ដំណឹងល្អ! បងប្អូនមានជំងឺទាំងនេះឈប់បារម្ភទៅព្រោះមន្ទីពេទ្យរុស្ស៊ីិនឹងព្យាបាលជូនឥតគិតថ្លៃចាប់ពីថ្ងៃ

Loading...

ដំណឹងល្អ៖ បើលោកអ្នកមានជម្ងឺដូចមានរៀបរាប់ខាងក្រោមទាំងនេះ សូមឈប់បារម្ភទៀតទៅបើទោះបីជាមានបញ្ហាថវិកាក្ដី។



នេះដោយសារមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតឬមន្ទីរពេទ្យរុស្សី នឹងព្យាបាលជូនដោយឥតគិតថ្លៃនៅខែធ្នូ ។ នេះបើយោងតាមទំព័រ Facebook Cambodian Medical Doctor Page-វេជ្ជបណ្ឌិតកម្ពុជា។

យោងតាមសេចក្ដីជូនដំណឹងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានប្រកាសសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រួពេទ្យជំនាញមកពីប្រទេសអូស្ដ្រាលី ដើម្បីពិនិត្យ ព្យាបាលជូនស្ត្រីដែលមានជំងឺ ឬបញ្ហាដូចមានរាយខាងក្រោមនេះដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០១៧។



ជម្ងឺទាំងនោះមានដូចជា៖

  • ពិគ្រោះ និងពិនិត្យជំងឺស្រុតសរីរាង្គ
  • វះកាត់ជំងឺស្រុតសរីរាង្គ ដូចជាស្រុតស្បូន ស្រុតប្លោកនោម ស្រុតទ្វារលាមក
  • វះកាត់ជំងឺហៀរទឹកនោមតាមទ្វារមាស
  • វះកាត់ជំងឺហៀរលាមកតាមទ្វារមាស
  • វះកាត់ជំងឺមិនមានទ្វារមាសពីកំណើត
  • វះកាត់ជំងឺខ្សោយសាច់ដុំបង្ហូរទឹកនោម ដូចលេចទឹកនោមនៅពេលសើច ឬក្អក។


អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមទំនាក់ទំនងចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅផ្នែករោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ012 666 226, 093 522 225 និង 012 410 344៕
 

Loading...
Loading...