រាសីថ្ងៃ ព្រហស្បត្តិ៍ ទី២ ខែមិនា ឆ្នាំ២០១៧

Loading...

ឆ្នាំជូត រាសី​ល្អ​ជា​មធ្យម​។​ នាពេល​នេះ​លោកអ្នក​ជិត​ឆ្លង​ផុត​ដួង​រាសី​ខែ​មិន​ល្អ​ហើយ​ឆ្លង​ដល់​ខែក្រោយ​ដំណើរ​ជិវិត​នឹង​ប្រសើរ​ឡើង​វិញ​។​លោកអ្នក​អាច​មាន​ការផ្លាស់ប្តូ​រទាំ​ង​ការងារ​និង​តួនាទី​ផង​។​នៅ​ថ្ងៃ​នេះ​វិញ​ការ​ប្រកបការងារ​មាន​ការប្រទាំងប្រទើស​ច្រើន​បន្តិច​ពិសេស​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅ​មុខ​គ្រាន់បើ​ហើយ​បើ​ចង់​ទិញ​កន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​​លក់ដូរ​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ស្តីដណ្តឹង​ឬ​រៀប​អាពាហ៍ពិពាហ៍​អ្វីមួយ​ជា​ឱកាស​ល្អ​ប្រពៃ​ណាស់​៕

ឆ្នាំឆ្លូវ ​រាសី​ល្អ​ជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មាន​ទាំង​ល្អ​និង​មិន​ល្អ​នៅ​លាយឡំ​គ្នា​ដូចនេះ​ធ្វើ​ឱ្យ​ជួប​បញ្ហា​លំបាក​ត្រូវ​រែកពន់​ផង​។​ការប្រកប​ការងា​រស​ព្វ​បែប​យ៉ាង​របស់​លោក​អ្នក ទោះ​ចាប់​កាន់​កិច្ចការ​ថ្មី​ចាស់​តែង​ហុច​ផ្លែផ្កា​ល្អៗ​​មកវិញ​ជា​និច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​គួរសម​ហើយ​បើ​មាន​បើកហាង​ថ្មី​ក៏​ផ្តល់​ផល​គាប់​ប្រសើរ​ដែរ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំខាល រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោក​អ្នកទំនាក់ទំនង​ការរកស៊ី​ជួញដូរ​និង​ទំនាក់ទំនង​ការងារ​អ្វីមួយ​ពីព្រោះ​ថា​ផ្លែផ្លា​តែង​ហុច​មកវិញ​ជា​និច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុម​មនុស្ស​ស្វាគមន៍​រាក់ទាក់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ​ណាស់​៕

ឆ្នាំថោះ រាសី​ស្រុតចុះ​។​ ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​ពាក្យ​ថា​លំបាក​ឬ​មាន​រឿង​រាវ​មិនល្អ​យាយី​កើត​។​ក្រៅពី​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វី​ក៏​តែង​មាន​ការ​ទើសចិត្ត​អ្នក​ទៃ​ច្រើន​ដែរ​គប្បី​មាន​ការអត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​ពិតជា​ជួប​ការលំបាក​ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ជួ​គ្រោះ​ចាញ់បោក​គេ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​នៅពេល​ក្រោយ​៕

ឆ្នាំរោង រាសី​ល្អ​ជា​មធ្យម​។​ ក្នុងថ្ងៃនេះ​យីអ៊ុន​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ម្ល៉ោះហើយ​ឱ្យ​ប្រយ័ត្ន​រឿង​ទំនាស់​និង​ភាព​ប្រទាំង​ប្រទើស​ជាមួយ​អ្នក​ដទៃ​ពីព្រោះ​ងាយ​ប៉ះទង្គិច​ណាស់ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ចេញ​ធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​ពុំ​សូវ​សុខ​ស្រួល​ខ្លួន​ប៉ុន្មាន​ទេ​ព្រោះ​ជារឿយៗ​តែង​មាន​ក្រុម​មនុស្ស​តាម​ឈ្នានីស​និង​បង្ក​បញ្ហា​ច្រើន​ដូច្នេះ​គប្បី​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​សម្រាប់​អ្នក​ប្រកប​ការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ទោះ​កិច្ចការ​អ្វី​ក៏ដោយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​ជោគជ័យ​ទៅ​រួច​។​ រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​ជួប​ការ​រកាំចិត្ត​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុក​លុយ​៕

ឆ្នាំម្សាញ់ រាសី​ស្រុតចុះ​។ ​ក្នុងថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មិន​ផ្តល់​ផល​ល្អ​ទេ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ជា​មួយ​ក្រុម​មនុស្ស​ទៀតផង​គប្បី​មាន​ការប្រយ័ត្នប្រយែង​។​ការរស់នៅ​ក៏​ដូច្នេះ​ដែរ​គឺ​តែង​មាន​បញ្ហា​ទំនាស់​បន្តិចបន្តួច​ចូល​យាយី​ដែល​នាំ​ឱ្យ​មើល​មុខ​ជាមួយ​ក្រុម​មនុស្ស​មួយចំនួន​មិនសូវ​ចំឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​សូវ​កាក់កប​ដូច​ប្រាថ្នា​ទេ​ព្រោះ​លាភ​ហេង​ច្រើន​បោល​ហួស​និង​ក្រុម​ដៃ​គូបដិបក្ខ​ប្រជែង​យក​អស់ៗ​គ្មាន​សល់​។ ​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ពាក់មុខយក្ស​ដាក់​គ្នា​ច្រើន​៕

ឆ្នាំមមី រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​ដូចនេះ​បើ​លោក​អ្នក​ប្រកប​កិច្ច​ការងារ​ហើយ​សង្ឃឹម​លើ​អ្វី​មួយ​តែង​ហុច​ផល​ល្អៗ​មកវិញ​គ្រាន់​កក់ក្តៅ​ចិត្ត​ផង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ​ហើយ​មុខរបរ​ទៀត​សោត​ក៏​មាន​ភាព​សុខដុម​ល្អ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ភ្លឺ​ថ្លា​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕

ឆ្នាំមមែ រាសី​ល្អ​ជា​មធ្យម​។​ ក្នុង​ថ្ងៃ​នេះ​បើ​ចង់​ប្រកបការងារ​អ្វី​មានការ​ជួប​បញ្ហា​រកាំចិត្ត​បន្តិច​ប៉ុន្តែ​បើ​មាន​ការតស៊ូ​ព្យាយាម​តែ​សម្រេច​ជោគជ័យ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​មាន​ការចាប់ផ្តើម​ប្រកប​ការងារ​ថ្មី​ឃើញថា​មិនសូវ​មាន​ការ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ​តែ​បើ​ប្រកប​ការងារ​អ្វី​ដែល​សេសសល់​ចាស់ៗ​ពីមុន​មក​ឃើញ​ថា​គាប់ប្រសើរ​ជាង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​ច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​នោះឡើយ​៕

ឆ្នាំវក ​រាសី​ស្រុតចុះ​។ ​ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​មិន​ល្អ​ប្រសើរ​ដូចនេះ​បើ​ចង់​សម្រេចចិត្ត​អ្វីមួយ​សំខាន់​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពីព្រោះ​ថា​ផល​មិនល្អ​នោះ​ងាយ​កើត​ចំពោះ​មុខ​ផង​។​ការប្រកប​ការងារ​បើ​ទោះបី​ជួប​ការលំបាក​ម្តេច​ម្តា​តែបើ​ខិតខំ​ពុះពា​រតែង​សម្រេច​មួយ​កម្រិត​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​មិនត្រូវ​មាន​ចិត្ត​ប្រកែប្រកាន់​ច្រើន​នោះ​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿងរ៉ាវ​ចូល​ផ្ទះ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​ញុះញង់​ចាក់​ដោត​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

ឆ្នាំរកា ​រាសី​ល្អ​ជា​មធ្យម​។​ នៅក្នុង​ថ្ងៃ​នេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោក​អ្នក​នៅ​តែ​ទទួល​រង​ការប៉ះទង្គិច​មួយចំនួន​យាយី​ផង​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តោង​ប្រយ័ត្នប្រយែង​ដែរ​ពីព្រោះ​ថា​ផល​អាក្រក់​ងាយ​រត់​ចូល​ជាង​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​បញ្ហា​មិន​ល្អ​និង​ផល​ប៉ះទង្គិច​ច្រើន​យាយី​ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មាន​ចិត្ត​អត់ធ្មត់​ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ហោង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

ឆ្នាំច រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វី​ក៏​ដោយ​តែង​មាន​ភាព​ជ្រះស្រឡះ​និង​មានជោគ​មានជ័យ​ត្រឡប់​មក​វិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុម​មនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុង​ការស្វែងរក​ហើយ​ព្រោះ​អាច​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​តែ​យ៉ាងណា​ស្ត្រី​ចូរ​ប្រយ័ត្ន​ប្រុស​ព្រាន​បន្តិច​ព្រោះ​លោក​អ្នក​ក៏​តែង​ងាយ​ជួប​ណាស់​ផង​៕

ឆ្នាំកុរ ​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ល្អប្រសើរ​ម្ល៉ោះហើយ​បើ​ចង់​សម្រេចចិត្ត​អ្វីមួយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ជាទី​ពេញចិត្ត​មួយចំនួន​មក​វិញ​ផង​។​ក្រៅពី​នេះ​បើ​លោកអ្នក​ចង់​បណ្តាក់​ទុន​រកស៊ី​នៅក្នុង​អំឡុង​ពេល​នេះ​ឃើញ​ថា​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ថា​ផល​អាក្រក់​នោះ​ឃើញថា​មាន​លាយឡំ​ផងដែរ​។​ការរស់នៅ​ក្នុង​ថ្ងៃនេះ​ដែរ​ឃើញថា​មាន​ការចម្រើន​លូតលាស់​គួរសម​ដូច​នេះ​បើ​ចង់​ទំនាក់ទំនង​កិច្ច​ការងារ​អ្វីមួយ​ជាមួយ​អ្នក​ដទៃ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជា​និច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហកំលោះ​ក្រមុំ​បើ​ចង់​សាសង​ស្នេហា​ឬ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្តជា​ពេលវេលា​ល្អ​ប្រពៃ​៕

 

Loading...
Loading...