អាច​មាន​កូន​ទេ បើ​យើង​រួមភេទ អំឡុង​ពេល​មក​រដូវ​?

Loading...

ភាគច្រើន ប្រសិនបើ​អ្នក​រួម​ភេទ អំឡុង​ពេល​មក​រដូវ អ្នក​នឹង​មិន​អាច​មាន​កូន​នោះទេ ប៉ុន្តែ ក្នុង​ករណី​ខ្លះ អ្នក​នឹង​អាច​មាន​កូន​។ ហេតុអ្វី​? ដោយសារ​អ្វី​ទៅ​?

​ការ​ការពិត​ណាស់ មេ​ជីវិត​ឈ្មោល​អាច​បន្ត​ការរស់រានមានជីវិត និង​រង់ចាំ​ជួប​មេ​ជីវិត​ញី​បាន​បួន​ប្រាំ​ថ្ងៃ​នៅក្នុង​រាងកាយ​មនុស្ស​ស្រី ដែល​នេះ​គឺ​មានន័យថា ទោះបីជា​អ្នក​រួម​ភេទ​ពេល​មក​រដូវក្តី មេ​ជីវិត​ឈ្មោល​ក៏​នឹង​អាច​នៅ​ជួប​មេ​ជីវិត​ញី​ដដែល ក្រោយ​ពេល​អ្នក​បញ្ចប់​ការ​មក​រដូវ (​អំឡុង​ពេល​ជ្រុះ​អូវុល​)​។​

​សម្រាប់​ការ​មក​រដូវ ២៨ ថ្ងៃ ការបញ្ចេញ​អូវុល ជាធម្មតា ច្រើន​កើតឡើង​នៅ​ថ្ងៃ​ទី ១៤ រាប់​ចាប់តាំងពី​ថ្ងៃ​មក​រដូវ​ចុងក្រោយ​របស់​អ្នក ហើយ​ដូច​ដែល​អ្នក​បានដឹងហើយថា ការ​មក​រដូវ​នេះ​អាច​ខុសគ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ហើយក៏​អាច​វែង ឬ​ខ្លី​ជាង​នេះ​ផងដែរ​។​

​ប្រសិនបើ​ការ​មក​រដូវ​មាន​រយៈពេល​ខ្លី នោះ​អ្នកនឹង​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ការ​មានកូន ប្រសិនបើ​អ្នក​រួម​ភេទ​អំឡុង​ពេល​មក​រដូវ​។​

​ដូច្នេះ ប្រការ​សំខាន់​បំផុត ប្រសិន​បើ​សិន​អ្នក​មិនទាន់​ចង់​បាន​កូន សូម​អនុវត្ត​ការ​រួមភេទ​ប្រកបដោយ​សុវត្ថិភាព ដោយ​ការប្រើ​ស្រោមអនាម័យ ឬ​ប្រើប្រាស់​វិធី​ពន្យារកំណើត​ណាមួយ​ដែល​ស័ក្តសម​សម្រាប់​អ្នក​៕

 

Loading...
Loading...