នឹក​ស្មាន​មិន​ដល់​ថា​ ឆ្នាំ​ទាំង​ប្រាំនេះ​ មាន​សំណាង​ ២ខែ ជាប់​គ្នា​ដល់​ថ្នាក់​ហ្នឹងទាល់​តែ​សោះ!

Loading...

តាមការទស្សន៍ទាយកាលពីឆ្នាំមុន របស់គេហទំព័រ Highlight Zodiac បានប្រាប់ឲ្យដឹង អំពីឆ្នាំ ៥ ដែលមានសំណាង ជាងគេ នៅឆ្នាំក្រោយ ហើយបន្តសំណាងទៅមុខ ដល់ទៅ ២ខែ​ជាប់គ្នា (គឺ​ខែកុម្ភៈ និង ខែ​មីនា ២០១៨) ឯណោះ ពោលគឺ អ្នកខ្លះសំណាងខាងទ្រព្យ អ្នកខ្លះសំណាងខាងញាតិ អ្នកខ្លះសំណាងខាងជួបមនុស្សល្អ និងអ្នកខ្លះទៀតទទួល បានសំណាង ល្អផ្សេងៗទៀត ។ ក្រោមការរាប់រាប់ក្នុង គេហទំព័រ Highlight Zodiac បានបន្ថែមទៀតថា ឆ្នាំដទៃទៀតក្រៅពីឆ្នាំទាំង ៥ នេះ ក៏មានចំណុចសំណាងដែរ ប៉ុន្តែ គេនឹងលើកយក មកបកស្រាយពេលក្រោយ ដោយថាពេលនេះ អ្វីដែលត្រូវផ្តោតសំខាន់ នោះ គឺ ឆ្នាំ ឆ្លូវ ខាល រោង ម្សាញ់ និង វក ប៉ុណ្ណោះ ។



1. ឆ្នាំឆ្លូវ
​អ្នក​ដែល​កើត​នៅ​ឆ្នាំនេះ​ជា​បុគ្គល​ដែល​តែងតែ​ផ្លាស់​ប្តូរ​ អត្តចរិត​ជានិច្ច​។ អ្នក​ដែល​កើត​នៅ​ពេល​ថ្ងៃ​ និង ពេល​យប់ គឺជា​មនុស្ស​ដែល​មាន​សុខភាព​រឹងមាំ ហើយ​មិន​ខ្វះ​ឡើយ​នូវ​សម្លៀកបំពាក់ និង​អាហារ​សម្រាប់​បរិភោគ ប៉ុន្តែ​គេ​អាច​នឹង​រវល់​បន្តិច​។ អ្នក​ដែល​កើត​នៅ​ពេលព្រឹក ការរស់នៅ​គឺ​ល្អ ប៉ុន្តែ​ប្រហែលជា​មិន​អាច​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាយ​ដូច​អ្នក​ដទៃ​បាន​។​ ឆ្នាំក្រោយនេះ គេនឹងមានសម្បត្តិជាប់កាយ និង សម្បត្តិក្រៅកាយ ចូលក្នុងជីវិត គេជាច្រើន គេឲ្យឈ្មោះថាសម្បតិ្តទេវត្តា និង សម្បត្តិមហាសាល ហេតុនេះ គេអាចមានដោយ មិនបានប្រឹង ក៏អាចថាបាន មានដោយមិនបាច់នឿយ ក៏អាចថាបាន ហើយវានឹងបន្តទៅមុខរហូតដល់ទៅ ២ ខែ ជាប់គ្នា ឯណោះ គឺ​ខែ​កុម្ភៈ និង មីនា៕

2. ​ឆ្នាំខាល
អ្នកដែលកើតនៅឆ្នាំនេះ មានចរិតមានៈ ប៉ុន្តែចិត្តល្អ និយាយស្តាប់់ទៅដូចខុស តែអ្នកដែល យកទៅអនុវត្តតាម ៩៩% ទទួលជោគជ័យ ។ គេជាមនុស្សស្រលាញ់គ្រួសារ សាច់ញាតិ និង ផៅសន្តាន ខ្លាំងណាស់ ប៉ុន្តែគេច្រើនមិនទទួលបានអ្វីដែល គេរំពឹងនោះមកវិញ ទាល់តែសោះ ។ ភាគច្រើននៃមនុស្សដែល គេស្រលាញ់រាប់អាន អស់ពីពោះ ច្រើនតែលាក់លៀម ក្បត់ និង កេងប្រវណ្ឌពីគេខ្លាំងណាស់ ។ ដោយសារតែទង្វើល្អទាំងនេះ ហើយ គេគឺមិនអាចក្រ មិនអាចមានរឿងរ៉ាវអាក្រក់ដោះស្រាយ មិនចេញ ឬមានរឿង អប្បមង្គល ចូលក្នុងជីវិតគេ យូរ ឡើយ ។ គេជាមនុស្សសំណាងបំផុត ហើយបើគេជាមនស្សកើតចំថ្ងៃចន្ទ ឬ សៅរ៍ ទៀត គឺគ្មាន នរណាម្នាក់អាចផ្តួលខ្សែជីវិតគេបានឡើយ ។ នាឆ្នាំក្រោយគេនឹងមានតែដំណឹងល្អៗ ការងារល្អ និង ចំណូលច្រើនៗ ជាហូរហែរ ហើយបន្តទៅមុខ រហូតដល់ទៅ ២ ខែ ជាប់គ្នា ឯណោះ គឺ​ខែ​កុម្ភៈ និង មីនា៕

3. ឆ្នាំ​រោង
​អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​មាន​ចិត្ត​បរិសុទ្ធ មិន​គេង​ប្រវ័ញ្ច​ និង មានប្រាជ្ញា លើស អ្នកដទៃ ពេលខ្លះគេមានគំនិតជាគ្រូផងដែរ ប៉ុន្តែ បើអ្នកកើតឆ្នាំនេះ ហើយចំថ្ងៃពុធ ទៀតគឺ ឥតខ្ចោះ តែម្តង ។ គេ​មិន​ចូលចិត្ត​ប្រកាន់​ជាមួយ​អ្នក​ដទៃ និង ​មិន​ចូលចិត្ត​តុបតែង​ខ្លួន​ដើម្បី​ទាក់ទាញ​អ្នកដទៃ​ដូចគ្នា​។ ដោយសារ​តែ​គេ​ជា​មនុស្ស​ដែល​មាន​ចរិត​បែប​នេះ​ហើយ ទើប​គេ​អាច​ទទួលបាន​សំណាង​ជាទ្រព្យរបស់ថ្មីៗជាច្រើន នាឆ្នាំក្រោយ ហើយបន្តទៅមុខ រហូតដល់ទៅ ២ ខែ ជាប់គ្នា ឯណោះ គឺ​ខែ​កុម្ភៈ និង មីនា៕ ​។ គេសាកសមនឹងការងារសាស្រ្តាចារ្យ ឬក៏អ្នកវិភាគ ផ្តល់យោបល់ ជាងការងារដទៃ ព្រោះគេសំបូរគំនិតណាស់ ៕

4. ឆ្នាំម្សាញ់
​អ្នក​ដែល​កើត​នៅ​ឆ្នាំនេះ​ជា​មនុស្ស​ដែល​ប្រកាន់​យុតិ្ត​ធម៌ ហើយ​ជា​មនុស្ស​ទៀងត្រង់ ហើយ​ចេះ​ប្រើ​ខួរក្បាល​ដើម្បី​វិភាគ​រឿង​មួយ​ចំនួន​។ អ្នក​ដែល​កើត​នៅ​ពេលយប់​មាន​ជំលោះ​ជាមួយ​អ្នក​ដទៃ​ច្រើន​ជាង​អ្នក​ដែល​កើត​ នៅ​ពេល​ព្រឹក​។ ម្យ៉ាងទៀត​អ្នក​ដែល​កើត​នៅ​ខែ​កុម្ភៈ មេសា ឬក៏ មិថុនា ​អាច​មាន​ជីវិត​ដ៏​ជោគជ័យ​មួយ​ ជាងខែដទៃ ​។ ឆ្នាំកំណើតនេះ ស្អប់ការលាក់លៀម និង ភាពព្រងើយកន្តើយ ខ្លាំងមែនទែន ។ ការងារដែលគេអាចជោគជ័យធំក្នុងជីវិត គឺ ពាក់ព័ន្ធ នឹង ការប្រើប្រាស់ចំណេះ ក្រៅពីសញ្ញាបត្រដែលគេមាន ឧ.បរិញ្ញាបត្រគណិត គួរតែបង្រៀនខ្មែរ ទើបហេងមួយជីវិត ។ ចំណាំ ទោះជាការប្រើប្រាស់ ចំណេះ របស់គេ មានលក្ខណៈផ្ទុយ ពីចំណេះដឹងដែលគេ បានរៀនក៏ ដោយ ក៏មនុស្សឆ្នាំនេះ អាចធ្វើបានយ៉ាងល្អបំផុត ។ លាភក្រៅ និង លាភក្នុង នឹងចាប់ផ្តើម ថ្កុំថ្កើង ដល់គេ ចាប់ពីឆ្នាំ ក្រោយ រហូតទៅ មុខ ដល់ ២ ខែ ជាប់គ្នា ឯណោះ គឺ​ខែ​កុម្ភៈ និង មីនា៕

5. ឆ្នាំ​វក
​អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​មាន​ចិត្ត​ទន់ភ្លន់ ហើយ​ក៏​ចេះ​ប្រើប្រាស់​អ្នកដទៃ​ដែរ ប៉ុន្តែគុណវិបត្តិធំរបស់ គេទុកចិត្តមនុស្សជ្រុល ដែលអាចនាំរឿងមិនល្អដល់គេវិញ ​។ អ្នក​ដែល​កើត​នៅ​ឆ្នាំនេះ ទោះបីជា​ជួប​រឿង​លំបាក​យ៉ាងណាក៏ដោយ​ក៏​មាន​អ្នក​តាម​ជួយ​ដែរ ដោយ​មិន​ចាំបាច់​ព្រួយបារម្ភ​ឡើយ ព្រោះភាពស្មោះត្រង់ ទន់ភ្លន់ និងចេះយល់ពីសុខទុក្ខអ្នកដទៃ មនុស្សឆ្នាំនេះ អាចទទួលបានសម្បតិ្តមហាសាលពីទេវត្តា នៅថ្ងៃណាមួយជាក់ជាមិនខាន ហើយអាចធ្វើឲ្យគេក្លាយជាអ្នកមានបានផងដែរ ​។ នាឆ្នាំក្រោយ គេនឹងជួបគូព្រេង ក៏ដូចជាមានសំណាងជាលុយកាក់ ច្រើនហូរហែរ នឹងបន្តទៅមុខ រហូតដល់ទៅ ២ ខែ ជាប់គ្នា ឯណោះ គឺ​ខែ​កុម្ភៈ និង មីនា ហេតុនេះ បើគេចង់ប្រកបការអ្វី ធ្វើ អ្វី ក៏បានដែរ កុំភិតភ័យបារម្ភឡើយ ៕
 

Loading...
Loading...