ភរិយាគ្រប់រូប​បើ​ស្រឡាញ់​ស្វាមី​ពិតសូម​កុំ​ធ្វើ​រឿងទាំង០៥យ៉ាង​នេះ

Loading...

តើ​អ្នក​ដឹង​ទេ​ថា​មាន​សញ្ញា​ជាច្រើន​ដែល​អាច​បង្ហាញ​បាន​ថា អ្នក​ជា​ក្មេងស្រី ឬ​ស្ត្រី ។ ហើយ​អ្នក​ត្រូវ​ចងចាំ​ថា បុរស​ចង់​រៀបការ​នឹង​ស្ត្រី ​មិន មែន​ក្មេងស្រី​ឡើយ ។ បុរស​ជា​ស្វាមី​មិន​ចង់​ឃើញ​ភរិយា​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត​ប្រព្រឹត្តិ​រឿងទាំង០៥យ៉ាង​ដូច​ខាងក្រោម​នេះ​ឡើយ៖

០១.ចង់​ឱ្យ​គេ​ចាប់អារម្មណ៍​មកលើ​ខ្លួន៖ កុំ​ធ្វើ​ខ្លួន​ដូចជា​ក្មេងស្រី​តែងតែ​ស្លៀកពាក់​សិចស៊ី បង្ហោះ​រូប​សែលហ្វី​ឥតឈប់ឈរ ឬ​ចេញ​ទៅ​ដើរលេង​ចូល​ក្លឹប និង​ទៅ​ជប់លៀង​ជាមួយ​មិត្តភក្តិ ។

០២.ឯករាជ្យ៖​​ ក្មេងស្រី​ជា​មនុស្ស​លោភលន់ និង​ទទូចសុំ​ឱ្យ​ប្តី​ទិញ​របស់​នេះ​របស់​នោះ ឬ​ធ្វើ​អ្វីមួយ​ឱ្យ​នាង​គ្រប់​ពេលវេលា ។ តែ​ស្ត្រី​វិញ​ស្រឡាញ់​ភាពឯករាជ្យ គេ​ចេះ​មើលថែ​ខ្លួនឯង មាន​ប្រាក់​ចាយ​គ្រប់គ្រាន់ និង​ចេះ​ស្វែងរក​មិត្ត​ឱ្យ​ជួយ​ពេល​នាង​ជួប​បញ្ហា ។

០៣.ជប់លៀង​មិន​សំខាន់ៗ​ធ្វើឱ្យ​សម​ខ្លួន​ជា​មនុស្សស្រី៖ ក្មេងស្រី​ជាច្រើន​តែងតែ​ផឹកស៊ី​ស្រវឹង​ពេល​ចូលរួម​ពិធី​ជប់លៀង​ម្តងៗ ហើយ​បាត់បង់​ការគ្រប់គ្រង​លើ​ខ្លួនឯង ជួនកាល​ដល់ថ្នាក់​ដេក​នៅតាម​ចិញ្ចើម​ថ្នល់ ។ ចំណែក​ស្ត្រី​ដឹង​ពី​វិធី​គ្រប់គ្រង​ស្ថានភាព​នេះ​បាន​ល្អប្រសើរណាស់ គេ​មិន​ផឹក​ឱ្យ​ស្រវឹង​ហួស​កម្រិត​ទេ ។

០៤.បណ្តាញ​សង្គម​ហ្វេសប៊ុក៖ ក្មេងស្រី​តែងតែ​រវល់​នឹង​ទូរស័ព្ទ​ជាប់ ផុស​រូប​សែលហ្វី និង​ឆាត​លេង​ជាមួយ​មិត្តភក្តិ ។ គេ​មិន​អាច​នៅឆ្ងាយ​ពី​ទូរស័ព្ទ​រយៈពេល ០២ទៅ០៣ ម៉ោង​បាន​ឡើយ ។ ប៉ុន្តែ​ស្ត្រី​ផ្សេង​ពី​នេះ នាង​គិតដល់​ការគោរព មិន​ខ្វល់ពី​អ្នកដទៃ ។

០៥.ប្រើ​ពេលវេលា​ឱ្យ​មាន​តម្លៃ៖ ស្ត្រី​ខុសប្លែក​ពី​ក្មេងស្រី ស្របពេល​ដែល​ក្មេងស្រី​ចូលចិត្ត​និយាយដើម​គេ និង​មើល​ទូរទស្សន៍ មើល​កុន ចំណែក​ស្ត្រី​មិន​ចំណាយ​ពេល​បែប​នេះ​ឡើយ នាង​តែងតែ​ធ្វើ​អ្វី​ឱ្យ​មាន​ប្រយោជន៍ និង​ប្រើ​ពេលវេលា​ជួបជុំ​គ្រួសារ និង​មិត្តភក្តិ ហើយ​មិន​ដែល​រុញរា​នឹង​សាក​អ្វី​ថ្មីៗ​ឡើយ ៕

 

Loading...
Loading...