ទម្លាយអាថ៌កំបាំងអំពីទំនាយនៃការញាក់ភ្នែក ដៃ ច្រមុះ ត្រចៀកដែកអ្នកមិនធ្លាប់ដឹង!

Loading...

ទម្លាយអាថ៌កំបាំងអំពីទំនាយនៃការញាក់ភ្នែក ដៃ ច្រមុះ ត្រចៀកដែកអ្នកមិនធ្លាប់ដឹង!!!​ស៊ែរ១ផង



១- បុគ្គលណាញាក់ត្របកភ្នែកស្តាំខាងលើ និងមានគេនាំលាភមកឱ្យ ។
២- ញាក់ត្របកភ្នែកខាងឆ្វេង បើស្រីនិយាយដល់ញាក់ចំពាក់កណ្តាលភ្នែក នឹងមានមនុស្សមករក ។
៣- ញាក់ត្របកភ្នែកឆ្វេងខាងក្រោម មានគេចោទប្រកាន់ ។
៤- ញាក់ច្រមុះ មានគេរករឿងហេតុមិនល្អទេ ។
៥- ញាក់ខាងស្តាំនឹងបានកូនប្រុសជាទីគាប់ចិត្ត ញាក់ខាងឆ្វេងនឹងមានលាភ ។
៦- ញាក់ខាងស្តាំនឹងបានកូនប្រុសជាទីគាប់ចិត្ត ញាក់ខាងឆ្វេងនឹងបានកូនស្រីជាទីស្រឡាញ់ ។
៧- ញាក់ក្លៀកខាងឆ្វេងនឹងមានលាភ ញាក់ក្លៀកខាងស្តាំនឹងមានរឿងរ៉ាវ ។
៨- ញាក់ខ្នងនឹងបានធ្វើការនៅបន្ទប់អ្នកធំ ។
៩- ញាក់បរបូរមាត់ស្តាំមានលាភ ញាក់បបូរមាត់ខាងក្រោមនឹងមានទុក្ខព្រោះញាតិ ញាក់បបូរមាត់លើនឹងបានបរិភោគអាហារឆ្ងាញ់ពិសារ ញាក់កៀនខាងឆ្វេង ស្រីនឹងឱ្យលាភ ញាក់កៀនខាងស្តាំ កើតជោគជាទីគាប់ចិត្ត ។
១០- ញាក់កែងដៃខាងស្តាំ នឹងមានមនុស្សស្រឡាញ់ ញាក់កែងខាងស្តាំមានបងប្អនមករក ។
១១- ញាក់ដៃឆ្វេង ចាប់ពីកែងដៃចុះទៅក្រោមនឹងមានស្រីធ្វើទោស ញាក់ខាងស្តាំមានលាភពីចម្ងាយ ។
១២- ញាក់ដៃឆ្វេងតាំពីស្មាចុះទៅក្រោម នឹងមានកេរ្តិ៍ឈ្មោះ ។
១៣- ញាក់ដៃខាងស្តាំនឹងបានមាសប្រាក់ ។
១៤- ញាក់ដៃចង្អុល និងកូនដៃនឹងមានរឿងរ៉ាវ ។
១៥- ញាក់ម្រាមដៃកណ្តាល​ បងប្អូននឹងគិតដល់ ។
១៦- ញាក់ជង្គង់ស្តាំនឹងមានលាភ ញាក់ជង្គង់ឆ្វេងនឹងបែកបាក់ប្តីប្រពន្ធ ។
១៧- ញាក់ស្មាឆ្វេងនឹងមានទុក្ខ ញាក់ស្មាស្តាំបានក្តីសុខ ក្សេមក្សាន្តចាកទុក្ខភ័យអន្តរាយ ៕

 

Loading...
Loading...