ព័ត៌មានបន្ថែម៖ ព្រះសង្ឃមួយអង្គដែលបានចូលទៅរូងភ្នំនោះ ៤ដង បានមានសង្ឃដីកាថា

Loading...
ថៃ៖ បើតាមព្រះសង្ឃមួយអង្គដែលស្ថិតនៅក្នុង ខេត្តកញ្ចានាបុរីបានសង្ឃដីកាថា “ធ្លាប់បានទៅរូងភ្នំនោះចំនួន ៤ដងរួចហេីយនិមន្តទៅលេីកចុង ក្រោយបង្អស់ ព.ស 2558 ព្រោះកូនសិស្សលោកធ្លាប់ត្រូវខ្មោចចូលហេីយត្រូវធ្វេីពិធីនៅក្នុងនោះ”។
តេជគុណបានមានសង្ឃដីកាបន្តទៀតថា “នៅក្នុងរូងភ្នំនោះប្រាដកជាមានរបស់ដែលយេីងមិនឃេីញ ព្រោះពេលដែលនិមន្តចូលទៅមានអារម្មណ៍ថា មានអ្នកតាមមេីលគ្រប់ពេលវេលា ហេីយក៏មានវិញ្ញាណជាច្រេីននៅក្នុងរូងភ្នំនោះផងដែរ។ ហេីយមូលហេតុដែលមិនទាន់រកក្មេងៗ ឃេីញដោយសារ តែមានកម្លាំងអ្វីមួយបិទបាំង ហេីយម្យ៉ាងទៀតមានក្មេងម្នាក់ដែលធំជាងគេនៅក្នុងក្រុមទៅបំពាន់ម្ចាស់ម៉ែ (វត្ថុសក្តិសិទ្ធ) ដែលស្ថិតនៅច្រកចូលល្អាង ។
 
ព្រះសង្ឃដែលធ្លាប់និមន្តចូលល្អាងនោះបានបន្តទៀតថា នេះគឺជាការព្រមានរបស់ម្ចាស់ទីកន្លែងរឺក៏អ្នកថែរក្សាដែលក្មេងហ៊ានលលេងជាមួយម្ចាស់ម៉ែ ។ ក្មេងៗអាចនឹងនៅមិនឆ្ងាយពីកន្លែងដែលគេរកស្បែកជេីងនោះក៏ថាបានដែរ ហេីយក៏ជឿជាក់ដែរថាអ្នកទាំងអស់នោះអាចនៅមានជីវិត ព្រោះថ្ងៃស្អែកជា ថ្ងៃសីល៍ចឹង១៣នាក់នោះអាចនឹងរកផ្លូវចេញបានហេីយ ទាំងអស់គ្រាន់តែជាការព្រមាន ។
 
Loading...
Loading...