កុំ​​ខក​ខាន​! យប់​នេះ​នឹង​មាន​បាតុភូត​ចន្ទគ្រាស​ ​នៅ​កម្ពុជា​មើល​ឃើញ​

Loading...

ប៉ុន្មាន​ថ្ងៃ​មុន​មាន​ការ​ចុះ​ផ្សាយ​ពី​បាតុភូត​សូរ្យគ្រាស​ដែល​នឹង​កើត​មាន​ឡើង​នៅ​ថ្ងៃ​ទី​ ២១ ខែ​សីហា​ខាង​មុខ​ ប៉ុន្តែ​មាន​តែ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​មាន​ឱកាស​មើល​ឃើញ​បាតុភូត​នេះ។ យ៉ាងណាក្ដី​នៅ​រាត្រី​នេះ​ដែរ​​ យប់​ថ្ងៃ​ទី​ ៧ ខែ​សីហា នឹង​មាន​បាតុភូត​​​ផ្ទុយ​ពី​សូរ្យគ្រាស​ គឺ​ចន្ទគ្រាស។


អ្វី​ដែល​សំខាន់​ក្នុង​ប្រទេស​កម្ពុជា​អាច​មើល​ឃើញ​​បាតុភូត​នេះ​បាន​យ៉ាង​ច្បាស់​ប្រសិន​បើ​មិន​មាន​ពពក​បាំង​នោះ​ទេ ហើយ​​បណ្ដា​ប្រទេស​ភាគ​ច្រើន​នៅ​​ទ្វីប​អឺរ៉ុប​, អាហ្វ្រិក​, អូស្ត្រាលី និង ប្រទេស​​នៅ​តំបន់​អាស៊ីអាគ្នេយ៍​​ក៏​អាច​​មើល​ឃើញ​ដូច​គ្នា។ ​យោង​តាម​វិបសាយ​​ Time and Date បាន​ព្យាករណ៍​ថា​​បាតុភូត​ចន្ទគ្រាស​នេះ​​នឹង​ចាប់​ផ្ដើម​ចូល​​ពី​ ម៉ោង​ ១០៖៥០ នាទី​យប់​ថ្ងៃ​ទី​ ៧ រហូត​ដល់​ ម៉ោង​ ៣៖៥០ នាទី​ព្រឹក​ថ្ងៃ​ទី​ ៨ ម៉ោង​នៅ​ប្រទេស​កម្ពុជា។


​​​​​​​គួរ​បញ្ជាក់​ថា​បាតុភូត​ចន្ទគ្រាស​នេះ​ជាចន្ទគ្រាសចំណិច (Partial Lunar Eclipse) មិន​មែន​ចន្ទគ្រាសពេញឡើយ (Total Lunar Eclipse) ហើយអាច​មើល​នឹង​ភ្នែក​ទទេ​បាន ខុស​ពី​បាតុភូត​សូរ្យគ្រាស​ដែល​ត្រូវ​ការ​វ៉ែនតា​ជំនួយ។ នេះ​​លើក​ទី​ពីរ​ហើយ​សម្រាប់​ឆ្នាំ​ ២០១៧ នេះ​ដែល​មាន​បាតុភូត​ចន្ទគ្រាស​កើត​ឡើង ហើយ​បាតុភូត​ចន្ទគ្រាស​បន្ទាប់​នឹង​កើត​ឡើង​នា​ថ្ងៃ​ទី​ ៣១ ខែ​មករា​ ឆ្នាំ​ ២០១៨៕​​​​​

 

Loading...
Loading...