ស្រួល​ម៉ង!! មិន​ចាំបាច់​ពិបាក​ហាត់ប្រាណ​ទៀត​ទេ គូស្នេហ៍​អាច​រួមភេទ​ជំនួស​បាន

Loading...
ការរួមភេទ​ជា​ចលនា​រាងកាយ និង​ជា​ហេតុផល​អាច​ជំនួស​ទម្លាប់​លំហាត់ប្រាណ​បាន។ អ្នកជំនាញ​រកឃើញ​ថា សិច​ជា​ទម្រង់​នៃ​លំហាត់ប្រាណ។ ដំបូងគេ​បង្អស់ ការរួមរ័ក្ស​អាច​ដុត​កម្តៅ​អាហារ​បាន 4កាឡូរី​ក្នុង​មួយ​នាទី។ បង្កាត់​ភ្លើង​ស្នេហ៍​បាន​រយៈពេល 1ម៉ោង​ស្មើនឹង​ដុត​កម្តៅ​អាហារ​បាន 240កាឡូរី។
 
ពិត​ណាស់ យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា ជាទូទៅ​ការរួមភេទ​ចំណាយ​ពេល​មិន​ដល់​មួយ​ម៉ោង​ឡើយ។ ការសិក្សា​បាន​បង្ហាញ​ថា ជាមធ្យម​គូស្នេហ៍​រួមភេទ​ប្រើ​ពេល​ត្រឹមតែ 6នាទី​ប៉ុណ្ណោះ​ដើម្បី​សម្រេច​ទឹកកាម ដូចនេះ​វា​ស្មើនឹង​ដុត​កម្តៅ​អាហារ​បាន 24កាឡូរី។ ប៉ុន្តែ​រួមភេទ​កាន់តែ​ញឹកញាប់ កាឡូរី​ដុត​កាន់តែ​ច្រើន។
 
សិច​ជួយ​បន្ថយ​សម្ពាធ និង​លំហូរ​ឈាម​ទៅកាន់​រាងកាយ​ធ្វើឱ្យ​ខ្លួនប្រាណ​រឹងមាំ និង​អារម្មណ៍​ល្អ។ វា​ក៏​ថែមទាំង​ជួយ​កាត់បន្ថយ​ពី​ជំងឺ​បេះដូង និង​ប្លោកនោម​ស្ត្រី​ផងដែរ។ មិន​តែ​ប៉ុណ្ណោះ ការរួមភេទ​ជួយ​ព្យាបាល​អារម្មណ៍​តានតឹង និង​ការឈឺចាប់។ សិច​ជួយ​ឱ្យ​អ្នក​គេងលក់​ស្រួល បុរស​អាច​គេចផុត​ពី​ជំងឺ​មហារីក​ប្រូស្តាត។
 
អ្នកជំនាញ​ម្នាក់​បាន​ណែនាំ​ឱ្យ​ដៃគូ​រួមភេទ​នៅពេល​ព្រឹក​ធ្វើ​ជា​ទម្លាប់​លំហាត់ប្រាណ​ទៀងទាត់ ព្រោះ​ពេល​នឹង​ជា​ពេល​ដែល​កម្រិត​អរម៉ូន​តេសតូស្តេរ៉ូន​បុរស​ឡើង​ខ្ពស់៕
 
Loading...
Loading...