មនុស្សស្រី ៥ប្រភេទ​ដែល​ប្រុសៗ​មិន​គួរ​ស្រឡាញ់ បើ​ជៀស​បាន​ជៀស​ទៅ

Loading...

អ្នក​មិន​ត្រូវ​បណ្តែត​បណ្តាយ​ចិត្ត​ឱ្យ​ទៅ​ស្រឡាញ់​នារី​ណាម្នាក់​ងាយៗ ដោយ​គ្រាន់​តែ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​នោះ​ឡើយ វា​អាច​មាន​គុណវិបត្តិ​ទៅ​ថ្ងៃ​ក្រោយ ប្រសិន​បើ​នារី​ដែល​អ្នក​ស្រឡាញ់​នោះ​មិន​សម​ប្រកប​ទៅ​តាម​លក្ខណៈ​សម្បត្តិ​ គ្រប់​គ្រាន់​ឱ្យ​សម​ជា​នារី​ខ្មែរ​នោះ។

១. ស្ត្រីមានស្រស់ឆើតខ្លាំង

គេ​ក៏​ចង់​បាន យើង​ក៏​ចង់​បាន​ដូច​គ្នា បើ​បាន​មក​ហើយ ក៏​លំបាក​ថែ​រក្សា​ដែរ។ ស្ត្រី​ខ្លះ​ល្អ​តែ​រូប​កាយ ចិត្ត​គំនិត​វិញ​មិន​កើត យក​ជា​ការ​មិន​បាន ពូ​កែ​តុប​តែង​ខ្លួន​លាប​ម្សៅ​ក្រេម ចំណែក​ឯ​ប្តី​ខំ​ប្រឹង​ស្ទើរ​លៀន​ភ្នែក​ដើម្បី​ផ្គាប់​ចិត្ត​ប្រពន្ធ ព្រោះ​ខ្លាច​គេ​បែក​ចិត្ត។

២. ស្ត្រីមានបុរស់ស្រឡាញ់ច្រើន

កុំ​ប៉ះពាល់​របស់​គេ ក្រែង​មាន​រឿង​ដោយ​មិន​ដឹង​ខ្លួន ស្នេហា​ត្រីកោណ មិន​សូវ​ល្អ​ទេ ច្រើន​ស្លាប់​ខ្លួន​បើ​ជ្រុល​ស្រឡាញ់ សុំ​ដក​ខ្លួន​វិញ​ឱ្យ​ឆាប់ កុំ​ឱ្យ​លង់​ខ្លួន​ទាន់។

៣. ស្ត្រីពូកែរាំច្រៀង

មាន​នារី​ខ្លះ​ចូល​ចិត្ត​រាំ​ច្រៀង ចូល​ក្លឹប​ដើរ​លេង​ដាច់​យប់ សេព​គប់​មិត្ត​ច្រើន មាន​ប្រុសៗ​តាម​ញ៉ែ​ច្រើន​មិន​ដឹង​មួយ​ណា​ឱ្យប្រាកដ​នោះ​ទេ ជួន​កាល​អាច​ជា​ប្រពន្ធ​ចុង​គេ កើត​ក្តីក្តាំ ត្រូវ​ទឹក​អាស៊ីត​ខ្លះ​ក៏​មាន។

៤. ប្រពន្ធគេ

មាន​ប្តី​គេ​ហួង​ហែង​រក្សា កុំ​ប៉ះពាល់ កុំ​ធ្វើ​សាហាយ​ស្មន់ មិន​ល្អ​ឈ្មោះ​ទេ។ បើ​ប្តី​គេ​ដឹង​នឹង​ស្លាប់​ខ្លួន​ឥត​អំពើ។ រាប់​រក ទៅ​មក ឱ្យ​ល្មម ឱ្យ​សម​ភ្នែក​គេ​កុំ​ឱ្យ​គេ​ចាប់​ថ្នាក់​បាន ក្រែង​ជាប់​ទោស។

៥. ស្ត្រីស្រឡាញ់តែមាសប្រាក់

ស្ត្រី​ដែល​មើល​ឃើញ​លុយ​ជា​ធំ​នោះ គ្មាន​ចិត្ត​ស្មោះ​នោះ​ទេ គឺ​គេ​ស្រឡាញ់​តែ​លុយ​របស់​អ្នក​តែ​ប៉ុណ្ណោះ។ នៅ​ពេល​ដែល​អ្នក​ផ្តល់​ឱ្យ​គេ​មិន​គ្រប់​គ្រាន់ ឬ​អ្នក​អស់​តម្លៃ​សម្រាប់​គេ​ប្រើ​ប្រាស់ គេ​នឹង​ទាត់​អ្នក​ចោល​ភ្លាម។ នារី​ប្រភេទ​នេះ​ពូ​កែ​អែប​អប​យក​ចិត្ត​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ របស់​គេ​តែ​ប៉ុណ្ណោះ។
ស្ត្រី ៥ ប្រភេទ​នេះ គួរ​ជៀស​វាង កុំ​សេព​គប់​យក​ជា​ភរិយា ព្រោះ​មិន​អាច​សាង​សុភមង្គល​បាន​ទេ។

ចិត្ត​ស្រី​វែង​រេ​ដូចចុងស្រល់ ចិត្តប្រុសវិលវល់ដូចខ្សែទឹកកួច
រក​ស្រី​មារយាទ​ខ្ពស់        ចេះ​ខ្ពើម​ពាក្យ​ឈ្លោះ
ចេះ​ទ្រាំអត់​ឃ្លាន            ចេះ​ស្លូត​ចេះ​កាច
ចេះ​ខ្លាច​ចេះ​ហ៊ាន        ចេះ​ខ្មាស​ចេះ​អៀន
កាច​មាន​ប្រាជ្ញា។

 

Loading...
Loading...