ឆ្នាំទាំងបួនដែលរកលុយ មិនចេះសល់ តែរៀបការមានគូហើយឡើង គោត្ដដូចមហាសេដ្ឋីហ្មង!

Loading...

មានមនុស្សមួយចំនួននៅពេលដែលមិនទាន់រៀបការគឺមិនទាន់មានទេ ប៉ុន្តែក្រោយពេលរៀបការរួច បែរជាអាចមានជីវភាពល្អជាងមុនទៅវិញ។ ដូចនេះតើមានឆ្នាំណាខ្លះទៅ?



1)​ ឆ្នាំជូត
នារីដែលកើតនៅឆ្នាំជូតនេះជាមនុស្សស្រីដែលរំពឹងខ្ពស់លើការរស់នៅ ហើយគេក៏ជានារីដែលធ្វើរឿងអ្វីមួយគឺធ្វើដល់ចប់និងល្អដែរ។ ពូកែរកលុយណាស់ ប៉ុន្តែយកលុយចំណាយលើគ្រឿងតុបតែងខ្លួនអស់ហើយ ធ្វើម៉េចអោយតែស្អាត អោយតែនៅក្មេង។
បុរសដែលរៀបការជាមួយគេគឺជាមនុស្សប្រុសដែលមានសុភមង្គលបំផុត ព្រោះគេជាប្រពន្ធដែលអាចជួយរៀបចំផ្ទះយ៉ាងល្អ ហើយអ្នកមិនចាំបាច់ព្រួយក្នុងផ្ទះឡើយ គឺផ្តោតសំខាន់ទៅលើការងារទៅបានហើយ។ នោះអ្នកនឹងងាយទទួលបានជោគជ័យណាស់។

2) ឆ្នាំរោង
បុរសដែលកើតនៅឆ្នាំនេះកើតមកគឺមានអំណាចដូចជាស្តេច ដែលមានចរិតជាមេគេផងនេះ ចាយមិនសំចៃដៃឡើយ។ ក្នុងវិស័យការងារវិញឲ្យតែគេទៅដល់ណាគឺគេទទួលស្វាគមន៍ជានិច្ច។

ក្រោយពេលដែលរៀបការរួច គេនឹងកាន់តែខិតខំប្រឹងប្រែងក្នុងការងារ និងមុខរបរថែមទៀត នោះគេនឹងអាចក្លាយជាអ្នកមាននៅថ្ងៃណាមួយជាមិនខានឡើយ។

3) ឆ្នាំមមី
អ្នកដែលកើតនៅឆ្នាំមមីនេះមិនថាស្រី ឬប្រុសនោះទេសុទ្ធតែទទួលបានការសរសើរពីចៅហ្វាយនាយដោយសារតែសមត្ថភាពរបស់ពួកគេ។ លុយរកបានចូលដូចទឹក តែចាយចេញទៅវិញ ដឹងតែអ្នកជិតខ្លួនក្រវីក្បាលតែម្តង ចាយនុះចាយ អោយតែបានស្អាតបានសង្ហា ឡូយឆាយណាស់!
ក្រោយពេលដែលរៀបការរួច គេនឹងប្រែជាមានភាពរឹងមាំជាងមុន ដោយគេនឹងគិតយ៉ាងល្អត់ល្អន់ក្នុងការងាររបស់គេ។ ដូចនេះគេនឹងអាចក្លាយជាអ្នកជំនិតរបស់ចៅហ្វាយនាយ ដែលអាចទទួលបានលាភសំណាងជាច្រើនចូលផ្ទះបាន។

4) ឆ្នាំច
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានសុទិដ្ឋិនិយម ហើយមានចិត្តល្អទៀតផង តែបើធ្វើអោយគេទាស់ចិត្តនឹងអ្នកម្តងហើយ មិនងាយណាមានថ្ងៃគេចិត្តល្អដាក់ម្តងទៀតទេ។ មិត្តភក្តិស្រលាញ់ណាស់ មានលុយប៉ុន្មានប៉ាវទាល់តែអស់ បើគេលំបាកខ្វះលុយអី អោយខ្ចីគ្មានសល់៕

 

Loading...
Loading...