ធ្វើបែបណា ទើបប្តីប្រពន្ធមិនឈ្លោះគ្នាព្រោះរឿងប្រាក់?

Loading...

មានប្តីប្រពន្ធភាគច្រើនតែងតែឈ្លោះគ្នាព្រោះតែរឿងប្រាក់។ ដូចនេះ តើគួរតែធ្វើបែបណា ទើបអាចចៀសពីបញ្ហានេះទៅ?


1.    នៅពេលដែលអ្នកចង់ប្រើប្រាក់ធំ អ្នកគួរតែពិគ្រោះយោលបល់គ្នាជាមុនសិន ទើបមិនធ្វើឲ្យកើតមានបញ្ហាជាមួយគ្នា។


2.    អ្នកគួរតែបើកគណនីធនាគាររួមមួយ មានន័យថា ប្រាក់របស់អ្នកទាំងពីរគួរតែដាក់ឲ្យស្មើគ្នាក្នុងនោះ ដើម្បីយកមកចាយក្នុងផ្ទះ។


3.    ក្រៅពីគណនីរួម អ្នកគួរតែមានគណនីផ្ទាល់ខ្លួនមួយម្នាក់ ទើបអ្នកមិនតែងតែឈ្លោះប្រកែកគ្នាព្រោះតែរឿងប្រាក់។


4.    គណនីមួយទៀត អ្នកគួរតែបើកមកសន្សំប្រាក់ជាមួយគ្នា ដើម្បីអនាគតកូននៅថ្ងៃក្រោយ។


5.    ប្រសិនជាមានបញ្ហាប្រាក់ដែលទាក់ទងនឹងអ្នកផ្ទះ អ្នកគួរតែពិភាក្សាគ្នា ដោយមិនគួរលាក់គ្នាឡើយ ទើបបញ្ហាមិនកើតឡើង៕

 

Loading...
Loading...