ទង្វើ​ដែល​អាច​ប្រាប់​ថា​ប្តី​និង​ប្រពន្ធ​បាត់បង់​មនោសញ្ចេតនា​រវាង​គ្នា​ហើយ

Loading...

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​សកម្មភាព​ដែល​អាច​ប្រាប់​អ្នក​បាន​ថា​ប្តី​ប្រពន្ធ​អ្នក​លែងមាន​មនោសញ្ចេតនា​នឹង​គ្នា​ហើយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?


1.​    ​អ្នក​ទាំង​ពីរ​នឹង​ក្លាយ​ជា​ពុំ​សូវ​មាន​អ្វី​និយាយ​ជាមួយគ្នា​។ នៅពេល​ដែល​នៅ​ជាមួយគ្នា បែរជា​ស្ងាត់​រៀងខ្លួន​ទៅវិញ​។​
2.​    ​អ្នក​ទាំង​ពីរ​អាច​ព្រោះតែ​រឿង​តូចតាច​មួយ ហើយ​ឈ្លោះ​គ្នា ដោយ​គ្មាន​នរណា​ព្រម​ថយ​មួយ​ជំ​ហ៊ាន​ដើម្បី​ឲ្យ​ចប់​រឿងឡើយ​។​
3.​    ​អ្នក​ទាំង​ពីរ​អាច​នឹង​បោះបង់​ទំនួល​ខុស​ត្រូវ​ក្នុងការ​មើលថែទាំ​ផ្ទះ និង​រក​លុយ​ចិញ្ចឹម​ផ្ទះ​។​
4.​    ​នៅពេល​ដែល​និយាយ​ដល់​រឿង​កូន ទើប​អ្នក​ទាំង​ពីរ​អាច​រក្សា​ចិត្តស្ងប់​ហើយ​និយាយ​ជាមួយគ្នា​។ ប៉ុន្តែ​ក្រៅពី​រឿងនេះ អ្នក​ទាំង​ពីរ​តែងតែ​និយាយ​មិន​ត្រូវ​គ្នា​ជានិច្ច​។​
5.​    ​នៅពេលដែល​មាន​ម្ខាង​ធ្វើ​ខុស​ដោយ​មាន​ជន​ទី​៣ ហើយ​ម្ខាង​ទៀត​ដឹង ក៏​មិន​ធ្វើ​ការបកស្រាយ​អ្វី​ទាំងអស់​។​
6.​    ​អ្នក​ទាំង​ពីរ​នឹង​ទុក​ពាក្យ​លេង​លែស​គ្នា​នៅ​ចុងមាត់​ជានិច្ច ដោយ​មាន​រឿង​អ្វី​ក៏​ចង់​លះលែងគ្នា​ដែរ​។​
7.​    ​អ្នក​ទាំង​ពីរ​នឹង​បាត់បង់​ជំនឿ​ចិត្ត​នឹង​គ្នា ដោយ​ធ្វើ​អ្វី​តែងតែ​សង្ស័យ​គ្នា​រហូត​៕

 

Loading...
Loading...