ស្រីៗចង់ឲ្យបងៗបុរសស្រឡាញ់ជាងមុន ត្រូវអនុវត្តគន្លឹះទាំង ០៥យ៉ាងនេះ

Loading...

មនុស្សប្រុសគ្រប់រូបតែងចង់បាននារីដែលពូកែម្ញិកម្ញក់ ពូកែធ្វើអោយមនុស្សប្រុសសប្បាយចិត្ត ទោះបីជាស្អាត ឬមិនសូវស្អាតក៏ដោយ សំខាន់អោយតែពូកែនិយាយ សម្តីផ្អែម និងពូកែយកចិត្ត ធានាថាសង្សារ ឬស្វាមីប្រាកដជាមិនទៅណាឆ្ងាយពីយើងឡើយ​ ។ ខាងក្រោមនេះគឺជាគន្លឹះទាំង ០៥យ៉ាង ដែលជួយដល់មិត្តនារីធ្វើអោយបុរសជាគូស្នេហ៍កាន់តែស្រឡាញ់ឡើង៖

គន្លឹះទី១ៈ ការថែរក្សាសម្រស់
ការថែរក្សាសម្រស់អោយគង់រង្ស និងស្រស់ស្អាតជាចំណុចទាក់ទាញរបស់បុរស ដែលប្រាថ្នាចង់បានមិត្តស្រីរបស់ខ្លួនស្អាតគេ និងគួរអោយស្រឡាញ់ទៀត ទោះបីបណ្តើរទៅណាក៏មិនសូវខ្មាសគេដែរ ។ ដូច្នេះមិត្តនារីគួរតែគិតពីបញ្ហាសម្រស់ជាសំខាន់ បើសិនចង់ទៅចូលរួមជាមនុស្សមិត្តប្រុសបានជាញឹកញាប់ ព្រោះមិត្តប្រុសយើងគេមិនចង់បណ្តើរស្រីចាស់ ឬមុខអាក្រក់ចូលក្នុងទីប្រជុំមនុស្ស ឬកម្មវិធីធំៗទេ ។

គន្លឹះទី២ៈ យកចិត្តទុកដាក់នឹងសង្សារ
បើមានសង្សារ មានស្វាមី តែមិនយកចិត្តទុកដាក់នឹងគេទេ មិនយូរប៉ុន្មាន គេនឹងទៅរកអ្នកដែកយល់ពីចិត្តរបស់គេ ទោះបីជាយើងមានសម្រស់ស្អាតប៉ុណ្ណាក៏ដោយ បើគ្រាន់តែពាក្យលួងលោម ផ្អែមល្ហែម “អូនស្រឡាញ់បង” ក៏មិនចេះនិយាយផង តើអោយគេនៅស្រឡាញ់យើងដល់ពេលណាទៀត? ដូច្នេះការយកចិត្តទុកដាក់នេះ វាសំខាន់ជាងសម្រស់ស្អាតទៅទៀត ដែលជាចំណុចសំខាន់បំផុតសម្រាប់មនុស្សស្រីគ្រប់រូប ។

គន្លឹះទី៣ៈ ចេះរ៉ូមែនទិច
បើមនុស្សយើងមិនចេះធ្វើអ្វី ដែលរ៉ូមែនទិចទេ ធ្វើធ្មឹងៗដូចគល់ឈើ មនុស្សប្រុសប្រាកដជាគ្មានអារម្មណ៍ជាមួយទេ ជាពិសេសភាពស្និទ្ធស្នាលនឹងត្រូវឃ្លាតឆ្ងាយនៅពេលខាងមុខមិនខាន។ ការបង្កើតភាពរ៉ូមែនទិចអាចបង្កើតអារម្មណ៍ល្អៗចំពោះគ្នា និងធ្វើអោយភាពស្និទ្ធស្នាលកាន់តែឡើងមួយកម្រិតទៀត ។

គន្លឹះទី៤ៈ ផ្តល់តម្លៃអោយគ្នា
មនុស្សយើងមិនថាជាបុរស ឬនារីទេ បើសិនមិនចេះយោគយល់ និងចេះអធ្យាស្រ័យអោយគ្នាទៅវិញទៅមកទេ នៅជាមួយគ្នាក៏មិនបានយូរដែរ ទោះបីស្រឡាញ់គ្នាដល់កម្រិតណាក៏ដោយ ។ ដូច្នេះការចេះអោយតម្លៃចំពោះគ្នា ចេះគោរពស្រឡាញ់គ្នា គឺជាគន្លឹះសំខាន់ដែលអាចរក្សាចំណងស្នេហាបានយូរអង្វែង និងបង្កើតនូវកិត្តិយសអោយគ្នាទៅវិញទៅមកថែមទៀត ។

គន្លឹះទី៥ៈ កុំរករឿងច្រើន
ពេលខ្លះការងារច្រើន នៅកន្លែងការងារ និងការងារផ្ទះទៀត មនុស្សនឹងមានអារម្មណ៍ថា តានតឹង ធុញថប់ក្នុងចិត្ត បើសិនមកដល់ផ្ទះមានប្រពន្ធពូកែរអ៊ូ រករឿងទៀត ប្រាកដជាធ្វើអោយប្តីទៅញាុំបាយក្រៅផ្ទះមិនខានទេ ។ ដូច្នេះកុំរអ៊ូច្រើនពេក កុំរករឿងច្រើនពេក ដាក់ប្តី ឬសង្សារមកពីធ្វើការងារនឿយហត់ ឬអារម្មណ៍មិនល្អ រង់ចាំគេស្រួលអារម្មណ៍ត្រជាក់ចិត្ត ចាំគិតគូរទារលុយពីគេក៏មិនទាន់យឺតពេលដែល ។ ម្យ៉ាងវិញទៀត មនុស្សស្រីអាចធ្វើឫកម្ញិកម្ញក់បាន តែកុំធ្វើអោយក្លាយជាមនសុ្សគួរអោយធុញអោយសោះ ព្រោះមនុស្សប្រុសស្អប់ជាងគេគឺ មនុស្សស្រីដែលគួរអោយធុញ រអ៊ូច្រើន និងពូកែរករឿងនេះរករឿងនោះ ។

 

Loading...
Loading...