ស្តេច​ឆ្នាំ​ទាំង ៥ ដែល​ឈរ​លើ​កំពូល​នៃ​ជើងលេខ​ តាម​ការ​ទស្សន៍​ទាយ​​តារាសាស្រ្ត​ឆ្នាំ​ចិនទាំង​១២

Loading...
បើតាម​ការ​ទស្សន៍ទាយ​របស់​គេហទំព័រហោរាសាស្រ្តចិន Taiiwan Secret និង Feng Shui China ដែលជា​គេហទំព័រ​តារាសាស្រ្ត​ចិនកំពូលមួយ បាន​ធ្វើ​ការ​បក​ស្រាយ​អំពី​ស្តេចឆ្នាំ​ចិន​ទាំង១២ តែក្នុង​នោះ​ឆ្នាំ​ចំនួន ៥ ត្រូវ​បាន​លើក​ឡើង យ៉ាង​លំអិត និង​បានបញ្ជាក់​ប្រាប់​ពី​ការផ្លាស់ប្ដូរ​រាសី​អាក្រក់​ប្រែជា​ល្អ ជួប​មហា​សំណាង មាន​លាភ​មាស លាភ​ប្រាក់ ដែលជា​ការកែប្រែ​ជីវិត​ថ្មី​ចាប់ពី ៤ ខែក្រោយនេះ គឺ​ចំ​ខែ​ឧសភា ឆ្នាំ​២០១៨។ ឆ្នាំ​ទាំងអស់​ដែលមាន​ការកែប្រែ​ខ្សែជីវិតមកល្អត្រចះ​ត្រចង់ នោះ រួមមាន ឆ្នាំឆ្លូវ ឆ្នាំម្សាញ់ ឆ្នាំថោះ ឆ្នាំ​រកា និង ឆ្នាំ​វក ។
 
មហាស្នេហា សូម​ធ្វើការបកស្រាយ​ជាមួយលាភ​សំណាង និង​ជោគជតារាសី​នៃ​ឆ្នាំ​ទាំង 5 ដូចខាងក្រោម​នេះ ៖
 
-ឆ្នាំឆ្លូវ ៖ សម្រាប់​មនុស្ស​ដែល​កើត​ឆ្នាំឆ្លូវ​ ដែលមាន​តំណាង​ដោយ​ព្រះ​គោរាជ្យ​ នឹង​ជួប​សំណាង​ធំ ដោយ​រាសី​ស្ថិតនៅលើ​កំពូលប្រាសាទមាស​ ដែល​មាន​ពន្លឺ​ឆព័ន្ធអមសងខាង​ ដែល​អាច​កែប្រែ​ជោគវាសនា​អាក្រក់​កាលពី​ឆ្នាំ​ចាស់ៗ ឬអតីតកាលចាស់ៗ​ ឱ្យក្លាយ​មកជា​ល្អប្រសើរ និង​ពោរពេញ​ដោយ​រិទ្ធី​តេជះ​បារមី​មែន​ទែន​ ។ នៅក្នុង​ពេលវេលានេះដែរ ទោះជា​ប្រកបការងារ​អ្វី​រមែង​បាន​ជួប​លាភ​ធំ ហើយ​បើ​ចំពោះ​ស្ត្រី​នឹង​ជួប​លាភ​ជាទ្រព្យច្រើនៗចូលមក​ក្នុងជីវិតឆាប់ៗនេះ ​ថែម​ទៀតផង ។ ប្រសិន​បើ​ អ្នក​ចង់​បាន​ឡាន នឹងមាន​ឡាន ចង់​បាន​ផ្ទះ នឹង​​មាន​ផ្ទះ ចង់​បាន​លុយ នឹង​មាន​លុយ ហើយ​គូ​ស្វាមី​ភរិយា​ដែល​ចង់​បាន​បុត្រ​នឹង​មាន​បុត្រ ។ ក្នុង​បរិបទ​នេះ​ផងដែរ គ្រូ​ទស្សន៍​ទាយ​តម្រូវ​អោយ​អ្នក​ព្យាយាម​សាង​កុសល​ធម៌ អោយ​ច្រើន​ដោយ​មិន​ប្រកាន់​វណ្ណៈ ភាពក្រីក្រ ភាព​អាក្រក់ និង កត្តា​ជះឥទ្ធិពល​មួយ​ចំនួន ដូច​ជា​អ្្នកនោះធ្លាប់​មើល​ងាយ​អ្នក ឬក៏ បណ្តុះ​បង្អាប់​អ្នក​ឡើយ ។ ការលាចាកពីគំនុំ​នឹង​នាំ​អ្នក​ឲ្យ​មាន​លាភ​កាន់​តែធំ និង កាន់​តែ​គាប់​ប្រសើរ ។
 
-ឆ្នាំម្សាញ់ ៖ ជា​ឆ្នាំ​ដែលមាន​រូប​សត្វ​ពស់​វែក​មាស ពាំ​គុជកែវក្នុង​មាត់​ ​គឺ​មាន​បុណ្យកុសល្យខ្ពស់ មាន​ភាពក្លាហាន​មាំទាំ ហើយ​គ្រប់​យ៉ាង​នៅជុំវិញ​អ្នក​នឹង​លេចឡើងល្អៗ ធ្វើអោយ​អ្នកមាន​រាសី​​ត្រដែត​ត្រ​ឌឹ​ម ជួប​ព្រេង​សំណាងល្អ​ជាង​ឆ្នាំ​ចាស់ៗកន្លងទៅ។ នៅក្នុងថ្ងៃកំណត់ខាងលើ​នេះ ទោះជា​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​ក៏ដោយ ក៏​តែង​ទទួលបាន​ជោគជ័យ ដ្បិត​មាន​ក្រុមមនុស្សល្អៗនៅ​ឈរ​ចាំ​ជួយ​យិ​ត​យោង​ជានិច្ច ។ ដោយឡែក​សម្រាប់​អ្នកជា​មន្ត្រីរាជការ​វិញ នឹង​បានទទួលដំណឹងអំពីការ​ឡើងបុណ្យ​ស័ក្ដិយស ដោយសារ​មាន​អ្នកមានអំណាច​នៅ​ឈរ​ចាំ​ជួយ​យិ​ត​យោង​សណ្តោង និង​ជម្រុញ​ពីក្រោយ​ខ្នង។ រី​ឯ​អ្នក​រក​ស៊ី​វិញ ដាក់​ចុះ​ដុះ​តាម​ដៃ ប្រាថ្នា​អ្វី​នឹង​កើត​ជា​ផង ។ បើ​អ្នក​ចង់​បាន​ឡាន នឹងមាន​ឡាន ចង់​បាន​ផ្ទះ នឹង​​មាន​ផ្ទះ ចង់​បាន​លុយ នឹង​មាន​លុយ ហើយ​គូ​ស្វាមី​ភរិយា​ដែល​ចង់​បាន​បុត្រ​នឹង​មាន​បុត្រ ។ តែ​ត្រូវ​ចាំ​កុសល្យធម៌ និង ការ​សណ្តោសទាន​ដល់​អ្នក​ដទៃ នឹង​ក្លាយ​ជា​មាគា៌នាំ​អ្នក​អោយ​ជួប​មនុស្សល្អៗ និង លាភ​សំណាង​ធំធេង ក្នុង​ជីវិត ។
 
-ឆ្នាំថោះ​ ៖ អ្នក​ដែល​កើត​ឆ្នាំថោះ ដែលមាន​សត្វ​ទន្សាយ​គុជឈរកាន់​ឈើ​​ក្រអូប​ គឺ​តំណាងដល់​ភាព​ឈ្លាស​វៃ ភាព​មាន​បាន ចិត្តធម៌ និង សម្បូរណ៌ញាតិព័ន្ធ ស្របពេល​នេះ អ្នកនឹងកាន់តែ​មាន​ភាពរហ័សរហួន អារម្មណ៍​ភ្លឺ​ថ្លា មាន​រាសី​ខ្ពស់ ជាពិសេស បាន​ជួបនឹង​ក្រុមមនុស្សល្អៗ ។ ប៉ុន្តែតាមការបកស្រាយក្នុងគេហទំព័រ Feng Shui China គឺចង់ សំដៅថា ក្នុង​ខែ​ឧសភា ឆ្នាំ​ ២០១៨ ដែល​ត្រូវ​នឹង ៤  ខែ​ក្រោយ​ គឺល្អជាងគេ ។ នៅក្នុង​វេលា​នេះ រឿងរ៉ាវអាក្រក់ៗទាំង​ប៉ុន្មាន​ដែល​កើតមាន​តាំងពី​ឆ្នាំ​ចាស់​ៗ ឬក៏ពេលវេលា​កន្លងទៅ នឹង​រលាយ​សាបសូន្យ ដោយ​ជំនួស​មកវិញ​លាភ​ធំ ហើយ​គោលបំណង​ដែល​ព្រៀងទុក​តាំងពី​ពេល​កន្លងទៅ នោះ នឹង​បានសម្រេច​ដូច​គំនិតគួចប៉ង ទោះមិនអាច​បាន​ ១០០% ក៏យ៉ាង​ហោច​ណាស់​ក៏ កៀកៗហ្នឹង​ដែរ ។ អ្នក​ចង់​បាន​ឡាន នឹងមាន​ឡាន ចង់​បាន​ផ្ទះ នឹង​​មាន​ផ្ទះ ចង់​បាន​លុយ នឹង​មាន​លុយ ហើយ​គូ​ស្វាមី​ភរិយា​ដែល​ចង់​បាន​បុត្រ​នឹង​មាន​បុត្រ ។ ជាមួយ​គ្នា​នេះ​ដែរ អំពើ​បុណ្យ​ដែល​អ្នក​សាង តូច ទទួល​ផល​តិច បើ​ធំ នឹង​ទទួល​ផល​ធំ ដែល​បុណ្យ​នេះ​មិនសំដៅ​ទៅ​លើ​ការ​ដាក់​ទាន​ទ្រព្យ​ឡើយ គឺ​សំដៅ​ដល់​ទឹក​ចិត្ត​សណ្តោស ស្មោះ​ត្រង់ និង គុណធម៌ ។
 
-ឆ្នាំរកា ៖ ក្នុង​ពេល​កំណត់ខាងលើ ត្រូវ​នឹង​ ៤ ខែក្រោយ​នេះ ឬក៏ អាចនិយាយ​បាន​ថា ខែឧសភា ឆ្នាំ​២០១៨ អ្នកនឹងមាន​រាសី​ខ្ពស់ និង​ឈរ​នៅលើ​ចំណុចកំពូល​នៃ​ជើង​លេខ​ក្នុង​តម្រាសាស្រ្ត​ចិន​ ។ នៅក្នុងពេលនេះដែរ បើទោះជា​លោកអ្នក​ជួបនឹង​ឧបសគ្គ ឬ​បញ្ហា​ធំ​យ៉ាងណា ក៏មាន​ក្រុមមនុស្ស​នៅចាំ​ជួយ​ដោះស្រាយបាន​យ៉ាង​ប្រសើរ ជាពិសេស សម្រាប់​អ្នក​ដែល​ប្រកប​កិច្ចការងារ​នៅក្នុង​រដ្ឋាភិបាល​តែម្ដង ។ ដោយឡែក​សម្រាប់​អ្នក​ប្រកប​ជំនួញ​ជួញដូរ​វិញ ក៏​នឹង​ទទួលបាន​ភាគលាភ​យ៉ាង​ធំធេង ដែល​សូម្បីតែ​បំណុល​ដែល​អ្នកជំពាក់គេ ក៏នឹង​ត្រូវបាន​គេ​បំភ្លេចចោល ឬក៏ បន្ធូរ​បន្ថយ ដែរ ហើយ​បើ​បំណុល​ដែល គេ​ជំពាក់​អ្នក​វិញ ក៏​នឹង​ត្រូវ​បាន​គេ​សង​ត្រឡប់​មក​វិញ​ផងដែរ គឺគេយកមកសងវិញដោយដៃពីរ ហើយទាំងដើមទាំងការទៀតផង ។ អ្នក​នឹង​អាច​ហៅ​ខ្យល់​ហៅ​ភ្លៀង​បាន​ហើយ ចំពោះ អ្នក​ចង់​បាន​ឡាន នឹងមាន​ឡាន ចង់​បាន​ផ្ទះ នឹង​​មាន​ផ្ទះ ចង់​បាន​លុយ នឹង​មាន​លុយ ហើយ​គូ​ស្វាមី​ភរិយា​ដែល​ចង់​បាន​បុត្រ​នឹង​មាន​បុត្រ ។ តែ​ត្រូវ​ចាំ​កុសល្យធម៌ និង ការ​សណ្តោសទាន​ដល់​អ្នក​ដទៃ នឹង​ក្លាយ​ជា​មាគា៌នាំ​អ្នក​អោយ​ជួប​មនុស្សល្អៗ និង លាភ​សំណាង​ធំធេង ក្នុង​ជីវិត ។
 
-ឆ្នាំវក ៖ តំណាងដោយ​សត្វ​ស្វា​មាស​កាន់​ផ្លែ​សូដា​ទិព្វ គឺ​សំដៅដល់​ភាពមាន​បាន អាយុវែង និង ជួប​រឿង​ល្អៗ​ក្នុង​ជីវិត ។ ក្នុង​ពេល​កំណត់ខាងលើ គឺ​ខែ​ឧសភា ឆ្នាំ​២០១៨​ លោកអ្នក​នឹង​ជួបតែសំណាងល្អៗ ទទួលបាន​លាភសក្ការៈ​យ៉ាង​ត្រចះត្រចង់ ។ ក្នុង​ខែ​ និង ឆ្នាំ​កំណត់​ខាងលើ​នោះ ​ផងដែរ បើសិន​លោកអ្នក​មានបំណង ឬ​គម្រោង​ធ្វើ​អ្វីមួយ សូមកុំ​រុញរា ហើយ​ត្រូវ​សម្រុក​ធ្វើ​ទៅតាម​គម្រោង និង​ជា​ធ្វើជាជំហានៗ ដ្បិត​ភាពជោគជ័យ​នឹង​តោង​នៅជាប់​ខ្លួន​អ្នកជា​និច្ច ប៉ុន្តែ​លោកអ្នក​ក៏​ត្រូវតែ​ប្រុងប្រយ័ត្ន​ផងដែរ​ចំពោះ​មនុស្ស​នៅ​ជិត​ខ្លួន ដែលមាន​និស្ស័យ​យកចិត្ត​អ្នក ឬក៏អាច​នឹង​និយាយ​បាន​ថា មនុស្ស​ពូកែ​វាយ​អែប​ស៊ី​អប បើ​មិន​ដូច្នោះ​ទេ ព្រេងសំណាង​នឹងត្រូវ​ប្ដូរ​មកជា​គ្រោះ​ចាញ់បោក​គេ​វិញ​ជា​មិនខានឡើយ ។ បើ​តាម​ជើង​លេខ​​បញ្ជាក់​បន្ថែម​ថា អ្នក​គឺ​នឹង​ទទួល​បាន​ភាព​ឥត​ខ្ចោះ នឹក​ស្មាន​មិន​ដល់​ផង​ដែរ ។ អ្នក​ចង់​បាន​ឡាន នឹងមាន​ឡាន ចង់​បាន​ផ្ទះ នឹង​​មាន​ផ្ទះ ចង់​បាន​លុយ នឹង​មាន​លុយ ហើយ​គូ​ស្វាមី​ភរិយា​ដែល​ចង់​បាន​បុត្រ​នឹង​មាន​បុត្រ ហើយ​អ្នក​ដែល​កំពុង​មាន​ជម្ងឺ​នឹង​បាន​ជា​សះ​ស្បើយ ។ ជាមួយ​គ្នា​នេះ​ដែរ អំពើ​បុណ្យ​ដែល​អ្នក​សាង តូច ទទួល​ផល​តិច បើ​ធំ នឹង​ទទួល​ផល​ធំ ដែល​បុណ្យ​នេះ​មិនសំដៅ​ទៅ​លើ​ការ​ដាក់​ទាន​ទ្រព្យ​ឡើយ គឺ​សំដៅ​ដល់​ទឹក​ចិត្ត​សណ្តោស ស្មោះ​ត្រង់ និង គុណធម៌ ។
 
Loading...
Loading...