អ្នកទោស​លោក​ គឹ​ម សុខ ​កំពុង​ជាប់​ពន្ធនាគារ​ចេញ​សេចក្ដី​ប្រកាស

Loading...
រាជធានី​ភ្នំពេញ ៖ យោង​តាម​លិខិត​ដែល​លោក ជួង ជូ​ងឺ មេធាវី​ការពារ​លោក គឹ​ម សុខ ដែល​កំពុង​ជាប់​ពន្ធនាគារ​បាន​អះអាង​ថា អ្នកទោស​រូប​នេះ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ថា នឹង​ធ្វើ​កូដកម្ម​បង្អត់អាហារ​ខ្លួនឯង​រយៈពេល ៧​ថ្ងៃ ដើម្បី​អង្វរ​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​បោះ​ឆ្នោត ឲ្យ​ទៅ​ចូលរួម​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា នៅ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ដើម្បី​ផ្លាស់​ប្ដូរ​មេឃុំ ។
 
យោង​តាម​លិខិត​មួយ​ច្បាប់​របស់​លោក គឹ​ម សុខ លោក​មេធាវី លោក ជូ​ង ជូ​ងី ថា​កូនក្តី​របស់​គាត់​ឲ្យ​ជួយ​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៧ ហើយ​លិខិត​មួយ​នេះ ក៏​ត្រូវ​បាន​គេ​យក​ទៅ​បង្ហោះ​ផ្សព្វផ្សាយ​បន្ត​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (facebook) ។ មេធាវី​លោក ជូ​ង ជូ​ងី បញ្ជាក់​ថា លិខិត​មួយ​នេះ គឺ​កូនក្តី​របស់​លោក​បាន​សរសេរ​ដោយ​ផ្ទាល់​នៅ​ចំពោះ​មុខ​លោក ហើយ​ពឹង​ឲ្យ​លោក​ជួយ​យក​ទៅ​ផ្សព្វផ្សាយ​បន្ត ។ ក្នុង​សារលិខិត​នោះ លោក គឹ​ម សុខ ផ្ដើម​សរសេរ​រៀបរាប់​ថា លោក​ឃ្លាន​បោះ​ឆ្នោត​ដូរ​មេឃុំ ដើម្បី​សុខ​ចម្រើន​ស្រុកភូមិ ជាង​ឃ្លានបាយ​ចំអែត​ក្រពះ ដើម្បី​គ្រាន់តែ​ជីវិត​រស់​ទៅ​ទៀត ។ លោក គឹ​ម សុខ បន្ត​ថា សូម​ក្រោក​ឡើងជា​មួយ​លោក បោះ​ឆ្នោត​ដូរ​មេឃុំ​កុម្មុយនីស្ត​ភ្នែក​ខ្វាក់ ដាក់​មេឃុំ​ប្រជាធិបតេយ្យ​ភ្នែក​ភ្លឺ ។
 
អ្នកទោស​លោក គឹ​ម សុខ ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយសារ​បណ្ដឹង​របស់​មេធាវី​សម្តេច​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ក៏​ប្រកាស​ដែរ​ថា លោក​សម្រេចចិត្ត​បង្អត់អាហារ​ខ្លួនឯង ៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ខែឧសភា ដល់​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ដើម្បី​អង្វរ​ឲ្យ​ជន​រួម​ឈាម​ខ្មែរ​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស ដែល​មានឈ្មោះ​បោះ​ឆ្នោត សូម​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា មិនដឹង​ថា តើ​គាត់​ឡប់សតិ​ឬ​យ៉ាងណា​នៅឡើយ​ទេ ៕
 
Loading...
Loading...