មិនបាច់ទៅណាឆ្ងាយទេ! កម្ពុជានឹងមានកន្លែងកម្សាន្តលំដាប់ពិភពលោក ២កន្លែងឆាប់ៗនេះហើយ!

Loading...

អាចជាដំណឺងដ៏ពិសេសមួយសម្រាប់ប្រិយមិត្តគ្រប់ស្រទាប់វណ្ណៈ! ចាប់ពីពេលនេះតទៅមិនបាច់បារម្ភរឿងដើរទៅណាឆ្ងាយទៀតទេព្រោះបន្តិចទៀតនេះ កម្ពុជានឹង​មាន​កន្លែង​កម្សាន្ត​​លំដាប់​អន្តរជាតិ​ ២​កន្លែង ស្ថិតនៅ​ក្បែររាជធានី​ភ្នំពេញតែម្ដងដើម្បីត្រៀម​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។

ចង់ដឹងកន្លែងកម្សាន្តលំដាប់ពិភព​លោក ២កន្លែងមានអ្វីខ្លះសូមតាមដានដូចទៅនេះ៖

១. សួន​ទឹក​ធំ​ជាងគេបង្អស់​នៅ​អាស៊ី៖
វិនិយោគ​ក្នុង​ទឹកប្រាក់​ជាង ៣០ ​លាន​ដុល្លារ​អាមេរិក សួន​ទឹក​កម្សាន្ត​ដ៏​ទំនើប​ និង​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា ក៏ដូចជា​ក្នុង​តំបន់​អាស៊ី នឹង​បើក​ដំណើរការ​​សាងសង់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​​ហើយ ។ សួន​ទឹក​នេះ​ មាន​ឈ្មោះ​ថា អង្គរវ៉តធើផាក (Angkor Water Park) ត្រូវ​បាន​វិនិយោគ​សាង​សង់​ឡើង​ដោយ​ ឧកញ៉ា លី យ៉ុងផាត់ ដែលត្រូវបានគេស្គាល់ថាជាប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ។



សួន​ទឹក​កម្សាន្ត អង្គរ វ៉តធើផាក នេះនឹងត្រូវ​សាងសង់​នៅ​លើ​ផ្ទៃ​ដី ៦​ហិកតា ហើយស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​ ឧកញ៉ា លី យ៉ុង ផាត់ផ្ទាល់ ដែលមានទីតាំងក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ប្រមាណ ១៨​គីឡូម៉ែត្រ​ ពី​រាជ​ធានី​ភ្នំពេញ ។

សួន​ទឹក​កម្សាន្ត​ដ៏​នេះ មាន​កន្លែង​ពិសេសៗ ដូចជា កន្លែង​រំអិល​ទឹក​ខ្ពស់ ទឹក​រាំ​តាម​​ចង្វាក់​ភ្លេង រលកសមុទ្រ​សិប្បនិម្មិត​កម្ពស់ ​៣​ម៉ែត្រ​កន្លះ ទឹកជ្រោះ​ធ្លាក់​ដ៏​ស្រស់​ស្អាត  និង​កន្លែង​សំខាន់ៗ​ផ្សេង​​ទៀត ។ មិនត្រឹមតែប៉ុណ្ណោះការសាងសង់​រំលេច​ទៅ​ដោយ​រចនាបថ​សម័យ​អង្គរ​ ដែល​មាន​រូប​អប្សរា ដំរី ប្រាសាទបាយ័ន អង្គរ​វត្ត ផ្សំ​នឹង​រចនាបថ​សម័យ​ទំនើប​មក​ពី​អឺរ៉ុប និង​អាមេរិកផងដែរ ​៕

២. ឧទ្យាន​កម្សាន្ត​ដ៏​ធំ​បំផុត​របស់អាស៊ី៖
ឧទ្យាន​កម្សាន្ត​ស្តង់ដា​អន្តរជាតិ​មួយដែលនឹងត្រូវ​ចំណាយ​ទឹកប្រាក់ ៦០ លាន​ដុល្លារអាមេរិក កំពុងស្ថិតក្នុងគម្រោងសាងសង់នៅ​ក្នុង​បុរី​ប៉េងហួត​ បឹង​ស្នោ រាជធានី​ភ្នំពេញ ។​


បើតាមនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ប៉េងហួត ​គ្រុប  ឧទ្យាន​នេះ ​សាងសង់​លើ​ផ្ទៃដី​ទំហំ ៨ ​ហិកតាពោរពេញដោយដើមឈើធំៗលក្ខណៈ​ធម្មជាតិដោយមានបូកបញ្ចូល ​សាល​សន្និសីទ សាលសម្រាប់​ពិធី​រៀប​អាពាហ៍​ពិពាហ៍ មានទាំង​រចនាបទ​តាម​បែប​អឺរ៉ុប  និង​ផ្លូវដើរ​តាម​ដងស្ទឹង​បែបរ៉ូមែនទិចទំនើប និងស៊ីវីល័យបំផុត។

ការវិនិយោគលើសួនឧទ្យានមិន​ធ្លាប់មាន​ពីមុន​នៅ​កម្ពុជានេះអាចចាត់ទុកជាគម្រោងមួយក្នងការ​អភិវឌ្ឍ​ទីក្រុង ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិឱ្យកាន់តែច្រើន៕

 

Loading...
Loading...