បុគ្គលិក​លក្ខណៈ​នៃ​មនុស្ស​កើត​ក្នុង​​កាំ​រង្វង់​នីមួយៗ​នៃ​ឆ្នាំ​ចិន​ទាំង​១២

Loading...

កាំ​រង្វង់​នៃ​ឆ្នាំ​ចិន​ទាំង​១២ គឺ​សំដៅ​ដល់​ឆ្នាំ​​កំណើត​នីមួយៗ ដូច​ជា​ឆ្នាំ​ជូត ឆ្លូវ ខាល​ ថោះ រោង ម្សាញ់​ មមី មមែ វក រកា ច និង កុរ ។ មនុស្ស​កើត​មួយ​គឺ​បាន​ចង​ជោគ​ជី​តា​របស់​ខ្លួន ផ្អោប​ទៅ​នឹង​កាំ​រង្វង់​នៃ​ឆ្នាំ​ចិន​ណា​មួយ ដែល​ជា​ហេតុ​នាំ​អោយ​ពួក​គាត់​មាន​បុគ្គលិក​លក្ខណៈ​ក្នុង​ឆាក​ជីវិត​រស់​នៅ​ខុសៗ​គ្នា ដូច​តទៅ​នេះ៖



១. កាំរង្វង់​ទី១ គឺ​ឆ្នាំ​ជូត៖​
បុគ្គល​កើត​ក្នុង​ជូតរាសី​គឺជា​មនុស្ស​ស្វាហាប់ និង ម៉ឺងម៉ាត់​, ចិត្ត​ទូលាយ​និង​ពូកែ​អត់ធ្មត់​។ បុគ្គល​នេះ​រមែង​ចូលចិត្ត​ស្វែងយល់​ស៊ីជម្រៅ​ពី​អត្ថន័យ​នៃ​ជីវិត ពោលគឺ​គេ​តែង​ធ្វើការ​ផ្លាស់ប្តូរ និង​រក​អ្វីដែល​ថ្មី​និង​រីកចម្រើន​។ ការផ្លាស់ប្តូរ​គឺជា​រឿង​សំខាន់បំផុត​សម្រាប់​បុគ្គល​នេះ ដោយសារតែ​បុគ្គលដែល​កើត​ក្នុង​ឆ្នាំ​​នេះ​តែង​ធ្វើ​អ្វីមួយ​ប្រកបដោយ​ការ​ត្រិះរិះ​ពិចារណា សុទិដ្ឋិនិយម និង​ស្ទុះស្ទា ។​
​- ចំណុចខ្លាំង : មាន​ឧ​ត្ត​ម​គតិ​ខ្ពស់​, ពូកែ​កំប្លែង និង មានចិត្ត​មេ​តា្ត​ករុណា​
​- ចំណុចខ្សោយ : និយាយ​ច្រើន​មិនចេះ​លាក់លៀម​, សន្យា​ច្រើនជាង​អនុវត្តន៍​ជាក់ស្តែង​, ឈ្លើយ​និង ឆេវឆាវ
- លក្ខណៈ​ដែលមាន​ពី​ធម្មជាតិ : ខ្ពស់ស្រឡះ​, ជើងវែងៗ​, ជា​មនុស្ស​សាមញ្ញ​មិនចេះ​លេងខ្លួន និង​ប្រសិនបើជា​មនុស្ស​ស្រី គឺ​តែងមាន​ចរិត​ប្រុស​
​- ចំណង់​ចំណូលចិត្ត : ការធ្វើដំណើរ​, ដើរ​បាត់ៗ​ពី​ផ្ទះ​, សេរីភាព​និង​ការបញ្ចេញ​ទស្សនៈ​
​- ភាព​មិនមែនជា​ចំណង់​ចំណូលចិត្ត : ភាព​ធុញថប់​, ទស្សនៈ​ចាស់គំរឹល និង​មនុស្ស​ដែល​ពូកែ​ប្រកាន់​ច្រើន​
​- បរិយាកាស​ដែល​ល្អ​បំផុត​សម្រាប់​បុគ្គល​នេះ : មិន​ចូលចិត្ត​នៅផ្ទះ​នោះទេ គឺ​ចូលចិត្ត​ដើរ​បាត់ៗ​ពី​ផ្ទះ ។​

២. កាំរង្វង់​ទី២ គឺ​ឆ្នាំ​ឆ្លូវ៖​
​បុគ្គល​កើត​ឆ្លូវរាសី​គឺជា​មនុស្ស​ដែល​ពូកែ​តស៊ូ​ពុះពារ​ព្យាយាម​ក្នុង​ឆាកជីវិត​ណាស់ ។ បុគ្គល​នេះ​តែងតែ​ជម្នះ និង​សម្រេច​រាល់​កិច្ចការ​ទាំងពួង​បាន​យ៉ាង​ងាយស្រួល ដោយសារតែ​ភាព​អំណត់​អត់ធន់​របស់ខ្លួន​។ បុគ្គល​កើត​ក្នុង​ឆ្នាំ​​នេះ​រមែង​ជា​មនុស្ស​ឯករាជ្យ ចំណុច​នេះហើយ​គឺជា​លក្ខណៈពិសេស​មួយ​អនុញ្ញាត​ឲ្យ​បុគ្គល​នេះ​អាច​បោះជំហាន​ទៅមុខ​ជានិច្ច​ពាក់ព័ន្ធ​នឹង​រឿង​ផ្ទាល់ខ្លួន និង​ការងារ ។​
​- ចំណុចខ្លាំង : មានការ​ទទួលខុសត្រូវ​, អ្នកគ្រប់គ្រង​ដ៏​ពូកែ​, មាន​វិន័យ​, ចេះ​គ្រប់គ្រង​ខ្លួនឯង​, និង ពូកែ​កំប្លែង​
​- ចំណុចខ្សោយ : ដឹង​រឿងរ៉ាវ​គ្រប់យ៉ាង​ច្រើនពេក​, មិន​ងាយ​អត់ឱន​ឲ្យ​អ្នកដទៃ និង​ពូកែ​ខាង​គិតតែ​ពី​រឿង​អាក្រក់​បំផុត​ជាមុន​
​- លក្ខណៈ​ដែលមាន​ពី​ធម្មជាតិ : មាឌធំ​ល្មម​, និង​មាន​ចរិត​ទន់ភ្លន់​
- ចំណង់​ចំណូលចិត្ត : គ្រួសារ​, ប្រពៃណី​, របស់​ធ្វើ​ដោយ​ដៃ​មានគុណ​ភាព​, និយាយ​កាត់ៗ​ខ្លី​ពិបាក​យល់ និង​តន្ត្រី​
​- ភាព​មិនមែនជា​ចំណង់​ចំណូលចិត្ត : មិន​ចូលចិត្ត​ស្ទើរ​គ្រប់​អ្វីៗ​ទាំងអស់​ផ្អែកលើ​កាលៈទេសៈ​
- បរិយាកាស​ដែល​ល្អ​បំផុត​សម្រាប់​បុគ្គល​នេះ : ចូលចិត្ត​ស្ថានភាព​ការងារ​ដែលមាន​ភាព​វិជ្ជមាន​, ចូលចិត្ត​តំបន់​ទីក្រុង​ឆើតឆាយ និង​ចូលចិត្ត​កន្លែង​អ៊ូអរ

៣. កាំរង្វង់​ទី៣ គឺ​ឆ្នាំ​ខាល៖​
បុគ្គល​កើត​ក្នុង​ខាល​រាសី​មាន​លក្ខណៈ​ពីរ​ខុសប្លែក​ពីគ្នា​។ ទីមួយ​បុគ្គល​នេះ​គឺជា​មនុស្ស​ដែល​ពូកែ​អៀនខ្មាស​ច្រើន និង​ស្ងប់ស្ងាត់​។ ទី​ពីរ​បុគ្គល​នេះ​គឺជា​មនុស្ស​ស្វាហាប់ រួសរាយ និង​ប្លែក​ខុសគេ​។ បុគ្គល​នេះ​ជា​មនុស្ស​ចេះ​គិតពិចារណា​វែងឆ្ងាយ និង​ចេះ​ជួយ​អ្នកដទៃ​។ បុគ្គល​នេះ​រមែង​កើត​មកជា​មនុស្ស​មានចំណេះ​ដឹង​លើសគេ និង ជា​អ្នក​ពូកែ​ដោះស្រាយ​បញ្ហា​បំផុត ហើយ​ដោះស្រាយ​បញ្ហា​អ្វីមួយ​គឺ​គេ​មិនដែល​លំអៀង​នោះឡើយ​។ មនុស្ស​កើត​ឆ្នាំ​នេះ​តែងតែមាន​ក្តី​ស្រម័យ​ឃើញ​អ្វីៗ​សុទ្ធតែ​អាចធ្វើ​ទៅបាន​ទាំងអស់ ពោលគឺ​គេ​មិនដែល​គិតថា​គ្មាន​អ្វីមួយ​មិនអាច​ធ្វើបាន​នោះឡើយ​។
- ចំណុចខ្លាំង : បោះជំហាន​ទៅមុខ​ជានិច្ច​, ធ្វើ​អ្វី​មុនគេ​រហូត​, មានចិត្ត​សប្បុរសធម៌​, និង​ឯករាជ្យ​
- ចំណុចខ្សោយ : ឆេវឆាវ​, មិន​ងាយ​សម្រប​ជាមួយ​អ្នកដទៃ​, និង​មិនសូវ​សេពគប់​មិត្តភក្តិ​នោះទេ​
​- លក្ខណៈ​ដែលមាន​ពី​ធម្មជាតិ : មើលទៅ​សមសួន​ពី​កំណើត​, មាន​កែវភ្នែក​ស្រស់ស្អាត​, មានមុខ​ជ្រុង និង រាងស្តើង
​- ចំណង់​ចំណូលចិត្ត : រីករាយ​ជាមួយ​មិត្តភក្តិ​, តស៊ូ​ដើម្បី​បុព្វហេតុ​, ជួយ​អ្នកដទៃ​, សន្ទនា​គ្នា​បែប​បញ្ញវន្ត និង​ពូកែ​ស្តាប់​ជាង​និយាយ​
- ភាព​មិនមែនជា​ចំណង់​ចំណូលចិត្ត : ការដាក់កំហិត​, ភាព​ឯកា​, ស្ថានភាព​ធុញថប់ និង​មនុស្ស​ដែល​មិន​ស្រប​នឹង​ខ្លួន​
- បរិយាកាស​ដែល​ល្អ​បំផុត​សម្រាប់​បុគ្គល​នេះ : ចូលចិត្ត​កន្លែង​ណា​ដែលមាន​ការចែករំលែក​គំនិត​យោបល់​។​

៤. កាំរង្វង់​ទី៤ គឺ​ឆ្នាំ​ថោះ៖​
​ពាក្យ​ថា "​ចេះ​សព្វគ្រប់​" គឺជា​ពាក្យ​គន្លឹះ​មួយ​ស័ក្តិសម​បំផុត​សម្រាប់​បុគ្គល​កើត​ក្នុង​ថោះ​រាសី ។ បុគ្គល​ដែល​កើត​ឆ្នាំ​នេះ​គឺជា​មនុស្ស​មិនសូវ​ចេះ​គិត​ខ្វល់ខ្វាយ​ច្រើន​នោះទេ ពោលគឺ​មិនចេះ​វាយឫក​ឆ្មើងឆ្មៃ​នោះទេ ហើយ​ជាទូទៅ​តែងតែ​ទទួលស្គាល់​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន​ជានិច្ច ។ ថ្វីត្បិតតែ​បុគ្គល​នេះ​ជាម​នុស្ស​ស្ងប់ស្ងាត់ តែ​មនុស្ស​នេះ​ពូកែ​យល់ចិត្ត​អ្នកដទៃ​ខ្លាំងណាស់ ។ បើទោះបីជា​បុគ្គល​នេះ​ទំនង​មិន​ដូចជា​អ្នកដឹកនាំ​ក៏ដោយ ក៏​បុគ្គល​នេះ​រមែងតែងតែ​សម្តែង​ចេញ​នូវ​ភាពខ្លាំង​ក្លា និង ឈ្មុសឈ្មុល​គ្រប់​បុព្វហេតុ​ទាំងអស់ ហើយ​ពេលធ្វើ​កិច្ចការ​អ្វីមួយ​បុគ្គល​នេះ​តែងតែ​ដាក់ចិត្ត​ដាក់​កាយ​ធ្វើ​វា​អស់ពី​បេះដូង​តែម្តង ។​
​- ចំណុចខ្លាំង : មាន​វិញ្ញាណ​ទី​ប្រាំមួយ​, មេ​តា្ត ករុណា​, ពូកែ​ខាង​សិល្បៈ និង​តន្ត្រី​, ទន់ភ្លន់ និង​ឈ្លាសវៃ
​- ចំណុចខ្សោយ : ធ្វើ​ល្អ​ដាក់​គេ​តែង​ទទួលបាន​ផល​អាក្រក់​តប​មកវិញ​, ឆាប់​ភ័យខ្លាច​, ជឿជាក់​លើ​គេ​ខ្លាំងពេក​, សម្បូរ​ទុក្ខព្រួយ​, និង ចង់​គេចវេះ​ពី​ការពិត​
​- លក្ខណៈ​ដែលមាន​ពី​ធម្មជាតិ : ទន់ភ្លន់ និង ផ្ទៃមុខ​ឆាប់​បញ្ចេញ​នូវ​អារម្មណ៍​ពិតប្រាកដ​ឲ្យ​គេ​ដឹង​
- ចំណង់​ចំណូលចិត្ត : នៅ​ស្ងាត់​តែម្នាក់ឯង​, មើល​និង​អាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​, យក​ពេលដេក​សម្រាក​, តន្ត្រី​បែប​មនោសញ្ចេតនា​និង​ហែល​ទឹក​
- ភាព​មិនមែនជា​ចំណង់​ចំណូលចិត្ត : ដឹង​រឿងរ៉ាវ​គ្រប់យ៉ាង​, មិន​ចង់​ឲ្យ​អតីតកាល​មក​លងបន្លាច​, ការ​ត្រូវគេ​រិះគន់​និង ភាពឃោរឃៅ​គ្រប់​ប្រភេទ
- បរិយាកាស​ដែល​ល្អ​បំផុត​សម្រាប់​បុគ្គល​នេះ : នៅក្បែរ​ទឹក ជាពិសេស​សមុទ្រ និង​មើល​ភាពយន្ត​។

៥. កាំរង្វង់​ទី៥ គឺ​ឆ្នាំរោង៖​
​ក្នុងនាម​ជា​និមិត្តសញ្ញា​នៃ​ឆ្នាំ​ដែល​ល្អ​ជាង​គេ​របស់​ប្រជា​ជន​ចិន អ្នក​កើត​ក្នុង​រោង​រាសី ជានិច្ចកាល​តែងតែ​ចាប់ផ្តើម​ធ្វើ​អ្វីមួយ​ពោរពេញ​ដោយ​ភាពស្វាហាប់ និង រវៀសរវៃ​។ ពួកគេ​គឺជា​មនុស្ស​ដែលមាន​ភាព​ឈ្មុសឈ្មុល រហ័សរហួន ពោរពេញ​ដោយ​ថាមពល និង​ភាព​ប្រកួតប្រជែង​។ នៅពេល​ឱកាស​មកដល់ បុគ្គល​កើត​ឆ្នាំ​​នេះ​តែងតែ​ជាម​នុស្ស​ដែល​ចេះ​ឆក់យក​ឱកាស​បាន​យ៉ាង​ល្អប្រសើរ​បំផុត​។ រាប់​ចាប់ពី​ការធ្វើ​កិច្ចការ​អ្វីមួយ​រហូតដល់​ការធ្វើ​ពិធីជប់លៀង បុគ្គល​នេះ​តែងតែ​ចេញមុខ​ដឹកនាំ​រហូត​។​
- ចំណុចខ្លាំង : ក្លាហាន​, ប្តេជ្ញា​មោះមុត​, មាន​ភាពជឿជាក់​លើ​ខ្លួនឯង និង ឈ្មុសឈ្មុល​
- ចំណុចខ្សោយ : ឆេវឆាវ​, ចូលចិត្ត​បង្កជម្លោះ រប៉ិលរប៉ូច និង ចូលចិត្ត​ឲ្យ​ការភ័យខ្លាច​មក​កំណត់​ការសម្រេចចិត្ត​របស់ខ្លួន​
​- លក្ខណៈ​ដែលមាន​ពី​ធម្មជាតិ : ឥរិយាបថ​យុវវ័យ និង​ចូលចិត្ត​ដឹកនាំ​គេ​
​- ចំណង់​ចំណូលចិត្ត : សម្លៀកបំពាក់​ស្អាត​, ចេញមុខ​ដឹកនាំ​គេ​, ការប្រកួតប្រជែង​ដោយ​ប្រើ​កម្លាំង និង កីឡា​លក្ខណៈ​បុគ្គល​
- ភាព​មិនមែនជា​ចំណង់​ចំណូលចិត្ត : ភាព​អសកម្ម​, ការអូសបន្លាយ​ពេល និង ការងារ​ដែល​មិន​ប្រើ​ភាព​ប៉ិនប្រសប់​
​- បរិយាកាស​ដែល​ល្អ​បំផុត​សម្រាប់​បុគ្គល​នេះ : ស្ថានភាព​ណាក៏ដោយ​ឲ្យ​តែ​តម្រូវ​ឲ្យ​មាន​សកម្មភាព​, ភាពក្លាហាន​, ការប្រកួតប្រជែង និង​សេរីភាព​ក្នុងការ​ជ្រើសរើស​។ បុគ្គល​កើត​ក្នុង​រោងរាសី​ចូលចិត្ត​បរិយាកាស​នៅ​ខាងក្រៅ​ផ្ទះ​ជាង​នៅក្នុង​ផ្ទះ។​

៦. កាំរង្វង់​ទី៦ គឺ​ឆ្នាំ​ម្សាញ់៖​
​អ្នក​កើត​ក្នុង​ម្សាញ់​រាសី គឺជា​មនុស្ស​ខ្លាំងក្លា និង​គួរ​ឲ្យ​ពឹង​ពាក់បាន។ បុគ្គល​កើត​ឆ្នាំ​នេះ​តែង​រួសរាន់​ក្នុងការ​កើប​យក​ផលប្រយោជន៍​ពី​ការខិតខំ​ប្រឹងប្រែង​ធ្វើការ​របស់ខ្លួន ហើយ​បុគ្គល​នេះ​ស្រឡាញ់​តែ​អ្វីៗ​ដែល​ស្រស់ស្អាត និង​ល្អ​ឯក​ប៉ុណ្ណោះ ពោល​គឺជា​មនុស្ស​សម្ភារៈ​និយម​។ បុគ្គល​កើត​ឆ្នាំ​​នេះ​ជួនកាល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មនុស្ស​ក្បាលរឹង និង​ចចេស ប៉ុន្តែ​មនុស្ស​នេះ​តែងតែ​បញ្ចប់​រាល់​កិច្ច​ទាំងឡាយ​រហូត​ចប់​ចុង​ចប់​ដើម មិនដែល​ទុក​ឲ្យ​នៅ​សេសសល់​នោះទេ​។ ពួកគេ​គឺជា​មនុស្ស​ដែល​ពូកែ​ច្នៃប្រឌិត​ខ្ពស់ និង​ចូលចិត្ត​បង្កើត​អ្វីៗ​ដែល​ថ្មី​ដោយ​ដៃ​ខ្លួនឯង​។​
​- ចំណុចខ្លាំង : អាច​ពឹង​ពាក់បាន​, ពូកែ​អត់ធ្មត់​, ពូកែ​ខាង​តន្ត្រី និង​ចូលចិត្ត​អនុវត្តន៍​ជាក់ស្តែង ជាជាង​ផ្អែកលើ​ទ្រឹស្តី​
​​- ចំណុចខ្សោយ : ចចេស​រឹងរូស​, មិន​ងាយ​នឹង​ស្រុះស្រួល​ជាមួយ​នរណា​នោះទេ​, និង វាយឫក
​​- លក្ខណៈ​ដែលមាន​ពី​ធម្មជាតិ : រឹងប៉ឹង​, មាន​ឆ្អឹង​ធំ​, និង​មាន​ទំនោរ​ចង់បាន​ឡើង​ទម្ងន់
​​- ចំណង់​ចំណូលចិត្ត : ថែ​សួន​, ចម្អិន​អាហារ​, ធ្វើការ​ងារ​ដោយ​ដៃ​, ស្តាប់​តន្ត្រី​មនោសញ្ចេតនា​, សម្លៀកបំពាក់​ថ្លៃៗ​
​​- ភាព​មិនមែនជា​ចំណង់​ចំណូលចិត្ត : ការផ្លាស់ប្តូរ​លឿនៗ​ដូច​ផ្លេកបន្ទោរ​, ភាពស្មុគស្មាញ​, ភាពអសន្តិសុខ​
​​- បរិយាកាស​ដែល​ល្អ​បំផុត​សម្រាប់​បុគ្គល​នេះ : ផ្ទះ​ប្រណីត​ដែល​នៅជាប់​នឹង​ធម្មជាតិ​។ ចូលចិត្ត​អាហារ​ឆ្ងាញ់ៗ ចំណែក​រឿង​សម្ផស្ស និង​ភាពស្រណុកសុខស្រួល​គឺជា​រឿង​ដែល​មិនអាច​ខ្វះ​បាន​នោះឡើយ​។​

៧. កាំរង្វង់​ទី៧ គឺ​ឆ្នាំ​មមី៖​
​បុគ្គល​កើត​ក្នុង​មមី​រាសី​នេះ​គឺជា​មនុស្ស​ពូកែ​សព្វបែបយ៉ាង ពោល​គឺជា​មនុស្ស​ប្រសប់​ធ្វើ​គ្រប់​កិច្ចការងារ​ទាំងឡាយ​។ ដោយសារតែ​និមិត្តសញ្ញា​ឆ្នាំ​កំណើត​នេះ​​គឺជា​សត្វ​សេះភ្លោះ​ បុគ្គល​កើត​ឆ្នាំ​នេះ​បង្ហាញ​លក្ខណៈ​ប្លែកៗ​គ្នា​ចំនួន​ពីរ​។ ទីមួយ បុគ្គល​នេះ​ពូកែ​ម្ញ៉ិកម្ញ៉ក់ រួសរាយ ពូកែ​ទំនាក់ទំនង និង​ចូលចិត្ត​ការសប្បាយ​។ ទី​ពីរ បុគ្គល​នេះ​គឺជា​មនុស្ស​ចេះ​គិតគូរ​ពិចារណា​, ហ្មត់ចត់​, មមាញឹក​, និង​រារែក ។ សរុប​ជារួម សត្វ​សេះ​​​ភ្លោះ​នេះ​គឺ​តំណាង​ឲ្យ​បុគ្គល​ដែល​ចេះ​បត់បែន​គ្រប់​កាលៈទេសៈ និង ជា​មនុស្ស​ដែល​គេឯង​ចង់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​។​ ​
​- ចំណុចខ្លាំង : ស្ទុះស្ទា​ចង់ដឹង ចង់ឃើញ​, មាន​សមត្ថភាព​ក្នុងការ​ចែករំលែក​គំនិត​យោបល់​, ពូកែ​សម្រប​ខ្លួន​, ពោរពេញ​ដោយ​ក្តី​ស្រឡាញ់ និង​ចិត្តល្អ
​- ចំណុចខ្សោយ : ចូលចិត្ត​ចំណាយ​កម្លាំង​ទៅគ្រប់​ទីកន្លែង​ក្នុងពេល​តែមួយ​ឥតប្រយោជន៍​, សាវា​ក្នុង​រឿង​ស្នេហា​, ឆាប់​ភ័យខ្លាច​, និង​ពុំ​សូវ​ចេះ​ផ្តោតអារម្មណ៍​នោះទេ
- លក្ខណៈ​ដែលមាន​ពី​ធម្មជាតិ : កែវភ្នែក​ពូកែ​ទាក់ទាញ​, រហ័សរហួន​, និង​ភាគច្រើន​មាន​ឆ្អឹង​តូច​
​- ចំណង់​ចំណូលចិត្ត : តន្ត្រី​, ទស្សនា​វ​ដ្តី​, សៀវភៅ​, វេ​ប​សាយ​, ជជែក​លេង​ជាមួយ​អ្នកដទៃ និង ចូលចិត្ត​ដំណើរ​កម្សាន្ដ​នៅ​ទីជិតៗ​
​- ភាព​មិនមែនជា​ចំណង់​ចំណូលចិត្ត : អ្វីៗ​ដែល​ច្រំ​ដែល​, ភាព​ឯកា និង​ការដែល​ត្រូវគេ​គ្រប់គ្រង​
- បរិយាកាស​ដែល​ល្អ​បំផុត​សម្រាប់​បុគ្គល​នេះ : ចូលចិត្ត​កន្លែង​ដែល​សម្បូរ​មនុស្ស​អ៊ូអរ និង មមាញឹក ជាពិសេស​កន្លែង​ដែលមាន​មនុស្ស​ចូលចិត្ត​និយាយ​ខ្សឹបខ្សៀវ ឬ​និយាយដើម​គេ​។ ក្រៅពីនេះ​ចូលចិត្ត​បណ្ណាគារ និង​សារមន្ទីរ​។​

៨. កាំរង្វង់​ទី៨ គឺ​ឆ្នាំ​មមែ៖​
បុគ្គល​កើត​ក្នុង​មមែ​រាសី​នេះ​គឺជា​មនុស្ស​ពូកែ​ដាក់​មនោសញ្ចេតនា​ជ្រាលជ្រៅ​។ បុគ្គល​នេះ​ពេល​និយាយ​ដល់​រឿង​គ្រួសារ គឺ​គេ​មិន​ខ្វល់​អ្វី​ក្រៅតែពី​ការយកចិត្តទុកដាក់​លើ​គ្រួសារ​របស់ខ្លួន​នោះឡើយ​។ មនុស្ស​នេះ​តែងមាន​ចិត្ត​សន្តោស​ប្រណី និង អធ្យាស្រ័យ​ខ្ពស់​ចំពោះ​មនុស្ស​ដែល​នៅក្បែរ​ខ្លួន​។ ការចេះ​លះបង់​ខ្ពស់​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​គឺជា​ចំណុច​ដ៏​ពិសេស​សម្រាប់​បុគ្គល​កើត​ឆ្នាំ​​នេះ​។​
- ចំណុចខ្លាំង : មាន​មេត្តាធម៌​, មាន​មនោសញ្ចេតនា​ខ្ពស់​, ការពារ​មនុស្ស​ជាទី​ស្រឡាញ់​ដល់ទី​បំផុត
​- ចំណុចខ្សោយ : ចូលចិត្ត​ធ្វើ​ត្រាប់​តាម​គេ​, បង្កជម្លោះ​ដោយ​ប្រយោល​, ចូលចិត្ត​រំឭក​រឿង​អតីតកាល និង ចូលចិត្ត​រំខាន​អ្នកដទៃ​
​- លក្ខណៈ​ដែលមាន​ពី​ធម្មជាតិ : មាន​មាឌ​ល្មម​, មុខ​ពេញ​ដូច​ដួងខែ​, មាន​ទ្រូង​ពើង​, និង​ចូលចិត្ត​គ្រប់គ្រង​អ្នកដទៃ​
​- ចំណង់​ចំណូលចិត្ត : សម្រាក​នៅក្បែរ ឬ​នៅក្នុង​ទឹក​, កម្សាន្ត​នៅផ្ទះ​ជាជាង​ដើរ​ឆ្ងាយ​, ញ៉ាំ​អាហារ​ជាមួយ​មិត្តភក្តិ និង​ជួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់
​- ភាព​មិនមែនជា​ចំណង់​ចំណូលចិត្ត : មនុស្ស​ប្លែក​, ការ​លាតត្រដាង​ពី​ជីវិត​ផ្ទាល់ខ្លួន​, និង ការ​មាក់ងាយ​មកលើ​ឪពុកម្តាយ​ខ្លួន​
​- បរិយាកាស​ដែល​ល្អ​បំផុត​សម្រាប់​បុគ្គល​នេះ : បុគ្គល​កើត​ក្នុង​មមែ​រាសី តែងតែ​ចូលចិត្ត​ស្ថិតនៅ​កន្លែង​ងាយស្រួល ជាពិសេស​ផ្ទះសម្បែង​ខ្លួនឯង និង​នៅក្បែរ​គ្រួសារ និង មិត្តភក្តិ​ជិតស្និទ្ធ​។​

៩. កាំរង្វង់​ទី៩ គឺ​ឆ្នាំ​វក៖​
​នៅពេលដែល​បុគ្គល​កើត​ក្នុង​​វក​រាសី​ដែលមាន​និមិត្តសញ្ញា​ជាស​ត្វ​ស្វា​​បង្ហាញ​វត្តមាន​ឡើង នរណាៗ​ក៏មាន​ការកត់សម្គាល់ និង​ចាប់អារម្មណ៍​ដែរ​។ បុគ្គល​នេះ​គឺជា​មនុស្ស​ដែលមាន​ភាព​ច្នៃប្រឌិត និង​រួសរាយ​និង​ជាម​នុស្ស​ដែល​ជឿជាក់​លើ​ខ្លួនឯង និង​ក្លាហាន ។ នៅពេលដែល​បាន​ចំណាយពេល​នៅ​ជាមួយ​គ្រួសារ និង មិត្តភក្តិ ឬ ចំណាយ​ពេលធ្វើ​កិច្ចការ​អ្វីមួយ​នៅ​កន្លែង​ការងារ បុគ្គល​នេះ​តែងតែ​ចេះ​ចែករំលែក​គំនិត​យោបល់ និង​ជួយ​ជ្រោមជ្រែង​គេឯង​ដល់ទី​បំផុត​។​
​- ចំណុចខ្លាំង : ចេះ​ផ្តល់​ភាពកក់ក្តៅ​, កំប្លែង​, ពោរពេញ​ដោយ​មោទនភាព​, រីករាយ​, ពូកែ​ច្នៃប្រឌិត​, ងប់​ង​ល់​នឹង​សេចក្តីស្រឡាញ់​, និង​ចិត្ត​ទូលាយ​
​- ចំណុចខ្សោយ : ក្រអឺតក្រទម​, ក្បាលរឹង​, មិនចេះ​បត់បែន​, អាត្មានិយម​, និង​ខ្ជិលច្រអូស​
​- លក្ខណៈ​ដែលមាន​ពី​ធម្មជាតិ : ឫក​ដូច​ស្តេច​, មានអំណាច​, និង​ខ្លាំងក្លា
- ចំណង់​ចំណូលចិត្ត : មើល​កុន​, ចូលចិត្ត​ឲ្យ​គេ​សរសើរ​, ដើរ​លំហែ​កម្សាន្ត​, លេងសើច​ជាមួយ​មិត្តភក្តិ​, ចូលចិត្ត​របស់​ថ្លៃៗ និង​ចូលចិត្ត​ពណ៌​ឆើតៗ​
​- ភាព​មិនមែនជា​ចំណង់​ចំណូលចិត្ត : ការដែល​គេ​មិន​អើពើ​, ការ​ប្រឈម​នឹង​បញ្ហា​, និង ការមិន​ត្រូវបាន​គេ​ចាត់ទុក​ដូចជា​ស្តេច
- បរិយាកាស​ដែល​ល្អ​បំផុត​សម្រាប់​បុគ្គល​នេះ : ទីកន្លែង​ណា​ដែល​ខ្លួន​អាច​បញ្ចេញ​សមត្ថភាព​ឲ្យ​អ្នកដទៃ​បានឃើញ ។​

១០. កាំរង្វង់​ទី១០ គឺ​ឆ្នាំ​រកា៖​
បុគ្គល​កើត​ក្នុង​រកា​​រាសី ជាទូទៅ​ជា​មនុស្ស​ទន់ភ្លន់ សុភាពរាបសា និង​ចេះ​យកចិត្តទុកដាក់ និង​ហ្មត់ចត់​គ្មាន​នរណា​ធ្វើ​ដូច​នោះទេ ។ បុគ្គល​នេះ​មុន​ពេលធ្វើ​អ្វីមួយ​តែងតែ​គិត​ហ្មត់ចត់ និង​វិភាគ​ច្រើន​មុននឹង​សម្រេចចិត្ត​។​
​- ចំណុចខ្លាំង : ចូលចិត្ត​អនុវត្តន៍​ជាក់ស្តែង​ជាង​ទ្រឹស្តី​, ស្មោះត្រង់​, ប្រឹងប្រែង​ធ្វើការ​, ពូកែ​វិភាគ​, និង​ចិត្តល្អ
​- ចំណុចខ្សោយ : ព្រួយបារម្ភ​ច្រើន​, អៀនខ្មាស​ច្រើន​, រិះគន់​ខ្លួនឯង និង​ អ្នកដទៃ​ហួស​ហេតុ​ពេក​, និង ចូលចិត្ត​ធ្វើការ​ឲ្យ​គេ តែ​មិន​ចង់​ទទួល​ប្រាក់កម្រៃ​
​- លក្ខណៈ​ដែលមាន​ពី​ធម្មជាតិ : មាន​រាងស្តើង​ទៅ​មធ្យម​ពី​កំណើត​
​- ចំណង់​ចំណូលចិត្ត : ភាព​ស្អាត​, សត្វ​, អាហារ​មាន​សុខភាព​ល្អ​, សៀវភៅ​, និង ធម្មជាតិ​
- ភាព​មិនមែនជា​ចំណង់​ចំណូលចិត្ត : ភាព​ចេញ​មុខមាត់​ក្នុងសង្គម​, ចរិត​ឈ្លើយ​, អ្នក​ដែល​ចូលចិត្ត​សុំ​គេ​ជួយ​
​- បរិយាកាស​ដែល​ល្អ​បំផុត​សម្រាប់​បុគ្គល​នេះ : បុគ្គល​កើត​ឆ្នាំ​​នេះ​តែង​ចូលចិត្ត​នៅផ្ទះ​ក្បែរ​សត្វ និង ធម្មជាតិ​។​

១១. កាំរង្វង់​ទី១១ គឺ​ឆ្នាំ​ច៖​
​ដោយសារតែ​មានចិត្ត​ស្រឡាញ់​សន្តិភាព និង យុត្តិធម៌ បុគ្គល​កើត​ក្នុង​ច​រាសី​ស្អប់ខ្ពើម​បំផុត​គឺ​ភាព​ឯកា​។ មិត្តភាព និង ភាពជា​ដៃគូ​គឺជា​រឿង​សំខាន់​ខ្លាំងណាស់​សម្រាប់​បុគ្គល​នេះ ជាពិសេស​ទំនាក់ទំនង​ដៃគូ​ជា​លក្ខណៈ​បុគ្គល​។ ដោយសារតែ​បុគ្គលិកលក្ខណៈ​ចូលចិត្ត​ការសហការ និង ទាក់ទង​ជាមួយ​មនុស្សម្នា បុគ្គល​នេះ​នឹងមិន​ដែលមាន​ភាព​ឯកា​នោះឡើយ​។​
​- ចំណុចខ្លាំង : ចិត្ត​ទូលាយ​, រួសរាយ​រាក់ទាក់​, ពោរពេញ​ដោយ​ភាព​ប្រកួតប្រជែង​, និង​យល់​ការខុសត្រូវ​
- ចំណុចខ្សោយ : រួញរា​, គុំកួន​, ឫស្យា​, គេចវេះ​ពី​ការប្រឈមមុខគ្នា និង ពូកែ​តូចចិត្ត​ខ្លួនឯង​
​- លក្ខណៈ​ដែលមាន​ពី​ធម្មជាតិ : មាន​ភាព​ទាក់ទាញ​, សង្ហា​សមសួន​, រាង​ល្មម
- ចំណង់​ចំណូលចិត្ត : ភាព​សុខុម​, ចេះ​ចែករំលែក​ជាមួយ​អ្នកដទៃ​, ភាពទន់ភ្លន់ និង ដើរ​កម្សាន្ត
- ភាព​មិនមែនជា​ចំណង់​ចំណូលចិត្ត : ភាពអយុត្តិធម៌​, អំពើហិង្សា​, ការ​ស្របតាម​គំនិត​គេ និង​អ្នក​និយាយ​ច្រើន​
​- បរិយាកាស​ដែល​ល្អ​បំផុត​សម្រាប់​បុគ្គល​នេះ : ទីកន្លែង​ណាក៏ដោយ​ឲ្យ​តែ​ស្រស់ស្អាត និង​អាចធ្វើ​ឲ្យ​ដៃគូ​មាន​សុភមង្គល​។​

១២. កាំរង្វង់​ទី១២ គឺ​ឆ្នាំ​កុរ៖​
​បុគ្គល​កើត​ក្នុង​​កុរ​រាសី​គឺជា​មនុស្ស​ដែល​ប្រកបដោយ​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​, មោះមុត និង​ប្តេជ្ញា​តស៊ូ​ជានិច្ច ។ មុននឹង​ជឿ​អ្វីមួយ​បុគ្គល​នេះ​តែងតែ​ស្វែងយល់​ឲ្យ​ដឹង​ពី​ការពិត​ឲ្យ​បានច្បាស់លាស់ ទើប​បុគ្គល​នេះ​ជឿ​។ បុគ្គល​នេះ​មិន​ងាយ​បង្ហាញ​អារម្មណ៍ ឬ​ទឹកមុខ​របស់ខ្លួន​ឲ្យ​គេ​ដឹង​នោះឡើយ និង​ជាម​នុស្ស​ពុំ​សូវ​និយាយ​ច្រើន​នោះទេ តែ​និយាយ​មួយ​ម៉ាត់ៗ​គឺ​សុទ្ធតែ​សាច់​ការ​ទាំងអស់​។ បុគ្គល​កើត​ឆ្នាំ​​នេះ​តែង​អនុវត្តន៍​ជាក់ស្តែង ជាជាង​សន្យា​ចោល​ឥតប្រយោជន៍​។ ប្រសិនបើជា​អ្នកដឹកនាំ បុគ្គល​នេះ​នឹង​ក្លាយជា​មនុស្ស​ដ៏​ល្អឥតខ្ចោះ ព្រោះ​មនុស្ស​នេះ​តែង​ត្រៀមខ្លួន​ស្រេចបាច់​ជានិច្ច​ចំពោះ​ហេតុការណ៍​ដែល​នឹង​កើតឡើង​។ ជាពិសេស​មនុស្ស​នេះ​តែង​ចេះ​លៃលក និង ទុកដាក់​ទ្រព្យ និង​ធនធាន​បានល្អ​ណាស់​។​
- ចំណុចខ្លាំង : ពោរពេញ​ដោយ​ក្តី​ស្រឡាញ់​, ចចេស​, សម្បូរ​ធនធាន​, ក្លាហាន​, និង ជា​មិត្ត​ពិតប្រាកដ​
​- ចំណុចខ្សោយ : ប្រច័ណ្ឌ​, ពិបាក​ទុកចិត្ត​, លាក់លៀម​, ចូលចិត្ត​បង្ក​ហិង្សា និង ពូកែ​រិះគន់​គេ​
​- លក្ខណៈ​ដែលមាន​ពី​ធម្មជាតិ : មនុស្ស​ភ្នែក​មុត​ពី​កំណើត និង​ខ្លាំងក្លា ស្វាហាប់​
​- ចំណង់​ចំណូលចិត្ត : អ្វី​ដែលជា​ការពិត និង​ត្រឹមត្រូវ​, ញ៉េះញ៉ោះ​, ចូលចិត្ត​មិត្ត​ចាស់
​- ភាព​មិនមែនជា​ចំណង់​ចំណូលចិត្ត : ភាពមិនស្មោះត្រង់​, មនុស្ស​អសកម្ម​, និង​ការ​លាតត្រដាង​ពី​ការពិត​ឲ្យ​គេ​ដឹង​
​- បរិយាកាស​ដែល​ល្អ​បំផុត​សម្រាប់​បុគ្គល​នេះ : ទី​ងងឹត​អា​ថ៍កំ​បាំង និង​ទី​ដែល​ផ្តល់នូវ​អារម្មណ៍​ពុះកញ្ជ្រោល​។​

 

Loading...
Loading...