ច្បាប់គឺច្បាប់! ម៉ូតូរាប់រយគ្រឿងចាប់បានអត់និយាយច្រើន លើកដាក់ឡានស្ទុយៗ

Loading...

នៅ​ព្រឹក​ថ្ងៃ​ទី ០៥ ខែ​មករា ឆ្នាំ​២០១៧​នេះ នគរបាលជាតិ បានរៀបចំ​ប្រតិបត្តិការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅ​ទូទាំង​១២​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​នោះ​គ្រាន់​តែ​ចាប់​ផ្ដើម​មិន​បាន​ប៉ុន្មាន​ផង សមត្ថកិច្ច​ឃាត់​ស្ទាក់​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍​រាប់​រយ​នាក់ មាន​ទាំង​អ្នក​បើកបរ​មិន​ពាក់​មួក​សុវត្ថិភាព គ្មាន​កញ្ចក់​សម្រាប់​មើល​ក្រោយ និង​អ្នក​បើក​បញ្ច្រាស​ផ្លូវ​ជាដើម។

តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ចុះ​អនុវត្ត​ផ្ទាល់​ ប្រាប់​ Sabay នៅ​ព្រឹក​នេះ​ថា អ្នក​ដែល​បើក​បរ​មិន​គោរព​ច្បាប់​ទាំង​អស់ មិន​មែន​គ្រាន់​តែ​បំពេញ​បែប​បទ បង់​លុយ​ផាក​ពិន័យ​ហើយ​អូស​ម៉ូតូ​ចេញ​នោះ​ទេ។ ជាក់​ស្ដែង​នៅ​ព្រឹក​នេះ ម៉ូតូ​រាប់​រយ​គ្រឿង​ត្រូវ​សាលា​ខណ្ឌ​ទទួល​បន្ទុក​នីមួយៗ ដឹក​យក​ទៅ​រក្សា​ទុក​តែ​ម្ដង។

ដូច្នេះ​ដើម្បី​បាន​ម៉ូតូ​ត្រឡប់​ទៅ​វិញ អ្នក​ល្មើស​ច្បាប់​ទាំង​ឡាយ​ត្រូវ​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ មាន​មួក​សុវត្ថិភាព មាន​កញ្ចក់ ​ទទួល​បាន​ការ​អប់រំ​ណែនាំ និង​បំពេញ​កិច្ច​សន្យា​ត្រឹមត្រូវ ទើប​អាច​យក​ម៉ូតូ​ទៅ​ផ្ទះ​វិញ​បាន៕

ទស្សនាវីដេអូ​​​​​​​​​​​​​​​​​​​៖

 

Loading...
Loading...