សម្ដេច​តេជោ ហ៊ុន សែន៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ត្រូវ​ប្ដូរ Logo បន្ទាន់ ដូច​អេស៊ីលីដា

Loading...

ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ PPIU នៅ​ព្រឹក​នេះ សម្ដេច​​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា៖ "គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​នោះ​ គឺ​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ ​ដាក់ ​Logo អក្សរ​ (រ) គាត់​និយាយ​ថា​មាន​ន័យ​ថា​ រៀល​ រៀល​ រៀល ​តែ​ប្រជាពលរដ្ឋ​មាន​គិត​ថា​រៀល​ឯណា​ ​គាត់​គិត​ថា ​ រដ្ឋ រដ្ឋ រដ្ឋ ជំពាក់​លុយ​រដ្ឋ"។

សម្ដេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​ដូច្នេះ​ហើយ​ដើម្បី​កុំ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ច្រឡំ​ថា របស់​រដ្ឋ ត្រូវ​តែ​ធ្វើ​ការ​ទៅ​លើ​រឿង​នេះ​ឱ្យ​បាន​ច្បាស់លាស់​។ ​សម្ដេច​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ផ្ដាំ​ទៅ​ប្រាសាក់​ឱ្យ​ប្ដូរ ​Logo(និមិត្តសញ្ញា) ឱ្យ​លឿន​បំផុត​កុំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​បន្ត​ទៀត​ តែ​បើ​មិន​ព្រម​ប្ដូរ​ទេ​​សម្ដេច​នឹង​ឱ្យ​ធនាគារ​ជាតិ​ចាត់ការ​ទៅ​លើ​រឿង​នេះ​ក្រៅ​ប្រព័ន្ធ​តុលាការ​ហើយ​។

សម្ដេច​នាយក​រដ្ឋមន្ត្រី ក៏​បាន​លើក​សរសើរ​ពី​ធនាគារ​អេស៊ីលីដា​ផង​ដែរ ដែល​បាន​ចំណាយ​លុយ​៣​លាន​ដុល្លារ​ក្នុង​ការ​ប្ដូរ​ Logo នេះ។ ​ដូច្នេះ​ហើយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ត្រូវ​តែ​ធ្វើ​ការ​ប្ដូរ​ Logo នេះ​ជា​បន្ទាន់​៕

Loading...
Loading...