ពិតជាអស្ចារ្យណាស់អ្នក ឆ្នាំ ច! ក្នុងផ្ទះមាន ឆ្នាំ ច ទេ?

Loading...

មនុស្សឆ្នាំចបន្ទាប់ពីខែមីនាកន្លងផុតទៅចូលដល់ខែមេសានឹងមានលាភសំណាងចូលមកមានទាំងលុយកាសនិងទ្រព្យសម្បត្តិ។ ចំពោះអ្នកចូលដល់វ័យកណ្តាលមានលាភចូលច្រើនជាងគេទាំងអស់ ថែមទាំងទទួលបានការកោតសរសើរពីអ្នកជុំវិញខ្លួនថាពូកែរកប្រាក់ចំណូលនិងបានសាងស្នាដៃបានច្រើននៅកន្លែងការងាររបស់អ្នក។

ជាមួយនឹងការទទួលបានការផ្តល់កិត្តិយសពីអ្នកដទៃហើយនោះអ្នកនឹងមានឱកាសជោគជ័យច្រើនក្នុងផ្លូវស្នេហាដោយការស្មោះត្រង់របស់អ្នក។ បើនិយាយពីអ្នកដែលច្រណែននឹងអ្នកក៏មានមិនតិចដែរ ដូចនេេះមុននឹងអ្នកនិយាយឬធ្វើសកម្មភាពអ្វីមួយអ្នកគប្បីគិតឱ្យបានល្អិតល្អន់ពីលទ្ធផលដែលនឹងទទួលបាននៅថ្ងៃអនាគត។

ពិសេសអ្នកជាអ្នកនាំសំណាងរបស់បំផុតដល់គ្រួសារ អាចនិយាយបានថាជាអ្នករ៉ាប់រងរាល់ការចំណាយក្នុងគ្រួសារទាំងមូលតែម្តង លើសពីនេះគ្រោះចង្រៃដែលបម្រុងនឹងកើតលើសមាជិកគ្រួសារអ្នកនឹងត្រូវរលាយបាត់ទៅព្រោះតែរាសីរបស់អ្នកតាមជួយយោងដល់ពួកគេ។

ចំណុចដែលអ្នកគួរចាប់អារម្មណ៍ខ្លាំងនោះគឺអ្នកត្រូវតែមានភាពទៀងត្រង់ដាក់នៅចំពោះមុខជានិច្ចនោះគ្រោះមហន្តរាយមិនអាចកើតឡើងលើអ្នកបានឡើយ ប្តូរមកវិញនឹងកាន់តែមានភាពចម្រុងចម្រើនកើតឡើងចំពោះអ្នកជាមិនខានឡើយ៕

 

Loading...
Loading...