មនុស្សស្រី​កើត​ឆ្នាំ ឆ្លូវ ខាល រោង មមី និង​ ច គឺ​គួរ​ជា​ទី​រាប់​អាន និង សែ​ន​ស្រលាញ់​បំផុត

Loading...

ក្នុង​ឆ្នាំ​រកា ក្នុង​ពាក់​កណ្តាល​ខែ​តុលា រហូត​ដល់ ដើម​ខែ​វិច្ឆិកា ​នេះ គឺ​ជា​ថ្ងៃ​ខែ​ឆ្នាំ​ល្អ សម្រាប់​អំណាច​ភេទ​ញី នៃ ឆ្នាំ​ឆ្លូវ ខាល រោង មមី និង​ ច ហេតុ​ដូច​នេះ ហើយ​ពន្លឺ​បារមី ក៏ដូច​ជា ដួង​ព្រលឹង​ជី​ដូន​ជី​តា និង បុព្វការី​ជន​ជា​ច្រើន​នៅ​លើ​លោក បាន​ដាក់​ទំនាយ​ដល់​រាល់​មនុស្ស​ស្រី​ដែល​មាន​ឆ្នាំ ឆ្លូវ ខាល រោង មមី និង​ ច ខាង​លើ អោយ​ជួប​ប្រទះ​តែ​លាភ​សំណាង ចាប់​ពី​ពេល​នេះ រហូត​តទៅ​អោយ​បាន​ពេញ​មួយ​ខែ​ ប៉ុន្តែ​អ្វី​ដែល​ផ្តោច​សំខាន់​ជា​ពិសេសនោះ គឺ​​ថា ពួក​គេ​នឹង​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​មនុស្ស​ម្នា​ទាំង​ពួង​គោរព ស្រលាញ់ ចង់​រាប់​អាន និង ចង់​ប្រកប​ការងារ​រក​ស៊ី​ជា​មួយ​ខ្លាំ​ង​មែន​ទែន ព្រោះ ចាប់ពី​ពាក់​កណ្តាល​ខែ​តុលា​នេះ​ទៅ មនុស្ស​ស្រី​ដែល​កើត​ឆ្នាំ​ខាង​លើ មាន​មន្ត​ស្នេហ៍ មាន​ប្រាជ្ញា​ឈ្លាសវៃ មាន​មនុស្ស​តាមជួយ​ជ្រោម​ជ្រែង​ច្រើន និង មាន​ចំណុច​ល្អ​ៗជា​ច្រើន​យ៉ាង​ ដែល​មនុស្សស្រី​​ឆ្នាំ​ដទៃ​មិន​មាន ។



រាល់​ការ​ធ្វើ​ដំណើរទៅ​ទី​ជិត​ឆ្ងាយ​របស់​មនុស្ស​ស្រី​ដែល​មាន​ឆ្នាំ​កំណើត​ខាង​លើ គឺ មាន​សុវត្ថិភាព មាន​ភាពរីករាយ មាន​អារម្មណ៍​ស្រស់​ស្រាយ និង មាន​រឿង​ល្អ​កើត​ឡើង​ដល់​ខ្លួន​ពួក​គេ​ជា​រឿយៗ ។ ប្រសិន​បើ​នាង​កំពុង​ប្រកប​ការងារ​អ្វី​មួយ​ នាង​នឹង​សម្រេច​ដូច​ចិត្ត​ប៉ង ១០០% ហើយ​បើ​នាង​កំពុង​គួច​ចិត្ត​ប៉ង​ចង់​បាន​អ្វី​មក​ជា​កម្ម​សិទ្ធិ​ខ្លួន​ នឹង​បាន​សម្រេច​ផង​ដែរ!

តែ​អ្វី​ដែល​គួរ​រំលឹកហើយ​ រំលឹក​ទៀត​ចំពោះ មនុស្ស​ស្រី​ខាង​លើ គឺ​អាច​នឹង​ដាច់​លាភ​បាន ប្រសិន​បើ​គេ បំពាន​ទៅ​លើ​ចំណុច​បី​ខាង​ក្រោម៖

១. ផិត​ក្បត់​ មិន​ស្មោះ​ត្រង់
២. មិន​គោរព​ពុកម៉ែ (មិន​ថា​សាច់​បង្កើត ឬសាច់​ថ្លៃ​ឡើយ)
៣. ទុក​ចិត្ត​មនុស្ស​ប្លែកមុខ ឬក៏ មនុស្ស​ដែល​ធ្លាប់​ក្បត់​អ្នក​កន្លង​មក

 

Loading...
Loading...