ឆ្នាំ(ច,ថោះ,រកា)សូមអានទំនាយនេះបន្ដិចបើសិនអ្នកចង់ជៀសផុតពីទុក្ខលំបាក!

Loading...

អ្នកដែលកើតចំឆ្នាំ(ច,ថោះ,រកា) សំណាងធំរបស់អ្នកបានមកដល់ ព្រោះថ្ងៃនេះយើងបានបង្លាញអ្នក ពីវិធីដែលធ្វើអោយអ្នកជៀសផុតពីទុក្ខលំបាកបានដោយងាយស្រួល។

ឆ្នាំច៖ ថ្វីត្បិតតែលាភសំណាងរបស់អ្នកកើតមានជាហូរហែមែន តែទុក្ខលំបាករបស់អ្នកក៏តែងតែកើតមានបន្ដិចបន្តួចព្រមគ្នាផងដែរ ដូច្នេះប្រសិនបើអ្នកចង់ជៀលផុយពីទុក្ខលំបាកទាំងនេះ អ្នកត្រូវធ្វើរឿងមួយចំនួនដូចជា ធ្វើរឿងល្អអោយបានច្រើន នឹងធ្វើចិត្តអោយជ្រះថ្លា នឹងជាពិសេសនោះគឺត្រូវធ្វើបុណ្យដាក់ទានជូនអ្នកក្រខ្សត់អោយបានច្រើនបន្ដិច នោះទុក្ខលំបាកទាំងឡាយនឹងរសាត់បាត់ពីខ្លួនអ្នកជាក់ជាមិនខាន។

ឆ្នាំថោះ៖ មួយរយៈពេលមុនលាភសំណាងរបស់អ្នកដូចជាមានការរអាក់រអួលបន្ដិចហើយ ទើបបណ្ដាលអោយអ្នកជួបប្រទះនឹងទុក្ខលំបាកបន្ដិចបន្ដួចបែបនឹងហើយ តែកុំបារម្ភអីនៅពេលខាងមុខនេះអ្នកនឹងអាចជៀសផុតពីទុក្ខលំបាកទាំងអស់នោះបាន ដោយគ្រាន់តែអ្នកធ្វើចិត្តអោយជ្រះថ្លា ទទួលយកអ្វីដែលបានកើតមានចំពោះមុខ ហើយជាពិសេសនោះគឺធ្វើរឿងដែលល្អៗអោយបានច្រើនបន្ដិច។

ឆ្នាំរកា៖ លាភសំណាងរបស់អ្នកមួយរយៈពេល​នេះបានកើតមានជាហូរហែមែន តែបែរជាត្រូវរាំងស្ទះខ្លះៗទៅវិញ ដូច្នេះហើយទើបធ្វើអោយអ្នកជួបប្រទះនឹងទុក្ខលំបាកមួយចំនួនអញ្ជឹង តែពេលនេះសូមកុំបារម្ភអីអ្នកគ្រាន់តែតាំងចិត្តអោយស្ងប់ទទួលយកអ្វីដែលជាកំហុសរបស់អ្នក ហើយព្យាយាមធ្វើវាម្ដងទៀត ហើយអ្វីដែលពិសេសនោះគឺអ្នកមិនត្រូវឆេវឆាវឡើយ ត្រូវតែមានចិត្តអំណត់ នោះមិនយូរនោះទេទុក្ខលំបាកទាំងអស់នឹងរលាយបាត់ពីខ្លួនរបស់អ្នកអស់ជាក់ជាមិនខាន៕

 

Loading...
Loading...