ស្តេច​ឆ្នាំ​ រោង និង ម្សាញ់ នឹង​មាន​រឿង​អ្វី​កើត​ឡើង​​ឆាប់​ៗ​នេះ?

Loading...

តាមការទស្សន៍ទាយក្នុងគេហទំព័រហោរាសាស្រ្តចិន Feng Shui China ប្រចាំទីក្រុងប៉េកាំង ប្រទេសចិន បានប្រាប់ឲ្យដឹងថា មានឆ្នាំ ២ ដែលនឹងទទួលបានការផ្លាស់ប្តូរក្នុងជីវិតរស់នៅគួរឲ្យកត់សម្គាល់ គឺនៅចំចន្លោះពាក់កណ្តាលនៃ ជីវិតរបស់ពួកគេ។ ឆ្នាំទាំងពីរនោះ រួមមាន ស្តេចឆ្នាំ​ រោង និង​ ម្សាញ់ ។



ដើម្បីឲ្យកាន់តែជ្រាបច្បាស់ សូមអានការបកស្រាយខាង​ក្រោម​ដូចតទៅ!
***ចំណាំ៖ ការ​ទស្សន៍​​ទាយ​នេះ ឆុត​សម្រាប់​តែ​អ្នក​ដែល​មាន​អាយុ​មិន​ទាន់​ដល់​ឆ្នាំកំណត់​ខាង​ក្រោម​ប៉ុណ្ណោះ ចំពោះ​អ្នក​ដែល​មាន​អាយុ​ច្រើន​ជាង​នេះ រង់​ចាំ​ការ​ទស្សន៍​ទាយ​ដទៃ​ទៀត​ក្នុង​ពេល​ឆាប់​ៗ​នេះ!

១- សេ្តច​​ឆ្នាំរោង៖
ចន្លោះអាយុ ពី ៣២ ដល់ ៣៥ អ្នកនឹងទទួលបានរឿងល្អៗ ពីអ្នកជិតខាង ឬមនុស្សនៅជុំវិញខ្លួន ពោលគឺដំណឹងពាក់ព័ន្ធនឹងឈ្មួញជើងសារ ឬហៅម្យ៉ាងទៀតថា គួកជេរ ។ ចំណាំអ្វីក៏ដោយដែលគេមកពឹងពាក់អ្នក ទោះជាតូច ឬធំ នៅក្នុងចន្លោះ អាយុនេះ ចូរអ្នក កុំប្រកែកព្រោះ ម្នាក់នោះនឹង នាំលាភធំដល់អ្នកនៅពេលបន្ទាប់ ជាក់ជាមិនខាន ។ និស្ស័យអ្នក អាចក្លាយជាអ្នកដឹកនាំ ឬក៏ អ្នករកស៊ីដ៏ឆ្នើម ម្នាក់នាថ្ងៃអនាគត ។

២- ស្តេចឆ្នាំម្សាញ់៖
ចន្លោះអាយុ ពី ៣១ ដល់ ៣៦ អ្នកនឹងសម្រេចបំណងប្រាថ្នាខាងទិញរបស់របរ ធំដុំ ដែលជាទី ពេញចិត្តរបស់អ្នកជាក់ជាមិនខាន ទន្ទឹមនឹងនេះ អ្នកនឹងត្រូវបានការកើតសរសើរមិនដាច់ ពីឪពុកម្តាយ បងប្អូន ឬក៏ថ្នាក់ដឹកនាំរបស់ខ្លួន ដែលធ្វើឲ្យអ្នកមានកិត្តិនាមល្អ ឬក៏អាចល្បីរន្ទឺក្នុង សង្គមផងដែរ ។ និស្ស័យអ្នករឹងបន្តិច ប៉ុន្តែអ្នកចិត្តល្អ ជាងមនុស្សដទៃ និងមនុស្ស ដែលភ្នែកអ្នកផងឃើញថាល្អ ទៅទៀត នាថ្ងៃមុខ អ្នកនឹងក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភ ម្នាក់ ដែលធ្វើឲ្យអ្នកផងមានការភ្ញាក់ផ្អើល ។

 

Loading...
Loading...