រៀបការ​រួច​គួរ​រួមភេទ​ប៉ុន្មាន​ដង​ទើប​គ្រប់គ្រាន់​ធ្វើឱ្យ​ជីវិត​ផ្លូវភេទ​អ្នក​មាន​ន័យ?

Loading...
តើ​អ្នក​ធ្លាប់​ចង់​ដឹង​អត់​ថា អ្នក​បាន​រួមភេទ​គ្រប់គ្រាន់​អត់ ឬ​មួយ​រួមភេទ​បាន​តិចពេក ឬ​ច្រើន​ខ្លាំងពេក? បញ្ហា​សំខាន់​នៃ​ជីវិត​ផ្លូវភេទ​របស់​អ្នក​គឺ អ្នក​បាន​ចំណាយ​ពេល​តិចពេក​ជាមួយ​គូស្នេហ៍​ដែល​អាច​ប៉ះពាល់​ច្រើន​ដល់​ជីវិត​ផ្លូវភេទ។ ច្រើន​ជាងនេះ​ទៀត អ្នក​ត្រូវ​ដឹង​ថា អារម្មណ៍​តានតឹង​ជារៀងរាល់​ថ្ងៃ និង​ចរិកលក្ខណៈ​របស់​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​នឹង​ជះ​ឥទ្ធិពល​ទៅលើ​ជីវិត​ផ្លូវភេទ​របស់​អ្នក។
 
ត្រង់​ចំណុច​នេះ​អ្នក​ត្រូវ​ដឹង​ថា មនុស្ស​ខ្លះ​បង្កាត់​ភ្លើងស្នេហ៍​តែ 2ដង​ក្នុង​មួយ​សប្តាហ៍​គិត​ថា​គ្រប់គ្រាន់ ចំណែក​អ្នក​ខ្លះ​ទៀត​គិត​ថា នេះ​វា​តិច ឬ​ច្រើន​ពេក។
 
វិទ្យាស្ថាន Kinsey បាន​សិក្សា​ស្រាវជ្រាវ​លើ​អាយុ​មនុស្ស និង​ចេញ​ជា​លទ្ធផល​ឱ្យ​ដឹង​ថា៖
  • មនុស្ស​វ័យ​ពី 18-29ឆ្នាំ ជាមធ្យម​ត្រូវ​រួមរ័ក្ស​ឱ្យ​បាន 112ដង​ក្នុង​មួយ​ឆ្នាំ
  • ពី 30-39 ជាមធ្យម​ឱ្យ​បាន 86ដង​ក្នុង​មួយ​ឆ្នាំ
  • ពី 40-49 ជាមធ្យម​ឱ្យ​បាន 69ដង​ក្នុង​មួយ​ឆ្នាំ
លើស​ពីនេះ​ទៀត ការស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ថា គូស្វាមីភរិយា 13% រួមភេទ​បាន​តែ 2-3ដង​ក្នុង​មួយ​ឆ្នាំ 45% រួមភេទ​បាន 4-5ដង​ក្នុង​មួយ​ខែ 34%ឡើង​គ្រែ​ជាមួយ​គ្នា​បាន 2-3ដង​ក្នុង​មួយ​សប្តាហ៍ និង 7%ទៀត​បង្កាត់​ភ្លើងស្នេហ៍​ច្រើនជាង 4ដង​ក្នុង​មួយ​សប្តាហ៍។
 
តាម​ការស្រាវជ្រាវ​របស់​វេបសាយ «Your Tango» បាន​បង្ហាញ​ពី​បេសកកម្ម​ផ្លូវភេទ​ជា​អប្បបរិមា មធ្យម និង​ល្អបំផុត​ក្នុង​មួយ​ខែ៖
  • អប្បបរិមា 1ដង​ក្នុង​មួយ​ខែ
  • ជាមធ្យម 1ដង​ក្នុង​មួយ​សប្តាហ៍
  • ល្អបំផុត 3-4ដង​ក្នុង​មួយ​សប្តាហ៍៕
Loading...
Loading...