ពណ៌សំណាង គឺពណ៌កាហ្វេខ្ចី។


ឆ្នាំច
ថ្ងៃនេះ អ្នកគួរតែគិតឲ្យបានច្បាស់ ទើបស្នេហាអ្នកមិនងាយកើតមានបញ្ហា។ លេខសំណាង គឺលេខ០។ ពណ៌សំណាង គឺពណ៌ទឹកក្រូច។

 
ឆ្នាំកុរ
ថ្ងៃនេះ អ្នកគួរតែកំដរគូស្នេហ៍របស់អ្នកឲ្យបានច្រើន ទើបមនោសញ្ចេតនាអ្នកមិនប្រែប្រួល។ លេខសំណាង គឺលេខ៤។ ពណ៌សំណាង គឺពណ៌ខៀវចាស់៕

 

Loading...
Loading...