ខាល ច និង ឆ្លូវ ដាច់ឆ្នាំនេះ អ្នកនិងជួបតែសេចក្តីសុខ ការលំបាកទាំងឡាយត្រូវរលាយសាបសូន្យ!

Loading...

ជាការពិតណាស់ ក្នុងឆ្នាំទាំងបីនេះ ក្រោយពេលដាច់ឆ្នាំនេះ អ្នក និងជួបតែសេចក្តីសុខ រកស៊ីមាន មានសុភមង្គលក្នុងក្រុមគ្រួសារ រាល់ការលំបាកទាំងឡាយដែលអ្នកធ្លាប់ជួបប្រទះកន្លងមក ត្រូវរលាយសាបសូន្យ ។ចង់ដឹងថាមានអ្វីលើសពីនេះទៀត សូមអានខាងក្រោម៖



ឆ្នាំ​ខាល​
​អ្នក​ដែល​កើត​ក្នុង​ឆ្នាំនេះ ច្រើនតែ​ជួបនឹង​ឧបសគ្គ​ ពេលខ្លះសឹងតែពិបាកនិងរកពិធីដោះស្រាយផងថាបានដែរ តែមកដល់នេះអ្នក អស់ក្តីបារម្ភហើយ ដាច់ឆ្នាំនេះទោះបីជាមានឧបសគ្គធំ​យ៉ាងណាមកបៀតបៀនអ្នកក៏ដោយ ក៏​អ្នកអាចឆ្លងកាត់បានដែរដោយសារតែរាសីរបស់អ្នកក្នុងថ្ងៃនេះតាមជួយថែរក្សាអ្នកអោយជួបតែសេចក្តីសុខគ្រប់ពេលវេលា​។ ម្យ៉ាងទៀត អ្នក​ក៏​មាន​គំនិតរីកចម្រើនក្នុងការ​រកស៊ីខ្លាំងជាងមុន​ដែរ​។ ដូចនេះ ឆ្នាំក្រោយ អ្នក​ស័ក្តិសម​ក្នុង​ការបង្កើត​មុខរបរ​។ ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក​មិន​ខ្វះ​លុយ​ចាយ​ទៀត​ទេ​។​

​ឆ្នាំច​
​អ្នក​ដែល​កើត​ក្នុង​ឆ្នាំនេះ ជា​មនុស្ស​ដែល​មិនចេះ​ប្រកាន់ ថែមទាំង​មាន​ចិត្ត​ទូលាយ​។ ដាច់ឆ្នាំនេះ ជា​ឆ្នាំ​ដែល​អ្នក​អាច​ឡើង​ទាំង​ឋានៈ ការងារ ការរកស៊ី និង​ប្រាក់ខែ​ ជាពិសេស បញ្ហាអាក្រ់ និងការលំបាកដែលអ្នកធ្លាប់បានឆ្លងកាត់ពីមុនមក ត្រូវបានជៀសឆ្ងាយពិអ្នកដោយសាតែឆ្នាំក្រោយនេះអ្នកនិងជួបមនុស្សសំបូរទៅគុណធម៏ ជាមនុស្សចិត្តបុណ្យ ដែលនាំអ្នកឆ្ពោះទៅរកសេចក្តីសុខ ធ្វើការលំបាកទាំងឡាយត្រូវរលាយសាបសូន្យ។ ដូចនេះ អ្នកនិងមានភាពរីកចម្រើនខ្លាំឡើងហើយ អ្នក​ក៏​អាច​ក្លាយជា​ថៅកែ​ធំ​ផងដែរ​។​

​ឆ្នាំ​ឆ្លូវ​
​អ្នកដែលកើតក្នុងឆ្នាំនេះ លុយ​ដែល​មក​ដល់​ជិត​ខ្លួន​អ្នក នៅពេលដាច់ឆ្នាំនេះ​ ចូលទៅដល់ឆ្នាំក្រោយនេះ អ្នក​គឺ​កាន់តែមានភាពរីកចម្រើនខ្លាំងជាងពីមុន មិនថា ការងារ ការរកស៊ី ឬ ធ្វើជំនួយផ្សេងៗ នោះកាន់តែមានភាពរីកលូតលាស់ខ្លាំជាងមុនថែមទៀត។លើសពីនេះទៅទៀត ការលំបាកទាំងឡាយដែលធ្លាប់តែកើតមានឡើង ក៏ត្រូវរលាយទៅអស់ មានសេចក្តីចម្រើនជារៀងរហូត។ ជាពិសេស លាភ​ក៏​អាច​មក​ពី​ទិស​ទាំង​៤​ដែរ ដោយ​ធ្វើឲ្យ​អ្នកចំណេញ​បានប្រាក់​យ៉ាងខ្ពស់​ចូលមក​។ ដូចនេះ អ្នក​នឹង​មិន​ខ្វះ​លុយ​ចាយ​ឡើយ​៕

 

Loading...
Loading...