ព័ត៌មានបន្ថែម៖ អ្នកជំនាញអង់គ្លេស ៣នាក់ បានមកដល់រូងភ្នំអាថ៍កំបាំង នៅប្រទេសថៃហើយ

Loading...

ថៃ៖ គិតមកដល់ម៉ោង ៦:២០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ សភាពរបស់ក្រុមសង្គ្រោះដែលធ្វេីការគ្មានដកដៃ​ដេីម្បីស្វែងរកក្មេងៗ និងគ្រូ របស់គេ​ដែលកំពុងស្ថិតក្នុងភាពអាថ៍កំបាំងនៅក្នុងរូងភ្នំ Tham Luang ខេត្តឆៀងរ៉ៃ​។

ក្នុងនោះដែរក្រុមសង្គ្រោះពីប្រទេសអង់គ្លេស ៣នាក់ ក៏បានទៅ ដល់កន្លែងកើតហេតុផងដែរ។ បើគិតមកដល់ម៉ោងនេះគឺ ១០០ម៉ោងហេីយដែលក្មេងៗទាំងនោះត្រូវបានបាត់ខ្លួន​ ពេលនេះទឹកក៏ចាប់ផ្តេីមស្រក់ហេីយ ដែលវាបង្កភាពងាយស្រួលដល់ក្រុមសង្គ្រោះក្នុងការប្រតិបត្តិការណ៍។​

ក្រុមសង្គ្រោះក្រុមផ្សេង ក៏កំពុងរៀបចំសំរុកចូលក្នុងរូងដែរ​ ចំនែកក្រុមខាងក្រៅ ត្រៀមទុយោដេីម្បីបូមទឹកចេញបន្ត៕

Loading...
Loading...