ញាក់សាច់ ! ចាញ់បោក​អស់ប្រាក់​ជិត​50​លាន​ដុល្លារ

Loading...
រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជាង​៤០០​នាក់​ដែល​មក​ពី​បណ្តារ​ខេត្ត  ក្រុង​ទាំង​២៥ ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​ជា​តំណាង​ឱ្យ​ក្រុម​ប្រជាពលរដ្ឋ​សរុប​ចំនួន​៥.៦៧៤​គ្រួសារ​ដែល​បាន​ចាញ់បោក​ក្រុមហ៊ុន Empire Big Campital Limited (EBC) អស់ប្រាក់​រហូត​ទៅ​ដល់​៤៦ .២០៤.៣៥០ ដុល្លារ និង​នាំ​គ្នា​លើកគ្នា​មក​សុំ​ការ​អន្តរាគមន៍​ពី​រដ្ឋ​សភាជាតិ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ ២០១៧​នេះ ។
 
តាម​សំដី​របស់​អ្នកតំណាង​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុងថ្ងៃនេះ​ដែរ​ក្នុង​នាម​ពួក​យើង​ដែល​ជា​ប្រជាពលរដ្ឋ​ដែល​សុទ្ធតែ​បាន​ចាញ់បោក​ក្រុមហ៊ុន EBC អស់ប្រាក់​យ៉ាងច្រើន​មក​ពី​គ្រប់​បណ្តា​ខេត្ត ក្រុង ដើម្បី​ប្តឹង និង​ទាមទារ​ប្រាក់​ដើមទុន​ចំនួន ៤៦.២០៤.៣៥០​ដុល្លារ ពី​ទី​១-​ឈ្មោះ ស៊ា​ន តាន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ម៉ា​ឡេ​ស៊ី ជា​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន EBC, ទី​២-​ឈ្មោះ ហួត សុវណ្ណ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ពោធិ​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ និង​ទី​៣-​ឈ្មោះ ជិ ហ្គោ​សាលី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឬ​ស្សី​កែវ ជា​ប្រធាន​សមាគម​ន៍​អ្នក​ប្រឹក្សា​យោបល់​វិនិយោគ​ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។ 
 
មូលហេតុ​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ទុកចិត្ត​ទៅ​ទាំងស្រុង​ទៅ​លើ​ក្រុមហ៊ុន EBC ខាងលើ​នេះ​ដោយសា​តែ​យោង​ទៅ​តាម​លិ​ខខិត​ស្នាម​របស់​ក្រសួងមហាផ្ទៃ​ពី​ក្រសួងពាណិជ្ជកម្ម និង​អនុសារ​ណ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន​ជាមួយ និង​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ (AIF) និង​សមាគម​ន៍​អ្នក​ប្រឹក្សា​យោបល់​វិនិយោគ (ICA) ផង​ដែរ ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រុមហ៊ុន​បាន​ធ្វើ​ប​ប្រតិបត្តិការ​ប្រមូល​ដើមទុន​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់​ទៅ​តាម​បណ្តារ​ខេត្ត ក្រុង​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៣ មក​ដោយ​សន្យា​ថា «​នឹង​ផ្តល់​ប្រាក់​ចំណេញ​ជា​ភាគរយ​ចំនួន​១០% ក្នុង​មួយ​ខែ​ហើយ​រយៈពេល​១៨​ខែ ក្រុមហ៊ុន​នឹង​សង​ប្រាក់​ដើម​ទាំងអស់​ត្រឡប់​មក​ឱ្យ​អ​ក្ន​វិនិយោគ​វិញ​» ដោយ​ក្រុមហ៊ុន​បាន​ធ្វើការ​ផ្សព្វផ្សាយ​ជា​សារ​ធារ​ណៈ សិក្ខាសាលា និង​ចុះ​តាម​បណ្តារ​សា​ព័ត៌មាន​នានា​អំពី​គម្រោង​របស់​ខ្លួន​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​មានការ​ជឿ​ទុកចិត្ត​កាន់តែ​ខ្លាំង​ផង​ដែរ ។ ដោយ​ក្នុង​ម្នាក់​ៗ​បាន​ដាក់​ទុន​ចាប់ពី​២.០០០​ទៅ​៣ ឬ​៤​ពាន់​ដុល្លារ  និង​មាន​អ្នកខ្លះ​ទៀត​រហូត​ទៅ​ដល់​៤​ឬ​៥​ម៉ឺន​ដុល្លារ​ក៏​មាន និង​ទទួល​បាន​ប្រាក់​ចំណេញ​១០%​មក​វិញ​ក្នុង​ម្នាក់​បាន​ត្រឹមតែ​៣​ទៅ​៤​ខែ​ដំបូង​តែ​ប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន​បាន​រត់គេច​ខ្លួន​បាត់​ស្រម​មោ​ល​តែ​ម្តង ។ ក្នុង​ពេល​នេះ​ដែរ​រដ្ឋ​សភាជាតិ​ក៏​បាន​អនុ​ញ្ញតិ​ឱ្យ​អ្នកតំណាង់​ចំនួន​១០​នាក់​ចូល​យក​ញ្ញាតិ​ទៅ​ដាក់​ផង​ដែរ​ហើយ​ពួក​គាត់​ក៏​បាន​នាំ​គ្នា​យក​ញ្ញាតិ​ទៅ​រក​ការ​សុំ​អន្តរា​កមន៍​ពី​ក្រសួងយុត្តិធម៌ និង​ខុ​ទ្ទ​ការ​ល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ៕

Loading...
Loading...