ពិតជាមិនធម្មតា ! ព្រឹត្តិការណ៏ប្រគុំតន្ត្រីដ៏ធំមិនធ្លាប់មានកាលពីយប់មិញ មានអ្នករាំជិត២០០នាក់នៅលើឆាក

Loading...
នៅក្នុងកម្មវិធីប្រគុំតន្ត្រីដ៏ធំអស្ចារ្យកាលពីយប់មិញ របស់ក្រុមហ៊ុនស្រាបៀរ Gaznberg មានអ្នករាំប្រមាណជិត២០០នាក់នៅលើឆាកប្រគុំតន្ត្រី ខណៈពេលដែលអ្នកចូលរួមទស្សនារាប់ម៉ឺននាក់ ណែនកោះពេជ្រតែម្តង។ ព្រឹត្តិការណ៏ដ៏អស្ចារ្យនេះ​ ក៏មានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ដូចជា លោក ព្រាប សុវត្ថិ កញ្ញា ឳក សុគន្ធកញ្ញា លោក ណុប ប៉ាយ៉ារិទ្ធ លោក នី រតនា DJ ក្តិប លោក G-Devit និងតារាចម្រៀងជាច្រើនដួងទៀតផង។ លើសពីនេះក៏មានវត្តមានម្ចាស់បទ Watch Me (Whip/Nae Nae) គឺលោក Silento ចូលរួមយ៉ាងកក្រើកផងដែរកាលពីយប់មិញនេះ។
 
គួរបញ្ជាក់ផងដែរថា នេះជាកម្មវិធីប្រគុំតន្ត្រីដ៏ធំសម្បើមមួយរបស់ក្រុមហ៊ុន Ganzberg ហើយក៏ជាព្រឹត្តិការណ៏ឆ្លងឆ្នាំសកលដ៏អស្ចារ្យមួយផងដែរ ដែលមានអ្នកចូលរួមយ៉ាងច្រើនលើសការរំពឹងទុកបែបនេះ៕
Loading...

ព័ត៍មានថ្មីៗ

Loading...