ចេញហើយៗ! តម្លៃចូលទស្សនាសួន​សត្វ​ធំ​ជាង​គេដំបូងបង្អស់​នៅ​ក្បែរ​ភ្នំពេញ!

Loading...

ប្រិយមិត្តប្រហែលធ្លាប់បានដឹងពីមុនហើយទាក់ទងនឹងពត៌មានស្ដីពីសួន​សត្វ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា និង​ជា​ព្រៃ​បែបកម្សាន្តនៅក្បែររាជធានីភ្នំពេញ​ ដែល​មាន​ឈ្មោះ​ថា ភ្នំពេញ​សាហ្វារី ។ តាមដឹងសួនសត្វខ្នាតយក្សនេះនឹង​ចាប់​បើក​ឲ្យ​ប្រជាជន​ចូល​ទស្សនា​កម្សាន្ត នៅ​ចុង​ឆ្នាំ​២០១៧ និង​ដើម​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ហើយ។



ក្រោយវិនិយោគសាងសង់​ក្នុង​ទឹក​ប្រាក់​អស់​ប្រមាណ​ជាង ១០​លាន​ដុល្លារ​អាមេរិក សួនសត្វនេះនឹងលក់សំបុត្រចូលទស្សនាដោយក្នុងនោះសម្រាប់​ក្មេង សំបុត្រ​៦​ដុល្លារ ទៅ ៨​ដុល្លារ និង​មនុស្ស​ធំ​តម្លៃ ១០ ទៅ ១២​ដុល្លារ​អាមេរិក ហើយការទស្សនា​កម្សាន្តអាច​ពេញ​មួយ​ថ្ងៃ​តែ​ម្តង។



ស្ថិតលើផ្ទៃដីជាង ៦០​ហិកតាហ៊ុមព័ទ្ធ​ទៅ​ដោយ​រចនាបថ​ដ៏​សម្បូរ​បែប​លំនាំ​តាម​សម័យ​អង្គរ អម​ជាមួយ​នឹង​ព្រៃឈើ​រាប់​សិប​ហិកតា សួនសត្វនេះនឹងក្លាយជា​តំបន់​ទេសចរណ៍កែច្នៃ​ដ៏​ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរជាតិ អន្ដរជាតិ​សម្រាក​លំហែ​កាយ។



ចំពោះទីតាំងវិញគឺ​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​អ្នក​ឧកញ៉ា លី យ៉ុង ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ប្រមាណ ១៨​គីឡូម៉ែត្រ ពី​រាជ​ធានី​ភ្នំពេញ៕

 

Loading...

ព័ត៍មានថ្មីៗ

Loading...