កុំឲ្យអស់ថ្លៃសាំង! មក​ដឹងឲ្យ​ច្បាស់​ផ្លូវ​រថយន្ត​ក្រុង​សារធាណទាំង ៩​ខ្សែ​នៅ​ភ្នំពេញ

Loading...

សេវា​រថយន្ត​ក្រុង​សាធារណៈ​កំពុង​ដំណើរការ​ជារៀងរាល់​ថ្ងៃ តាំងពីម៉ោង ​បី​ព្រឹក​ទល់​យប់ និង​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​កំពុង​ប្រើប្រាស់ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​សោហ៊ុយ​ធ្វើ​ដំណើរ ក៏​ដូច​ជា​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍។ ប៉ុន្តែ​ចំនួន​អ្នក​ប្រើប្រាស់​សេវារថយន្ត​ក្រុង​នៅ​តែ​មាន​ចំនួន​តិច​នៅ​ឡើយ បើ​ទោះបី​ជា​សាលា​រាជធានី​ភ្នំពេញ​បន្ថែម​រថយន្ត​ក្រុង​ដល់​ទៅ​៩៨​គ្រឿង ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ប្រទេស​ចិន​ក៏​ដោយ។ នេះគឺជាពត័មាន​លម្អិត​ពី​តម្រាយ​ផ្លូវ​រថយន្ត​ក្រុង ដើម្បី​ប្រជាពលរដ្ឋ​ងាយ​ស្រួល​ស្វែង​រក​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដូច​ខាង​ក្រោម​នេះ៖​

ខ្សែរត់​ទី១៖ ពី​ចំណត​គីឡូម៉ែត្រ​លេខ​៩ ដល់​ចំណត់​បឹង​ឈូក

ចេញ​ពី​គីឡូម៉ែត្រ​លេខ​៩ ដល់​ចំណត​បឹង​ឈូក ដោយ​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ​៥ រង្វង់​មូល​ស្តាត​ចាស់ មហា​វិថី​ព្រះ​មុនីវង្ស ផ្សារ​ច្បារ​អំពៅ កំណាត់​ផ្លូវ​ជាតិ​លេខ១ ដល់ចំណត​បឹង​ឈូក។

ខ្សែ​ទីរត់​២៖ ពី​ផ្សារ​អ៊ីនអន​ទី​២ ដល់​ក្រុង​តាខ្មៅ

ចេញ​ពី​ចំណត​រថយន្ត​ផ្សារ​ទំនើប​អ៊ីអន​ទី​២ តាម​ផ្លូវ​ឧកញ៉ា ម៉ុង ឫទ្ធី ស្តុប​កាំកូ​ស៊ីធី អង់តែន​ទួលគោក ផ្លូវ​លេខ​៧០ រង្វង់​មូល​កួចកាណុង ផ្លូវ​លេខ​៤៧ វត្ត​ភ្នំ មហាវិថី​ព្រះនរោត្ដម ស្ពាន​អាកាស​ក្បាល​ថ្នល់ ផ្លូវ​ជាតិ​លេខ​២ ដល់​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល។

ខ្សែ​រត់​ទី៣៖ ចេញ​ពី​ចំណត​សួន​ច្បារ​ឫស្សីកែវ ដល់​បុរី​សន្តិភាព​២

ចេញ​ពី​ចំណត​សួន​ច្បារ​ឫស្សីកែវ ផ្លូវ​ជាតិ​លេខ​៥ រង្វង់​មូល​កួច​កាណុង ផ្លូវ​លេខ​៤៧ វត្ត​ភ្នំ មហាវិថី​ព្រះនរោត្ដម ផ្លូវ​លេខ​១៣០ ផ្សារ​ធំ​ថ្មី មហាវិថី​កម្ពុជា​ក្រោម ស្ពាន​អាកាស​៧​មករា មហាវិថី​សហព័ន្ធ​រុស្ស៊ី រង្វង់​មូល​ចោមចៅ ផ្លូវជាតិ​លេខ៣ ដល់​ចំណត​បុរី​សន្តិភាព​២។

ខ្សែ​រត់​ទី៤ A៖ ពី​សួនច្បារ​ឫស្សីកែវ ដល់​បុរី​សន្តិភាព​២

ចេញ​ពី​ចំណត​សួន​ច្បារ​ឫស្សីកែវ ផ្លូវ​ជាតិ​លេខ​៥ រង្វង់​មូល​កួច​កាណុង ផ្លូវ​លេខ​៤៧ វត្ត​ភ្នំ មហាវិថី​ព្រះនរោត្ដម ផ្លូវ​លេខ​១៣០ ផ្សារ​ធំ​ថ្មី វិថី​ហ្សាលឌឺហ្គោល ស្តុប​នាង​គង្ហីង ស្តុប​អាង​ទឹក​អូឡាំពិក វិថី​ព្រះមុន្នីរ៉េត កាត់​មុខ​ផ្សារ​ដើមគរ ស្ពាន​អាកាស​ស្ទឹង​មានជ័យ ផ្លូវ​វ៉េងស្រេង ស្តុប​អាង​ទឹក​កាណាឌីយ៉ា ផ្សារ​ទួលពង្រ ដល់​ចំណត​បុរី​សន្តិភាព​ទី​២។

ខ្សែ​រត់​ទី៤ B៖ ពី​សួនច្បារ​ឫស្សីកែវ ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ

ចេញ​ពី​ចំណត​សួន​ច្បារ​ឫស្សីកែវ ផ្លូវ​ជាតិ​លេខ​៥ រង្វង់​មូល​កួច​កាណុង ផ្លូវ​លេខ​៤៧ វត្ត​ភ្នំ មហាវិថី​ព្រះនរោត្ដម ផ្លូវ​លេខ​១៣០ ផ្សារ​ធំ​ថ្មី វិថី​ហ្សាលឌឺហ្គោល ស្តុប​នាង​គង្ហីង ស្តុប​អាង​ទឹក​អូឡាំពិក វិថី​ព្រះមុន្នីរ៉េត កាត់​មុខ​ផ្សារ​ដើមគរ ស្ពាន​អាកាស​ស្ទឹង​មានជ័យ ផ្លូវ​វ៉េងស្រេង រង្វង់មូល​ចោមចៅ ផ្លូវជាតិ​លេខ៤ ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។

ខ្សែរត់​ទី៥៖ ពី​ផ្សារ​អ៊ីអន​២ ដល់​ផ្សារ​អ៊ីអន​១

ចេញ​ពី​ចំណត​ផ្សារ​អ៊ីអន​២ តាម​ផ្លូវ​លេខ​១០០៣ បត់​ឆ្វេង​តាម​ផ្លូវ​លេខ​១៩៦៦ ឆ្ពោះ​ទៅ​ផ្លូវ​លេខ ៥៩៨ ផ្លូវលេខ​៣៣៧ បត់ស្ដាំ​តាម​ផ្លូវ​លេខ​៥៦៦ សាលា​បឋម​សិក្សា​ពៅ​អ៊ុំ​ទួលគោក វិថី គីម អ៊ីលស៊ុង កាត់​ក្រោម​ស្ពាន​អាកាស​៧​មករា មហាវិថី​ម៉ៅសេទុង ស្តុប​បូកគោ ស្តុប​ជលផល វិថី​សុធារស ដល់​ចំណត​ផ្សារ​អ៊ីអន១។

ខ្សែរត់​ទី​៦៖ ពីផ្សារ​បុរី​រុងរឿង ដល់​ផ្សារ​សេន​ជូរី​ផ្លាហ្សា

ចេញ​ពីផ្សារ​បុរី​រុងរឿង ផ្លូវ​ជាតិ​លេខ​៦ ក្រោម​ស្ពាន​ជ្រោ​ចង្វា រង្វង់​មូល​កួច​កាណុង ផ្លូវលេខ​៧០ អង់តែន​ទួល​គោក ស្តុប​កាំកូស៊ីធី ផ្លូវ​ឧកញ៉ា ម៉ុង ឫទ្ធី ផ្លូវ​សម្ដេច ជា ស៊ីម បត់ឆ្វេង​តាម​ផ្លូវ​ឧកញ៉ា ទ្រី ហេង ដល់​មហាវិថី​សហព័ន្ធរុស្ស៊ី បត់ឆ្វេង​ ឆ្ពោះ​ទៅ​ដល់​ចំណត​ផ្សារ​សេន​ជូរី​ផ្លាហ្សា។

ខ្សែ​រត់​ទី​៧​ A៖ ពី​គីឡូម៉ែត្រ​លេខ​៩ ដល់​ផ្សារ​អ៊ីអន​១

​ចេញ​ពីចំណត​គីឡូម៉ែត្រ​លេខ​៩ ផ្លូវ​ជាតិ​លេខ៥ ផ្លូវលេខ​៥៩៨ ស្ពាន​អាកាស​៧​មករា ផ្លូវ​លេខ​២៧១ បត់តាម​មហាវិថី​ទេពផន ផ្សារ​ដេប៉ូ កាត់​ស្តុប​នាង​គង្ហីង តាម​ផ្សារ​អូឫស្សី បត់ស្ដាំ​តាម​មហាវិថី​ព្រះមុនីវង្ស បត់ឆ្វេង​តាម​មហាវិថី​ព្រះសីហនុ មហាវិថី​ព្រះនរោត្ដម​បត់ឆ្វេង​តាមវិថី​ឧកញ៉ា ជ្រុន​យូហាក់ វិថី​ព្រះសុធារស ដល់​ចំណត​ផ្សារ​អ៊ីអន​ទី១។

ខ្សែ​រត់​ទី​៧​ B៖ ពី​គីឡូម៉ែត្រ​លេខ​៩ ដល់​ផ្សារ​ច្បារ​អំពៅ

ចេញ​ពីចំណត​គីឡូម៉ែត្រ​លេខ​៩ ផ្លូវ​ជាតិ​លេខ៥ ផ្លូវលេខ​៥៩៨ ស្ពាន​អាកាស​៧​មករា ផ្លូវ​លេខ​២៧១ កាត់​ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្លូវ​លេខ​២៧១ ស្តុប​ក្បាល​ថ្នល់ ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស ដល់​ចំណត​ផ្សារ​ច្បារ​អំពៅ។

ខ្សែរត់​ទី៨៖ ពី​គីឡូម៉ែត្រ​លេខ​៩ ដល់​ផ្សារ​បុរី​រុងរឿង

ចេញ​ពី​ចំណត​​គីឡូម៉ែត្រ​លេខ​៩ ផ្លូវ​ជាតិ​លេខ៥ ឆ្លងកាត់​ស្ពាន​ព្រែកព្នៅ ផ្លូវ​ក្រវាត់​ក្រុង​ទី៣ ផ្លូវជាតិ​លេខ៦ ដល់​ចំណត​ផ្សារ​បុរី​រុងរឿង។

ខ្សែរត់​ទី៩៖ ពី​បុរី​សន្តិភាព​២ ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ

ចេញ​ពីចំណត​​បុរី​សន្តិភាព​២ ផ្លូវជាតិ​លេខ​៣ សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ ផ្លូវ​ប្រទះឡាង តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ត្រឡប់​មក​បុរីសន្តិភាព​២​វិញ៕​

សូមប្រជាពលរដ្ឋមើលផែនទីខាងក្រោមនេះ៖

 

Loading...
Loading...