បើ​មនុស្ស​ស្រី​មាន ៧យ៉ាង​នេះ​ហើយ ប្រុសៗ​កុំ​ឱ្យ​នាង​របូត​ចេញ​ពី​ដៃ​អ្នក​ឱ្យ​សោះ​ប្រយ័ត្ន​ស្តាយក្រោយ!

Loading...
សុភាព​បុរស​ទាំងឡាយ តើ​អ្នក​ដឹង​ទេ​ថា មនុស្សស្រី​បែប​ណា​ដែល​អ្នក​គិត​ចង់​រៀបការ​ជាមួយ? បើសិន​អ្នក​រកឃើញ​មនុស្ស​ស្រី​មាន​សម្បត្តិ​ដូច​ខាងក្រោម​នេះ​ហើយ អ្នក​ត្រូវ​ក្តាប់​ឱ្យ​ជាប់ បើ​មិន​ដូច្នោះ​ទេ​អ្នក​នឹង​ស្តាយក្រោយ។
 
1. បើ​នាង​ជា​មនុស្ស​ល្អ
ចង់​បាន​មិត្តស្រី​ដែល​ចេះ​លេងសើច​ពិតជា​មិន​ងាយ​រក​បាន​ឡើយ។ នាង​មិន​ដែល​បញ្ចេញ​ក្រសែភ្នែក​អាក្រក់ ឬ​ស្តី​បន្ទោស​ដាក់​អ្នក ហើយ​ជា​មនុស្ស​ដែល​តែងតែ​នៅ​ក្បែរ​អ្នក​ជានិច្ច។ បើ​អ្នក​ហ៊ាន​ចាកចេញ​ពី​នាង អ្នក​ពិតជា​ឆ្កួត​បំផុត។
 
2. នាង​ធ្វើឱ្យ​អ្នក​ចេះ​អត់ធ្មត់
មនុស្ស​គ្រប់គ្នា​មាន​អារម្មណ៍​ផ្ទាល់ខ្លួន។ បើសិន​មនុស្សស្រី​តែងតែ​នៅ​ខាង​អ្នក ចាំ​ធ្វើឱ្យ​អ្នក​ចេះ​អត់ធ្មត់​ពេល​អ្នក​ឆេវឆាវ។ នាង​ជា​មនុស្ស​ម្នាក់​ដែល​តែងតែ​ទាញ​អ្នក​ត្រលប់​មក​វិញ នេះ​ហើយ​ជា​កាដូ​ដ៏​មាន​តម្លៃ​ដែល​បុរស​ទទួល​បាន។
 
3. នាង​ចូលចិត្ត​អ្វី​ដែល​អ្នក​ចូលចិត្ត​ដែរ
មនុស្ស​ពីរ​នាក់​កម្រ​នឹង​មាន​ចំណង់​ចំណូលចិត្ត​ដូចគ្នា​ណាស់​ដូចជា​ការមើល​កុន តែ​បើ​អ្នក​ដឹង​ថា នាង​ចូលចិត្ត​ដូច​អ្នក​ដែរ នេះ​ជា​សំណាង​របស់​អ្នក​ហើយ។ បើ​អ្នក​ចូលចិត្ត​មើល​បាល់ទាត់ គេ​ក៏​ចូលចិត្ត​ដែរ។
 
4. ផ្តល់​សេរីភាព​ឱ្យ​អ្នក
មិត្តភក្តិ​តែងតែ​ជា​បញ្ហា​ដ៏​ធំ​របស់​គូស្នេហ៍អ្នក។ បើ​មិត្តស្រី​អ្នក​យល់​ពី​មិត្តភាព​សំខាន់ នាង​ព្រម​ឱ្យ​អ្នក​មាន​ពេលវេលា​ជួបជុំ​មិត្តភក្តិ។
 
5. នាង​យល់​ពី​ចិត្ត​អ្នក
គ្មាន​អ្វី​ប្រសើរ​ជាង​គូស្នេហ៍​ចេះ​យល់​ពី​ចិត្ត​អ្នក​ទេ។ បើ​ទោះបី​ជា​អ្នក​បាន​ធ្វើ​អ្វី​បរាជ័យ​ក៏ដោយ នាង​តែងតែ​នៅ​ខាង​អ្នក និង​ធ្វើឱ្យ​អ្នក​សប្បាយចិត្ត​ជានិច្ច។
 
6. នាង​ទុកចិត្ត​លើ​អ្នក
នាង​មិន​ដែល​ចេះ​ឆែក​មើល​ទូរស័ព្ទដៃ​របស់​អ្នក គ្មាន​សំណួរ​រឿង​អតីតកាល​របស់​អ្នក។ បើ​អ្នក​បាន​ជួប​ស្រី​បែប​នេះ​ហើយ សូម​កុំ​ឱ្យ​នាង​របូត​ពី​ដៃ​អ្នក​ឱ្យ​សោះ។
 
7. ជឿជាក់​លើ​ខ្លួន​អ្នក
នាង​ជឿជាក់​ថា អ្នក​ជា​មនុស្ស​មាន​អំណាច​នឹង​ធ្វើ​រឿង​សម្រេច​បាន​គ្រប់យ៉ាង។ តើ​មាន​អ្វី​នឹង​ស្រស់បំព្រង​ស្អាត​ជាងនេះ​ទៀត​នោះ៕
 
Loading...
Loading...