តាមក្បួនហោរាបោះចង្កឹះ បញ្ជាក់ថាក្នុងថ្ងៃទី ២១ និង ២២ ជូត ឆ្លូវ ខាល ថោះ រោង មមី រកា និងច នឹងមានលាភ ទ្រព្យសម្បត្តិហូរចូលមកហូរហៀរ

Loading...

ក្បួនហោរាបោះចង្កឹះ ជាក្បួនហោរាចិន ដែលមានមនុស្សជាង ១០០លាននាក់ ទទួលស្គាល់ថាឆុតបំផុត ជាពិសេសប្រជាជននៅប៉ែកអាស៊ីយើងនេះតែម្តង។ បើតាមក្បួនហោរានេះបានទស្សន៏ទាយ គឺស្ថិតក្នុងកំឡុងពេល ថ្ងៃទី ២១ និង ២២ ខែវិច្ឆិកា នេះ លោកអ្នកដែលកើតឆ្នាំ ជូត ឆ្លូវ ខាល ថោះ រោង មមី រកា និងច នឹងមាន លាភ ទ្រព្យសម្បត្តិ មាសប្រាក់ កែវកង និងសុភមង្គល ហូរចូលមកហូរហៀរ ជាក់ជាពុំខាន ដោយ តម្រូវឲ្យស៊ែរចេញភ្លាមៗ​ វាដូចជាការបួងសួងសុំលាភសំណាង និងសេចក្តីសុខផងដែរ ដោយសារតែឆ្នាំ ទាំង ៨ នេះ មានហុងស៊ុយមាស និងពេជ្រ កំពុងចាំងភ្លឺផ្លេកៗ ខិតជិតមកដល់ហើយ។ អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាស៊ែរ ដើម្បីបួងសួងសុំលាភសំណាងនោះផងដែរ…



1-ឆ្នាំជូត រាសីល្អបង្គួរ៖ (ម៉ោងនៃលាភ ៦ព្រឹក ដល់ ៨យប់ / លេខសំណាង : ១៦ និង ១៨ / ពណ៏នៃលាភ : លឿង និងក្រហម)
នៅ​ថ្ងៃ​នេះ​លោកអ្នក​ជួប​បញ្ហា​តានតឹង​ផ្លូវ​អារម្មណ៍​ច្រើន​ពិសេស​ធ្វើ​អ្វី​ក៏​តែង​មិន​ហុច​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ប៉ុន្មាន​នោះឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​មាន​អ្វី​លេចធ្លោ​គួរឱ្យ​កត់សម្គាល់​ទេ​គឺ​ប្រាក់ចំណូល​អាច​រកបាន​ត្រឹម​មួយ​ទប់ទល់​តែ​ការ​ជួញ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​គ្នា​ច្រើន​ដូចនេះ​បើ​មិន​ខិតខំ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទេ​ប្រយ័ត្ន​ឆ្លង​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​។

2-ឆ្នាំឆ្លូវ រាសីល្អបង្គួរ៖ (ម៉ោងនៃលាភ ៩ព្រឹក ដល់ ៩យប់ / លេខសំណាង : ១៥ និង ១៩ / ពណ៏នៃលាភ : ស និងត្នោត)
នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​មាន​ពឹងពាក់​ឬ​ខ្ចី​របស់​អ្វី​មួយ​ពី​អ្នកដទៃ​ក៏​តែង​ឆ្លើយតប​ផល​ល្អៗ​មកវិញ​ជា​និច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូច​ធំ​ឃើញថា​មិន​មាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួល​បាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រី​ឯ​សម្រាប់​គូស្នេហ៍​ប្រុស​ស្រី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ​ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​គាប់​បំណង​។

3-ឆ្នាំខាល រាសីខ្ពស់ត្រដែត៖ (ម៉ោងនៃលាភ ៨ព្រឹក ដល់ ៧យប់ / លេខសំណាង : ៩១ និង ៩៩ / ពណ៏នៃលាភ : បៃតង និងខ្មៅ)
នៅ​ថ្ងៃ​នេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​អ្វី​មួយ​ពី​អ្នកដទៃ​តែង​ហុច​នូវ​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​ការ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការរក​ផល​កម្រៃ​ទៀត​សោត​ក៏​ល្មម​គ្រាន់​ជា​ទី​កក់ក្តៅ​ផងដែរ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេល​នេះ​ត្រូវ​ចេះ​ទប់ស្កាត់​ស្នេហា​ភ្លើតភ្លើន​ប្រយ័ត្ន​ជួប​រឿង​អាសន្ន​អន់ក្រ ណា​មួយ​នា​គ្រា​ខាងមុខ​។

4-ឆ្នាំថោះ រាសីខ្ពស់ត្រដែត៖ (ម៉ោងនៃលាភ ១១ព្រឹក ដល់ ១០យប់ / លេខសំណាង : ១៤ និង ៥១ / ពណ៏នៃលាភ : ខៀវ និងស្វាយ)
នៅថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុង​ការសម្រេចចិត្ត ចរចា ការធ្វើ​កិច្ចសន្យា​ឬ​ការផ្លាស់ប្តូរ​កិច្ច​ការងារ​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​គ្រាន់​ជាទី​កក់ក្តៅ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុម​មនុស្ស​ជួយ​យកអាសារ​និង​គាំពារ​ជានិច្ច​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការស្រុះស្រួល​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​ណាស់​។

5-ឆ្នាំរោង រាសីល្អធម្មតា៖ (ម៉ោងនៃលាភ ៧ព្រឹក ដល់ ៨យប់ / លេខសំណាង : ១៧ និង ១៧ / ពណ៏នៃលាភ : ក្រហម និងទឹកក្រូច)
នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ជួប​បញ្ហា​លំបាក​ច្រើន​បន្តិច​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​ពុំ​ហុច​ផល​ដូចជា​ទី​គាប់ចិត្ត​ដែរ​។​ក្រៅពីនេះ​មាន​ក្រុម​មនុស្ស​តាម​ព្យាបាទ​យាយី​ហើយ​បើ​ចេះ​អត់ធ្មត់​មិន​តបត​ដោយ​ធ្វើ​ចិត្ត​ត្រជាក់​នោះ​ក៏​ជា​ការ​ប្រសើរ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោក​អ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មក​វិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែម​ទៀត​។​ ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​បន្តិច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​សូវ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ។

6-ឆ្នាំមមី រាសីល្អធម្មតា៖ (ម៉ោងនៃលាភ ៦ព្រឹក ដល់ ១១យប់ / លេខសំណាង : ១០ និង ៣០ / ពណ៏នៃលាភ : ស្វាយ និងទឹកមាស)
នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​ល្អ​ប្រសើរ​ទេ​ហេតុ​នេះ​ទោះ​ធ្វើ​អ្វី​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ពិសេស​បញ្ហា​ឧប្បត្តិហេតុ​តែម្តង​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ផង ប៉ុន្តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងា​​យ​ជួបប្រទះ​ណាស់​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេ​សស្រី្ត​ប្រយ័ត្ន​កើត​រឿង​ធំ​ខូច​ទាំង​កិត្តិយស​អស់ទាំង​អនាគត​ភ្លឺស្វាង​។

7-ឆ្នាំរកា រាសីល្អបង្គួរ៖ (ម៉ោងនៃលាភ ៨ព្រឹក ដល់ ៨យប់ / លេខសំណាង : ២០ និង ៥៥ / ពណ៏នៃលាភ : ត្នោត និងក្រហម)
​ថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ឆាប់​មាន​ការប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ក្បែរ​ខ្លួន​ណាស់​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ពុំ​មាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង​។​ក្នុង​រង្វង់​គ្រួសារ​លោកអ្នក​ត្រូវ​តែ​ចេះ​អត់ឱន​ឱ្យ គ្នា​ទើប​ ​មាន​ភាព​សុខដុម​និង​ប្រាក់កាស​មិនសូវ​ហូរ​ធ្លាយ​ចេញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ជួប​ការលំបាក​ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ធូរ​ទៅរួច​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅ​មុខ​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​។

8-ឆ្នាំច រាសីខ្ពស់ត្រដែត៖ (ម៉ោងនៃលាភ ៤ព្រឹក ដល់ ៥ល្ងាច / លេខសំណាង : ១១ និង ៨៨ / ពណ៏នៃលាភ : ទឹកក្រូច និងផ្ទៃមេឃ)
នៅថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​ល្អប្រសើរ​ហេតុនេះ​គប្បី​សម្រុក​ការងារ​តូច​ធំ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ផង​។​ ការរស់នៅ​មាន​ក្រុម​មនុស្ស​គាំទ្រ​ពី​សមត្ថភាព​លោកអ្នក​និង​ពិសេស​ក្រុម​អ្នក​នៅ​លីវ​តែង​មាន​ភេទ​ផ្ទុយ​គ្នា​មក​ទំនាក់ទំនង​ថែមទៀត​។​នៅ​ថ្ងៃនេះ​ដែរ​មិន​ថា​ការងារ​តូច​ធំ​លោកអ្នក​អាចបំពេញ​ដោយ​មាន​ការ​ជឿនលឿន​ទៅ​មុខ​និង​ចៅហ្វាយនាយ​មានការ​អាណិត​ស្រឡាញ់​ចូលចិត្ត​ច្រើន​ទៀត​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូច​ធំ​ឃើញថា​មិន​មាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួល​បាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាស​ល្អ​ប្រពៃ​ណាស់​។

 

Loading...

ព័ត៍មានថ្មីៗ

Loading...