ពិតជា​ខ្លាំង​មែន ទើប​អាយុ​​ ​៩​​ ឆ្នាំ​ ​អាច​ផលិត​យាន​បង្ហោះ​ទៅ​អវកាស

Loading...

Kimberly Yeung​ ​អាយុ​ ​៩​ ​ឆ្នាំ​ ​និង​បង​ស្រី​ ​Rebecca Yeung​ ​អាយុ​ ​១១​ ​ឆ្នាំ​ ​រស់​នៅ​សហរដ្ឋអាមេរិក​ ​ត្រូវ​គេ​រាប់​បញ្ចូល​ជា​អ្នក​វិទ្យាសាស្ត្រ​វ័យក្មេង​ ​ក្រោយ​ពួក​គេ​មាន​សមត្ថភាព​អាច​ផលិត​យាន​ដែល​បង្ហោះ​ទៅ​អវកាស​បាន​យ៉ាង​ជោគជ័យ​ជា​ច្រើន​លើក។


 

យាន​របស់​កុមារី​ទាំង​ពីរ​នេះ​ ​គឺ​ហោះ​បាន​ដោយ​ប្រើ​បាឡុង​អូស​ជើង​ទម្រ​ទៅ​អវកាស​ក្នុង​រយៈកម្ពស់​ជាង​ ​២០​ ​គីឡូម៉ែត្រ​ពី​ផ្ទៃ​ដី​ ​ហើយ​យាន​នោះ​មាន​សមត្ថភាព​អាច​ប្រមូល​​ទិន្នន័យ​ ​និង​ធ្វើ​ការ​ព្យាករណ៍​អាកាសធាតុ​ផែន​ដី​បាន​ទៀត​ផង។

Kimberly Yeung​ ​និង​ ​Rebecca Yeung​ ​ក៏​មាន​ជំនាញ​ខាង​បង្កើត​ឧបករណ៍​វិទ្យាសាស្ត្រ​យ៉ាង​ស្ទាត់​ជំនាញ​ ​ហើយ​ពួក​គេ​ក៏​ធ្លាប់​ត្រូវ​បាន​អញ្ជើញ​ទៅ​ជួប​ជា​មួយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ​បារ៉ាក់ អូបាម៉ា​ ​ក្នុង​សេតវិមាន​ ​ដើម្បី​បង្ហាញ​ពី​បច្ចេកវិទ្យា​របស់​ពួក​គេ៕

 

Loading...
Loading...