មើលនិស្ស័យរបស់អ្នក ទៅតាមម៉ោងកើត! ឆុតណាស់!

Loading...

ពេលវេលានៃការកើតមិនដូចគ្នា ពិតជាមានអត្តចរឹតមិនដូចគ្នាមែន។ ដូចនេះហើយ ទើបមនុស្សម្នាក់ៗ មានអត្តចរឹតមិនដូចគ្នានោះ។
ខាងក្រោមនេះ យើងខ្ញុំនឹងបកស្រាយប្រាប់អ្នក ហើយអ្នកអាចរើសពេលវាលាដែលត្រឹមត្រូវ សម្រាប់ធ្វើការសម្រាលកូនបាន។



1. ម៉ោង (21:00 – 22:59) ៖ ថ្វីត្បិតតែធ្វើការងារយឺត ប៉ុន្តែ ឆ្លាតវៃ មានចិត្តល្អ ដូចនេះអាចងាយនឹងចាញ់បោកគេបាន។

2. ម៉ោង (19:00 – 20:59) ៖ មិនងាយនៅជិតអ្នកដទៃទេ ព្រោះគេមិន ជឿជាក់អ្នកដទៃ។

3. ម៉ោង (17:00 – 18:59) ៖ គឺជាកុមារដែលផ្លាស់ប្តូរចិត្ត និងខួរក្បាលលឿន ងាយខឹងណាស់ ជួនកាល អាចធ្វើឱ្យគេខឹងមិនដឹងខ្លួនក៏ថាបាន។

4. ម៉ោង (15:00 – 16:59) ៖ គឺជាកុមារដែលមានចិត្តសង្ស័យច្រើន ហើយងាយធុញនឹងរបស់ចាស់ ចូលចិត្តរបស់ដែលថ្មី។

5. ម៉ោង (13:00 – 14:59) ៖ គឺជាកុមារដែលចូលចិត្តខឹង ហើយឆាប់ស្តាប់ និងជឿតាមពាក្យសម្តីអ្នកដទៃណាស់។

6. ម៉ោង (11:00 – 12:59) ៖ គឺជាកុមារដែលចូលចិត្តការសម្តែង ហើយបើគេសម្តែងនឹងមានអ្នកគាំទ្រជាច្រើនជាមិនខាន។

7. ម៉ោង (09:00 – 10:59) ៖ គឺជាកុមារដែលមានទំនាក់ទំនងល្អ ជាមួយអ្នកដទៃ។

8. ម៉ោង (07:00 – 08:59) ៖ គឺជាកុមារដែលឆ្លាតវៃ ចេះបត់បែន ម្យ៉ាងទៀត ឆាប់យល់នូវពាក្យសម្តីដែលគេនិយាយ។

9. ម៉ោង (05:00 – 06:59) ៖ គឺជាកុមារដែលចេះនិយាយសម្តីទន់ភ្លន់ ដើម្បីទាក់ទាញចិត្តគេ ហើយថែមទាំងជាមនុស្សដែលចិត្តល្អ។

10. ម៉ោង (03:00 – 04:00) ៖ កូនដែលកើតនៅម៉ោងនេះ គឺចូលចិត្តគ្រប់គ្រងគេណាស់ ដូចនេះ គេអាចនឹងក្លាយជាអ្នកគ្រប់គ្រងនៅថ្ងៃអានាគត។

11. ម៉ោង (01:00 – 02:59) ៖ កូនដែលកើតនៅម៉ោងនេះ គឺមានចិត្តអំនត់ក្នុងការធ្វើការងារណាស់ គេមិនខ្លាចលំបាកឡើយ។ ប៉ុន្តែ គេចូលចិត្តលាក់រឿងទុកក្នុងចិត្ត ហើយបើគេខឹងម្តងៗ គឺគួរឱ្យខ្លាចណាស់។

12. ម៉ោង (23:00 – 00:59) ៖ កូនដែលកើតម៉ោងនេះ គឺមានមន្តស្នេហ៍ណាស់ ប៉ុន្តែ មានចិត្តអន្ទះសារ ធ្វើអ្វីមិនចូលចិត្តគិតច្រើនទេ បើគេយល់ថាត្រូវ គេនឹងធ្វើភ្លាម ទោះបីជាគេស្ថិតក្នុងការងារ ឬស្នេហាក៏ដោយ៕

 

Loading...
Loading...